បដិមា១ ព្រះអង្គតូច ទំងន់៦ខាំ ត្រូវបានប្តីប្រពន្ធ២នាក់ប្រទះឃើញតាមផ្លូវខណៈកំពុងនាំគ្នាដើររកផ្សិតប៉ក់ក្នុងព្រៃ
មន្ទីរព័ត៌មានខេត្តរតនគិរីបានឲ្យដឹងថាយោងតាមរបាយការណ៍របស់លោកហេងសាវឿនអភិបាលស្រុកវ៉ើនសៃខេត្តរតនគិរីបានអោយដឹងថាកាលពីវេលាម៉ោងប្រហែល៨ព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ មានប្រជាពលរដ្ឋជាប្តីប្រពន្ធ២នាក់ដែលមានឈ្មោះប៉ែង តៃ អាយុ ៤៥ ឆ្នាំជនជាតិឡាវ ជាប្តី និងឈ្មោះសៃ ថៃ អាយុ ៤២ ឆ្នាំជនជាតិ ឡាវ ត្រូវជាប្រពន្ធ រស់នៅភូមិប៉ាកាឡាន់ ឃុំប៉ាកាឡាន់ ស្រុកវេីនសៃ
ធ្វើដំណេីរចេញពីផ្ទះសំដៅទៅព្រៃដេីម្បីរកផ្សិតប៉ក់មកលក់ លុះទៅដល់ចំណុចជិតអូរផៃចុងភូមិកំពង់ចាម ឃុំប៉ាកាឡាន់ ប្រពន្ធក៏ប្រទះឃេីញរូបបដិមា១ ព្រះអង្គតូច ទំងន់៦ខាំ ហេីយក៏រេីសទុកដាក់ជាប់ខ្លួន និងដេីរទៅរករេីសផ្សិតបន្តក្នុងព្រៃរហូតដល់ល្ងាចទេីបមកដល់ផ្ទះវិញ។
បច្ចុប្បន្នគាត់ទាំង២នាក់ប្តីប្រពន្ធបានយករូបបដិមានេះមកទុកក្នុងផ្ទះដាក់ទានធូបសក្ការៈបូជា ហេីយប៉ុស្តិ៍រដ្ឋបាលបានធ្វេីការណែនាំអោយពួកគាត់រក្សាទុកដាក់អោយបានល្អ៕