ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្ងៃនេះ​ពុំ​រកឃើញ​ករណី​ជំងឺ​កូ​វីដ​-១៩ ថ្មី​ទេ​

76

 

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល បាន​ឲ្យ​ដឹងថា ថ្ងៃនេះ​ពុំ​រកឃើញ​ករណី​ជំងឺ​កូ​វីដ​-១៩ ថ្មី​ទេ​
​រហូតដល់​ម៉ោង ៨​និង​១០​ព្រឹក ថ្ងៃទី ៣១ ឧសភា ២០២០ យើង​ពុំ​រកឃើញ​ករណី​ជំងឺ​កូ​វីដ​-១៩ ថ្មី​ទេ ចំនួន​សរុប​កូ​វីដ​-១៩ ១២៥​នាក់​ដដែល ចំនួន​សម្រាក​ពេទ្យ​នៅ​២​នាក់ ចំនួន​ជាសះស្បើយ​សរុប​ចំនួន​១២៣​នាក់ និង​ស្លាប់​គ្មាន ។

​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួងសុខាភិបាល បានប្រកាសថា ជំងឺ​កូ​វីដ​-១៩ នៅតែ​បន្ត​គំរាមកំហែង​យើង​ជាប់​ជានិច្ច សូម​បងប្អូន​បន្ត​ប្រយ័ត្ន​ជាប់​ជានិច្ច ដោយ​ធ្វើ​អនាម័យ នៅ​ឃ្លាតឆ្ងាយ​ពីគ្នា មិន​ចេញ​ក្រៅ​ផ្ទះ​បើ​មិនចាំបាច់ ព្រោះ​ប្រទេសជិតខាង​យើង​និង​ពិភពលោក​កំពុង​បន្ត​រាតត្បាត​ជំងឺ​កូ​វីដ​១៩ ដ៏​ខ្លាំងក្លា​នៅឡើយ ។

​យើង​ត្រូវ​បន្ត​អនុវត្ត​គម្លាត​សង្គម​បន្តទៀត ដូចជា​ពន្យារ​ការរៀប​អា​ពា​ហ៌​ពិ​ពា​ហ៌ ពិធីជប់លៀង ការចាក់​ធុងបាស​រាំ ។ ល​។
​យើង​ត្រូវ​បន្ត​គម្លាត​បុគ្គល​បន្តទៀត ដូចជា​អង្គុយ​គម្លាត​ពីគ្នា ឈរ​រង់ចាំ​គម្លាត​ពីគ្នា ឈរ​ជជែក​គ្នា​គម្លាត​ពីគ្នា ។ ល​។
​សូមបញ្ជាក់ថា ប្រទេស​យើង​រកឃើញ​ករណី​ជំងឺ​កូ​វីដ​១៩​ដំបូង​បំផុត​នៅ​ថ្ងៃទី ២៧ មករា ២០២០ ។
​យើង​បានធ្វើ​តេស្ត​ចំនួន 20406 ស្មើនឹង 1229 ក្នុង​១​លាន​នាក់​៕


អត្ថបទដែលជាប់ទាក់ទង