ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គិតត្រឹមថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២០នេះ មនុស្សឆ្លងថ្មីនៃវីរុស Covid-19 នៅជុំវិញពិភពលោក មានចំនួន ១១,៦២៧នាក់

65

ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ គិតត្រឹមថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២០នេះ មនុស្សឆ្លងថ្មីនៃវីរុស Covid-19 នៅជុំវិញពិភពលោក មានចំនួន ១១,៦២៧នាក់ និងមនុស្សចំនួន ៤,៨៣៩នាក់ បានបាត់បង់ជីវិត ដោយសារវីរុសផ្លូវដង្ហើមមួយនេះ ដែលនេះបើតាមការចុះផ្សាយរបស់ Worldometer ។

ចំណែកកំណើនមនុស្សឆ្លងវីរុស Covid-19 សរុបនៅជុំវិញពិភពលោក បានកើនឡើងដល់ជិត ៦លាននាក់ហើយ គិតត្រឹមថ្ងៃសុក្រនេះដែរ គឺសរុបចំនួន ៥,៩០០,៨៨០នាក់ និងមនុស្សស្លាប់ដោយសារវីរុស Covid-19 ក៏បានកើនឡើងល់ជាង ៣៦ម៉ឺននាក់ គឺចំនួន ៣៦១,៧៧៦នាក់ ខណៈដែលអ្នកជំងឺ Covid-19 ចំនួន ២,៥៧៧,២២៥នាក់ បានជាសះស្បើយពីវីរុសនេះ។

សហរដ្ឋអាមេរិកនៅតែឈរ ក្នុងលំដាប់លេខ១ដដែលនៅលើពិភពលោក ដែលមានមនុស្សឆ្លង និងមនុស្សស្លាប់ដោយសារវីរុស Covid-19 ច្រើនជាងគេ ហើយបន្ទាប់មកគឺប្រទេសប្រេស៊ីល រុស្ស៊ី អេស្ប៉ាញ អង់គ្លេស អ៉ីតាលី បារាំង អាល្លឺម៉ង់ ឥណ្ឌា និងប្រទេសទួរគី៕

អត្ថបទដែលជាប់ទាក់ទង