ក្រុមការងារចម្រុះ CHARLIE 20 បានធ្វើការឃាត់ខ្លួន ក្មេងប្រុសអាយុ១៩ឆ្នាំ ពាក់ព័ន្ធបទល្មើសឃាតកម្មទៅលើកុមារអាយុ ៥ឆ្នាំ
ភ្នំពេញ៖ អង្គភាពការពារកុមារ (CPU ) បានប្រកាសថា ក្រុមការងារចម្រុះ CHARLIE 20 ត្រូវបានបង្កើតឡើង ដើម្បីធ្វើការស៊ើបអង្កេត ទៅលើករណីស្លាប់ ដោយលង់ទឹកទៅលើកុមារអាយុ ៥ឆ្នាំ កាលពីឆ្នាំ២០១៩។
ដោយបានទទួលព័ត៌មានថ្មីបន្ថែម អង្គភាពការពារកុមារ ក្នុងកិច្ចសហប្រតិបត្តិការជាមួយក្រសួងមហាផ្ទៃ និងនគរបាលខេត្តកំពង់ចាម បានចាប់ផ្តើមធ្វើការស៊ើបអង្កេត ទៅលើករណីស្លាប់ ដោយលង់ទឹករបស់កុមារអាយុ ៥ឆ្នាំ នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩។
ជីដូនរបស់ក្មេងរងគ្រោះ បានជម្រាបថា ក្មេងរងគ្រោះបានបាត់ខ្លួននៅវេលាម៉ោង៦ និង៣០នាទីល្ងាច កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩។ អ្នកភូមិបានរួមគ្នាដើររកក្មេងស្រីទាំងយប់ តែមិនមានភាពជោគជ័យ។ សាកសពក្មេងស្រី ត្រូវបានរកឃើញនៅវេលាម៉ោង១១ព្រឹក ថ្ងៃបន្ទាប់ នៅក្នុងព្រែក ដែលពោរពេញដោយដំណាំ និងសំរាម។ ការស៊ើបអង្កេតបឋម បានរកឃើញថា ក្មេងស្រីនេះបានរអិលធ្លាក់ទៅក្នុងព្រែក បង្កឲ្យលង់ទឹកស្លាប់។
ដោយបានទទួលព័ត៌មានថ្មីបន្ថែម អង្គភាពការពារកុមារ, មន្ត្រីជំនាញកោសល្យវិច័យ និងមន្ត្រីនគរបាលជាតិកម្ពុជា បានចំណាយពេលវេលាដើម្បីពិនិត្យកន្លែងកើតហេតុ និងស៊ើបសួរបំភ្លឺពីសាក្សី។
ក្មេងប្រុសអាយុ១៩ឆ្នាំ កំពុងតែផ្តល់ព័ត៌មានបន្ថែម ដល់កម្លាំងសមត្ថកិច្ច។
បន្ទាប់ពីបានទទួលព័ត៌មានថ្មីបន្ថែម អង្គភាពការពារកុមារ ក្នុងកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងមហាផ្ទៃ និងនគរបាលខេត្តកំពង់ចាម បានបើកការស៊ើបអង្កេតឡើងវិញទៅលើករណីនេះ ដែលត្រូវបានចាត់ទុកជាករណីលង់ទឹករបស់កុមារអាយុ ៥ឆ្នាំ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩។
បន្ទាប់ពីបានធ្វើការសាកសួរ និងស៊ើបអង្កេត ក្មេងប្រុសម្នាក់អាយុ ១៩ឆ្នាំ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន នៅក្នុងស្រុកកំពង់សៀម។ ត្រាប់ពីសកម្មភាពត្រូវបានធ្វើឡើងនៅវេលាម៉ោង៩ព្រឹកថ្ងៃទី២៩ខែឧសភាឆ្នាំ២០២០នេះ។ ជនសង្ស័យនឹងត្រូវបានបញ្ជូន ទៅតុលាកាខេត្តកំពង់ចាម ដើម្បីផ្តន្ទាទោសតាមច្បាប់ ពីបទឃាតកម្ម។
នេះគឺជាឧទាហរណ៍យ៉ាងល្អមួយ ដែលបង្ហាញពីកិច្ចសហការយ៉ាងល្អ រវាងស្ថាប័នពាក់ព័ន្ធទាំងអស់ ហើយក៏ជាការរំលឹកដ៏ល្អមួយ ដែលបង្ហាញថា គ្មានឃាតកម្មទៅលើកុមារណាម្នាក់ នឹងមិនទទួលបានការស៊ើបអង្កេតត្រឹមត្រូវនោះទេ មិនថាកន្លងផុតយូរប៉ុនណាក៏ដោយ។ យើងមានភាពរីករាយដែលអាចផ្តល់ចម្លើយ និងយុត្តិធម៌ជូនក្រុមគ្រួសាររបស់ជនរងគ្រោះ។
ខ្ញុំសូមថ្លែងអំណរគុណដល់អ្នកទាំងអស់គ្នា ដែលបានចូលរួមធ្វើការងារមួយនេះ៕