ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

២​លាន​រៀល​បន្ថែម​លើ​តម្លៃ​ខ្លួន សម្រាប់​អ្នកឈ្នះ ក្នុង​តំណែង​គូ​ឯក​

105

​ ​ភ្នំពេញ​៖​សង្វៀន​ស៊ី​អិន​ស៊ី​បាន​បង្កើត​សង្វៀន​ប្រដាល់​មួយទៀត​ដែល​ប្រសិទ្ធិ​នាម​ថា​អា​ឡិច​ហ្ស​ង់​ដែនដី​អ្នក​ប្រយុទ្ធ​ដែល​នេះ​ជាការ​​ប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ ។​
​ ​ក្នុង​សន្និសីទកាសែត​នា​ព្រឹក​ថ្ងៃទី​១​មិថុនា​លោក​ម៉ុ​ល រ៉ាស៊ី​ប្រធាន​ផ្នែក​លក់​ទូរទស្សន៍​ស៊ី​អិន​ស៊ី​បានឱ្យដឹងថា​វិស័យ​កីឡាប្រដាល់​
​គុន​ខ្មែរ​សព្វថ្ងៃ​កំពុងតែ​មានការ​រីកចម្រើន​និង​ល្បី​សុះសាយ ​ពេញ​ព្រះរាជាណាចក្រ​កម្ពុជា​និង​នៅលើ​ពិភពលោក​ហើយ​កំពុងតែ​ទទួលបាន​នូវ​ការគាំទ្រ​ពី​ប្រិយមិត្ត​កាន់តែច្រើន​ឡើងជា​លំដាប់​។​ជាមួយគ្នានេះដែរ​ស៊ី​អិន​ស៊ី​ក៏​ជា​ផ្នែក​មួយ​បាន​ចូលរួម​ជួយ​ជម្រុញ​និង​លើក​មុខមាត់​ប្រដាល់​គុន​ខ្មែរ​របស់​យើង​នេះដែរ​។​
​ ​ការប្រកួត​ដែល​ធ្វើឡើង​រៀងរាល់​រសៀល​ថ្ងៃអាទិត្យ​នោះ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​ជា​អ្នកផ្ដល់​កីឡាករ​និង​មន្ត្រី​បច្ចេកទេស​
​ដែលមាន​សមត្ថភាព​ដើម្បី​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះ​។​មួយ​សប្ដាហ៍​មានការ​ប្រកួត​៥​គូ​ដែល​ក្នុងនោះ​មាន​មួយគូ​ប្រកួត​ក្នុង​តំណែង​គូ​ឯក​ក្រៅ​
​ពី​នោះ​ជា​គូ​ពិសេស ។​
​ ​សម្រាប់​អ្នក​ប្រកួត​ក្នុង​តំណែង​គូ​ឯក​នោះ​ក្រៅពី​ប្រាក់​តម្លៃ​ខ្លួន​ដែលមាន​ជាធម្មតា​នោះ​ពួកគេ​ត្រូវ​ប្រជែង​គ្នា​ដណ្ដើមយក​ប្រាក់រង្វាន់​ចំនួន​២​លាន​រៀល​រៀងរាល​សប្ដាហ៍ ។
​លោក​ជ័យ​ឧ​ត្ត​ម​ប្រធាន​ផ្នែក​លក់​របស់​ក្រុមហ៊ុនស្រា​Alexand​បានឱ្យដឹង​ផងដែរ​ថា​គោលបំណង​សំខាន់​ដែល​ក្រុមហ៊ុន​ចូលរួម​ជួយឧបត្ថម្ភ​ការប្រកួត​កីឡាប្រដាល់​នាពេលនេះ​គឺជា​ការរួមចំណែក​លើក​ស្ទួយ​វិស័យ​កីឡាប្រដាល់​គុន​ខ្មែរ​ឱ្យ​កាន់តែ​មានការ​រីកចម្រើន​ខ្លាំង​ឡើង​ថែមទៀត​។​មិនតែប៉ុណ្ណោះ​ក៏​ដើម្បី​ចូលរួម​លើកស្ទួយ​ជិ​វ​ភាព​ប្រចាំថ្ងៃ​របស់​កីឡាករ​ប្រដាល់​គុន​ខ្មែរ​ឱ្យ​កាន់តែ​មាន​ជិ​វ​ភាព​ធូ​ធា​ថែម​មួយកម្រិត​ទៀត​។​ប៉ុន្តែ​លោក​ក៏បាន​ធ្វើការ​ផ្ដាំផ្ញើរ​ទៅដល់​កីឡាករ​និង​គណៈកម្មការ​បច្ចេកទេស​ទាំងអស់​ត្រូវយក​ចិត្ត​ទុកដាក់​ឱ្យបាន​ខ្ពស់​ក្នុងការ​ការពារ​និង​បង្ការ​ពី​ការឆ្លង​ជម្ងឺ​កូ​វីដ​១៩​។​
លោក​ឧ​ត្ត​ម​សេនីយ៍​និ​ន ភិរម្យ​អនុប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​បានធ្វើការ​ផ្ដាំផ្ញើរ​ទៅដល់​មន្ត្រី​បច្ចេកទេស ចៅក្រម អាជ្ញាកណ្ដាល​ទាំងអស់​ត្រូវអនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់​នូវ​រាល់​ការកាត់ក្ដី​ត្រូវឱ្យ​មាន​ភាព​យុ​ត្តិ​ធ​ម៍​មិន​លំអៀង​។​ហើយ​លោក​ក៏បាន​មានប្រសាសន៍​ឱ្យដឹង​បន្ថែមទៀតថា​សព្វថ្ងៃនេះ​មេរោគ​កូ​វីដ​១៩​កំពុងតែ​រាតត្បាត​យ៉ាងខ្លាំង​នៅលើ​ពិភពលោក​ក្នុងនោះ​រួមទាំង​កម្ពុជា​យើង​ផងដែរ​
​ប៉ុន្តែ​មួយរយៈ​មកនេះ​យើង​ព្យាបាល​ជាសះស្បើយ​បាន​១០០% ៕

អត្ថបទដែលជាប់ទាក់ទង