ថ្ងៃទី ២៩ ឧសភា ពុំរកឃេីញជំងឺកូវីដ-១៩ ថ្មីទេ ចំនួនសរុបកូវីដ-១៩ ១២៤នាក់ដដែល
ភ្នំពេញ៖ក្រសួងសុខាភិបាល បានឲ្យដឹងថា រហូតដល់ម៉ោង ៨:០០ព្រឹក ថ្ងៃទី ២៩ ឧសភា ២០២០ យេីងពុំរកឃេីញជំងឺកូវីដ-១៩ ថ្មីទេ ចំនួនសរុបកូវីដ-១៩ ១២៤នាក់ដដែល ចំនួនសំរាកពេទ្យ២នាក់ ជាសះស្បេីយហេីយចំនួន១២២នាក់ និងស្លាប់គ្មាន ។
ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។
យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ ល។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 19457 ស្មេីនឹង 1172 ក្នុង១លាននាក់៕