ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កំពុងអង្គុយជាមិត្តភ័ក្រ្តក្មេងទំនើង យកដបស្រាវ៉ៃ ទៅលើបុរសម្នាក់បណ្ដាលឱ្យហូរឈាម ស្រោចប្រាណនៅហាងផឹកស៊ីមួយកន្លែង

81

 

ភ្នំពេញ បុរសវ័យចំណាស់២ចូលផឹកសុីក្នុងហាងមួយកន្លែងត្រូវក្រុមក្មេងស្ទាវវាយ១ដបបែកក្បាលហូរឈាមស្រោចខ្លួនរួចបន្លំលួចយកទូរស័ព្ទដៃជនរងគ្រោះទៅបាត់មួយគ្រឿងទៀត ហេតុការណ៍នេះក៏មានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ និង១៥ នាទីថ្ងៃទី៣០ ខែឧសភាឆ្នាំ២០២០ ហាងយីហោ ជំនោលីលី តាមបណ្ដោយផ្លូវលេខ២៧១ នៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។

បើតាមសម្ដីបុរសម្នាក់ដែលអង្គុយផឹកសុីជាមួយជនរងគ្រោះបានប្រាប់ឲ្យដឹងថា ពួកគាត់ពីរនាក់ជនរងគ្រោះបានមកអង្គុយផឹកស៊ីនៅហាងជំនោរលីលី និងបានហៅស្រាបៀរកម្ពុជាដបចំនួនពីកញ្ច្រែងស្មើនឹង១២ដបមកផឹក ពេលដែលកំពុងតែអង្គុយផឹកបុរសជនរងគ្រោះបានហើយនារីមកអង្គុយក្បែរថាស្រីអូនបងអង្គុយជិតបងចាំបងឱ្យលុយធិប ។

ប្រភពព័ត៌មានបានបន្តថា ពេលដែលបាននារីអង្គុយជិត ជនរងគ្រោះក៏បានផឹកស៊ីហើយនិយាយលេងធម្មតា ពេលនោះក៏មានក្រុមក្មេងស្ទាវដែលអង្គុយផឹកស៊ីនៅតុជិតនិងដើរមក ហើយបានយកដបស្រាបៀរវ៉ៃក្បាលបុរសជាជនរងគ្រោះបណ្ដាលឲ្យបែកក្បាល រួចក៏បានបន្លំយកទូរសព្ទដៃម៉ាក iphone របស់ជនរងគ្រោះហើយនាំគ្នាជិះម៉ូតូគេចខ្លួនបាត់អស់។

ពេលនោះបុរសជាជនរងគ្រោះបានខ្ចីទូរស័ព្ទរបស់មិត្តភក្កិបានខលទៅក្រុមគ្រួសារមកកន្លែងកើតហេតុឲ្យមកដឹងទៅព្យាបាលរបួសនៅគ្លីនិកឯកជនក្បែរកន្លែងកើតហេតុក្នុងនោះនគរបាលក៏ចុះមកកន្លែងកើតហេតុក៏សាកសួរនាំតែដោយជនរងគ្រោះរបួសហូរឈាមខ្លាំងពេកក៏អោយពេទ្យសិនរីឯម្ចាស់ហាងបានបញ្ជាក់ថាក្មេងទំនើងចូលមកហាងគាត់មានចំនួន៥នាក់ហើយមិនដឹងមូលហេតុអីមានទំនាស់គ្នាដោយមិមបានឃើញឈ្លោះប្រកែកគ្នាអ្វីសោះស្រាប់តែជនបង្កគិតលុយរួចហើយបានយកដបស្រាទៅវាយជនរងគ្រោញ៊ះកំពុងអង្គុយផឹកសុីសើចសប្បាយបណ្ដាលបែកក្បាលហើយនាំគ្នាបើកម៉ូតូចាកចេញរត់គេចខ្លួនបាត់អស់ ។

នគរបាលបន្តថារងចាំអោយជនរងគ្រោះព្យាបាលរបួសនិងស្វាងស្រាសិននិងទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលផ្សារដើមថ្កូវដើម្បីឱ្យសមត្ថកិច្ចស្រាវជ្រាវចាប់ជនសង្ស័យយកមកផ្ដន្ទាទោសតាមច្បាប់ផងដែរ។

អត្ថបទដែលជាប់ទាក់ទង