ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាមេរិក ​បង្ក្រាប​បាតុកម្ម​យ៉ាង​សាហាវ និង​ចាប់ខ្លួន​មនុស្ស​ជាង​១៤០០​នាក់​

101

 

​ភ្នំពេញ​៖ ឯកឧត្តម​ហេង រតនា អគ្គនាយក​ស៊ីម៉ាក់ បាន​ថ្លែង​សា​រលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ នៅ​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០២០​នេះ​ថា ផ្តើមចេញពី​ប៉ូលិស បានធ្វើឱ្យ​បុរស​ជនជាតិ​អាមេរិក​ស្បែក​ខ្មៅ​ម្នាក់​ស្លាប់ ក៏បង្ក​ឱ្យ​ផ្ទុះ​បាតុកម្ម​ហឹ​ង្សា​នៅ​ទូទាំង​សហរដ្ឋអាមេរិក​។

​នៅក្នុង​បាតុកម្ម​តវ៉ា​ប៉ុន្មាន​ថ្ងៃមុន​នេះ អំពើហិង្សា និង​ការបំផ្លិចបំផ្លាញ បាន​ផ្ទុះឡើង​រឹត​ខ្លាំង​រវាង​ក្រុមបាតុករ និង​ប៉ូលិស ដែល​បាន​ប្រើប្រាស់​ឧស្ម័ន​បង្ហូរ ទឹកភ្នែក ឧស្ម័ន​ម្រេច ព្រមទាំង​កម្លាំងបាយ​មួយចំនួន ដើម្បី​បំបែកហ្វូង​បាតុករ​។ ម្យ៉ាងវិញទៀត ប្រឈមមុខ​នឹង​ស្ថានការណ៍​កាន់តែ​អាក្រក់ ទីក្រុង​ជាច្រើន​នៅក្នុង សហរដ្ឋអាមេរិក បានស្នើ​សុំ​ជំនួយ​ពី​កងកម្លាំង​ឆ្មាំ​ជាតិ​។

​ឯកឧត្តម បាន​បន្តថា សហរដ្ឋអាមេរិក កំពុង​ប្រឈមមុខ​ចំពោះ​ជំងឺ​កូ​វីដ​១៩ កំពុងតែ​ឆ្លង​រាតត្បាត​យ៉ាងធ្ងន់ធ្ងរ ជាង​១​លាន​៧​សែន​នាក់ ស្លាប់​ជាង​១០​ម៉ឺន​នាក់ បណ្តាលឱ្យ​បាត់បង់​ការងារ​ជាង​៤០​លាន​នាក់ និង​ប្រឈម​មខ​សង្គ្រាម​សេដ្ឋកិច្ច សង្គ្រាមលោក ជា​បញ្ហា​ស្មុគស្មាញ​ខ្លាំងណាស់​។​

​បាតុកម្ម​ហឹ​ង្សា​នឹង​មិនអាច​ដោះស្រាយ​បញ្ហា​បានទេ មានតែ​ការដោះស្រាយ​បញ្ហា​ដោយ​សន្តិភាព តាមរយៈ​នីតិវិធី​ច្បាប់ និង​គោរព​ច្បាប់​ទើប​ល្អប្រសើរ​។​

​ប៉ូលិស​អាមេរិក បាន​ឃាត់ខ្លួន​មនុស្ស​ជិត ១.៤០០​នាក់ នៅតាម​ទីក្រុង​ចំនួន​១៧ ខណៈ​បាតុកម្ម​តវ៉ា​ទាមទារ​យុត្តិធម៌​ឱ្យ​បុរស​ស្បែក​ខ្មៅ​ឈ្មោះ George Floyd ដែល​បាន​ស្លាប់​នៅក្រោម​ដៃ​ប៉ូលិស បាន​រីកសាយ​ទូទាំង​សហរដ្ឋអាមេរិក​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AP នៅ​ថ្ងៃអាទិត្យ ទី​៣១ ខែឧសភា ឆ្នាំ​២០២០​។​

​លោក Floyd ត្រូវបាន​ប៉ូលិស ៤​នាក់​ធ្វើការ​ឃាត់ខ្លួន​នៅ​ទីក្រុង Minneapolis នៃ​រដ្ឋ Minnesota ក្រោម​ការសង្ស័យថា រូបលោក​បាន​ប្រព្រឹត្ត​បទល្មើស​គឺ​ចាយលុយ ក្លែងក្លាយ​ចំនួន ២០​ដុល្លា​អាមេរិក​។ ក្នុងចំណោម​នោះ ប៉ូលិស​ម្នាក់​ឈ្មោះ ដេ​រិ​ក ឆូ​វីន (Derek Chauvin) បាន​យក​ជង្គង់​សង្កត់​កលោក Floyd អស់​រយៈពេល​ជាច្រើន នាទី ទោះបី​លោក Floyd បាន​ស្រែក​សុំ​អង្វរករ​ម្តង​ហើយ​ម្តង​ទៀតថា លោក​ពិបាក​ដង្ហើម​យ៉ាងណាក្តី រហូត​ទាល់​លោក​បាត់បង់​ស្មារតី​លែង​កម្រើក គឺ​លោក​ទំនងជា បាន​បាត់​បង់ជីវិត​ភ្លាមៗ​នាពេលនោះ​តែម្តង ខណៈ​អាជ្ញាធរ​ក្រោម​ក​បានប្រកាសថា Floyd បាន​ស្លាប់​ពេល​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ​។​

​ចំណែកឯ អតីតមន្ត្រី​ប៉ូលីស​ដែល​បាន​ប្រើ​អំពើហិង្សា​នេះ ត្រូវបាន​រដ្ឋអាជ្ញា​ចោទប្រកាន់​ជា​ផ្លូវការ ពីបទ​ឃាតកម្ម​កម្រិត ៣ និង​ឃាតកម្ម​ដោយ​អ​ចេតនា​កម្រិត ២ នៅ​ថ្ងៃ​សុក្រ​សប្តាហ៍​នេះ ដែល​អាច​ជាប់ពន្ធនាគា​រ ៤​ឆ្នាំ​។ ប៉ុន្តែ ក្រុមបាតុករ បាន​អះអាងថា​ពួកគេ​នឹងមិន​បញ្ឈប់​ការតវ៉ា​ឡើយ រហូត​ទាល់​តែមាន​យុត្តិធម៌​ពេញលេញ សម្រាប់ George Floyd​។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AP បាតុករ​យ៉ាងហោច ១.៣៨៣​នាក់ ត្រូវបាន​ឃាត់ខ្លួន ចាប់តាំងពី​ថ្ងៃ​ព្រហស្បតិ៍​មក ប៉ុន្តែ​ចំនួន​នេះ​អាច​នឹង​កើនឡើង ពីព្រោះ​បាតុកម្ម​តវ៉ា នៅតែ​បន្ត​ធ្វើឡើង​នៅឡើយ ដោយ​មិន​ខ្វល់​ឡើយ​ពី​បម្រាម​គោចរ ដែល​បានដាក់​លើ​ទីក្រុង​ចំនួន​២៥ នៃ​រដ្ឋ​ចំនួន​១៦៕​

អត្ថបទដែលជាប់ទាក់ទង