ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​ថ្មី ដែល​ត្រូវអនុវត្ត ពីថ្ងៃ​ទី​១ ដល់​ថ្ងៃទី​១៥ ខែមិថុនា តម្លៃ​២៧០០​រៀល​ក្នុង​មួយ​លីត្រ​

66

 

​ភ្នំពេញ​៖ ក្រសួងពាណិជ្ជកម្ម នៅ​ថ្ងៃទី​១​មិថុនា​នេះ បានចេញ​សេចក្តីជូនដំណឹង​ពី តម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​ថ្មី​នៅតាម​ស្ថានីយ ដែល​ត្រូវអនុវត្ត ពីថ្ងៃ​ទី​១ ដល់​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២០​។​

​ផ្អែក​តាម​តម្លៃ​មធ្យម​ប្រេងឥន្ធនៈ​លើ​ទីផ្សារ​អន្តរជាតិ ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ  ពីថ្ងៃ​ទី​១ ដល់​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២០ នឹងត្រូវ​លក់ ២៨៦០​រៀល​ក្នុង​មួយ​លីត្រ សម្រាប់​សាំង​ធម្មតា EA92 និង ២៦៦០ រៀល​ក្នុង​មួយ​លីត្រ សម្រាប់​ប្រេងម៉ាស៊ូត​។

​ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​របស់​ប្រជាជន និង​ដោយមាន​ការរួមចំណែក​ពី​ក្រុមហ៊ុន​ចែកចាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្រេច​បញ្ចុះតម្លៃ​លក់រាយ​ប្រេងឥន្ធនៈ នៅ​កម្ពុជា ចំនួន ៤​សេន​ដុល្លារ​ក្នុង​មួយ​លីត្រ​។​

​ដូច្នេះ ថ្លៃ​លក់រាយ​ប្រេងឥន្ធន​សម្រាប់​អនុវត្ត ចាប់ពី​ថ្ងៃទី​១ ដល់​១៥ ខែមិថុនា ឆ្នាំ​២០២០ នឹង​ចុះមក ២៧០០​រៀល ក្នុង​មួយ​លីត្រ សម្រាប់​សាំង​ធម្មតា EA 92 និង​២៥០០​រៀល​ក្នុង​មួយ​លីត្រ សម្រាប់​ប្រេងម៉ាស៊ូត​។

 

អត្ថបទដែលជាប់ទាក់ទង