សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា ការបាញ់ថ្នាំសម្លាប់មេរោគ ក្នុងបរិវេណហ្វឹកហាត់
ភ្នំពេញ៖រសៀលថ្ងៃ ទី២៨ ខែឧសភា ឆ្នាំ ២០២០ លោក ឧត្តមសេនីយ៍ឯក ជា ប៊ុនហេង ប្រធានអង្គភាពកីឡានគរបាលជាតិកម្ពុជា និងជាអនុប្រធានទី១សហព័ន្ធកីឡាសូហ្វតិន្នីសបាន ចុះដឹកនាំមន្ត្រីធ្វើការបាញ់ថ្នាំសម្លាប់មេរោគនៅ ក្នុងបរិវេណទីលានសហព័ន្ធកីឡាសូហ្វ
តិន្នីសកម្ពុជានៃពហុកីឡដ្ឋានជាតិអូឡាំពិក។
លោកឮជាប៊ុនហេងបានមានប្រសាសន៍ថា ការបាញ់ថ្នាំសម្លាប់មេរោគនៅជុំវិញបរិវេណទីលាន ក្នុងបំណងត្រៀមរៀបចំការប្រកួតដណ្តើមពានរង្វាន់ថ្នាក់ជាតិ និងពានសម្ដេចក្រឡាហោម ស ខេង នាពាក់កណ្ដាលខែមិថុនា ខាងមុខនេះ។ បន្ទាប់ពីក្រសួងអប់រំ យុវជន និងកីឡាចេញសេចក្តីជូនដំណឹងដល់សហព័ន្ធកីឡាជាតិ ដោយអនុញ្ញាតឲ្យដំណើរការហាត់ហ្វឹកហ្វឺននិងប្រកួតលីគរបស់ខ្លួនឡើងវិញជាជំហានៗ ប៉ុន្តែត្រូវមានផែនការច្បាស់លាស់ និងត្រូវគោរពតាមលក្ខខណ្ឌសុវត្ថិភាពមួយចំនួន ដូចខាងក្រោម៖ រាល់ការហាត់ហ្វឹកហ្វឺន និងប្រកួត ត្រូវគោរពតាមនិយាមបច្ចេកទេស ដើម្បីធានាសុវត្ថិភាព ចំពោះទីកន្លែង និងឧបករណ៍សម្ភារ ត្រូវបានបាញ់ថ្នាំសម្លាប់មេរោគ និងអនាម័យជាប្រចាំ និងកីឡាករ-កីឡាការិនី គ្រូបង្វឹក និងមន្ត្រីបច្ចេកទេសត្រូវបានពិនិត្យ និងថែទាំសុខភាពត្រឹមត្រូវ និងម៉ឺងម៉ាត់ជាប្រចាំតាមការណែនាំ និងសហការជាមួយក្រសួងសុខាភិបាល។
លោកប្រធានអង្គភាពកីឡានគរបាលជាតិកម្ពុជាបន្ថែមទៀតថា ត្រូវធ្វើសេចក្ដីណែនាំទៅក្លឹបលីក ដើម្បីបំពេញលក្ខខណ្ឌ និងអនុវត្តវិធានការការពារមេរោគកូរ៉ូណាបានត្រឹមត្រូវ និងម៉ឺងម៉ាត់មុនហាត់ និងប្រកួត ហើយការប្រកួតលីកត្រូវបិទទ្វារ ធានាថាមិនមានទស្សនិកជនចំពោះការប្រកួតលីគមិត្រូវឲ្យមាន ចំនួនកីឡាករនិងមន្ត្រីលើសពី១០០នាក់ឡើយត្រូវមានវិន័យក្នុងការអនុវត្ត
គម្លាតសហ្គម និងគម្លាតបុគ្គល(មិនត្រូវចាប់ដៃ និងឱបរឹតគ្នាពេលទាត់ចូលឡើយ។
ត្រូវធានាថាកន្លែងហាត់និងប្រកួតលីគមិនមែនជាកន្លែងឆ្លងមេរោគកូរ៉ូណារលកទី២ឡើយករណីការប្រកួតលីកអនុវត្តមិនបានត្រឹមត្រូវតាមវិធានការ និងការណែនាំបច្ចេកទេសរបសក្រសួងសុខាភិបាល សហព័ន្ធនឹងទទួលខុសត្រូវចំពោះមុខច្បាប់៕