ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ខ្លួន​ជនដៃដល់​ម្នាក់ យក​គល់​ឫស្សី​វាយ​បុរស​ម្នាក់ រយះ​ក្បាល

97

 

​កណ្តាល​៖ អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង បាន​ឲ្យ​ដឹ​ថា ករណី​ហិង្សា​ដោយ​ចេតនា សមត្ថកិច្ច​ចាប់ខ្លួន​ជនដៃដល់​ម្នាក់ ដែល​យក​គល់​ឫស្សី​វាយ​បុរស​ម្នាក់ រយះ​ក្បាល ។ កើតហេតុ​នៅ​ថ្ងៃ​សៅរ៍ ទី​៣០ ខែឧសភា ឆ្នាំ​២០២០ វេលា​ម៉ោង ១៩​និង​៣០​នាទី ស្ថិត​នៅផ្ទះ​ឈ្មោះ​ឡុង ពេន ភូមិ​កោះ​ខែល ឃុំ​កោះ​ខែល​ស្រុក​ស្អាង ខេត្តកណ្ដាល ។​

​ជនរងគ្រោះ ឈ្មោះ​ឡុង ពេន ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ (​មាន​របួស​ក្បាល កូនដៃ និង​ធ្លាក់​ស្មា​ខាងស្តាំ​)
​ជនសង្ស័យ​ឈ្មោះ នី ណឺ​ន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​កោះ​ខែល ឃុំ​កោះ​ខែល ស្រុក​ស្អាង ខេត្តកណ្ដាល (​ឃាត់ខ្លួន​)​។ វត្ថុតាង​ចាប់យក​រួមមាន​៖ គល់​ឫស្សី​ចំនួន​១​មាន​ប្រវែង​១,៣​ម៉ែត្រ​។​

​សភាព​រឿងហេតុ នៅ​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០២០ វេលា​ម៉ោង​១៩​និង​៣០​នាទី ឈ្មោះ​
​ឡុង ពេន​(​ជនរងគ្រោះ​)​កំពង់តែ​មើល​ទូរទស្សន៍​តែម្នាក់ឯង​នៅក្នុង​ផ្ទះ​ស្រាប់តែ​មានឈ្មោះ​នី ណឺ​ន​(​ជនសង្ស័យ​)​បាន​
​ដើរ​បាញ់​កណ្តុ​រហើយ​បាន​គប់​ផ្ទះ​ឈ្មោះ​ឡុង ពេន ពេលនោះ ឈ្មោះ​ឡុង ពេន បាន​សួរ​ឈ្មោះ​នី ណឺ​ន ថា​អញ​ធ្វើ​អី​ហ្អែ​ង​បាន​ហ្អែ​ង​គប់​ផ្ទះ​អញ​។ ឈ្មោះ​នី ណឺ​ន បាន​ឆ្លើយថា​ហ្អែ​ង​ខ្លាំង​វ៉ៃ​ហ្អែ​ង​ចោល​អា​ឡូ​វ ពេលនោះ​ឈ្មោះ​ឡុង ពេន ក៏បាន​ជិះ​ម៉ូតូ​មក​ប្រាប់​បងប្អូន​នៅ​ជិត​នោះ​រួចហើយ​ក៏បាន​ជិះ​ម៉ូតូ​មក​ផ្ទះ​ខ្លួន​វិញ​បន្ទាប់មក​ឈ្មោះ​នី ណឺ​ន បាន​ដើរ​ត្រឡប់​មកពី​បាញ់​កណ្តុរ​វិញ​មកដល់​ផ្ទះ​ឈ្មោះ​ឡុង ពេន ស្រាប់តែ​ឈ្មោះ​នី ណឺ​ន បាន​យក​គល់​ឫស្សី​មក​វាយ​ឈ្មោះ​ឡុង ពេន បណ្ដាល​ឲ្យ​របួស ក្បាល​និង​ដៃ​ខាងស្តាំ​ដាច់​ក្រចក​និង​ស្មា​ខាងស្តាំ​ហើ ពេលនោះ​ឈ្មោះ​នី ណឺ​ន ក៏បាន​គេចខ្លួនបាត់​។ ក្រោយ​កើតហេតុ​ឈ្មោះ​ឡុង ពេន ត្រូវបាន​បងប្អូន​និង​ក្រុមគ្រួសារ​ដឹកយក​ទៅ​ព្យាបាល​របួស​នៅឯ​មន្ទី​ពេទ្យ​បង្អែក​ស្រុក​ស្អាង​។​
​ពេល​ទទួលបាន​ព័ត៌មាន​ខាងលើនេះ​ភ្លាម​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​កោះ​ខែល​បាន​ចុះ​ដល់​កន្លែង​ហេតុ​រួច​បាន​ហៅ​ឈ្មោះ​នី ណឺ​ន មក​ធ្វើការ​សាកសួរ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង ដើម្បី​កសាង​សំណុំរឿង​និង​ចាត់ការ​តាម​នីតិវិធី​៕​

អត្ថបទដែលជាប់ទាក់ទង