ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់​ជនល្មើស អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​ការ​ប្រព្រឹត្ត​អំពើហិង្សា យក​កាំបិត​អា​រក​ជនរងគ្រោះ​ប្លន់​យក​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥

271

 

​ភ្នំពេញ​៖ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល​រាជធានី​ភ្នំពេញ​សូម​គោរព​រាយការណ៍ កាល​ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០២០ វេលា​ម៉ោង ២០ និង ០៥ នាទី កម្លាំង​ជំនាញ​របស់​ការិយាល័យ​បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ០១ នាក់ នៅ​ចំណុច​មុខ​ស្តូប​មិត្តភាព​កម្ពុជា​វៀតណាម ផ្លូវ​សុធារស សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ដែល​បាន​ប្រព្រឹត្ត​បទល្មើស អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​ការ​ប្រព្រឹត្ត​អំពើហិង្សា (​យក​កាំបិត​អា​រក​ជនរងគ្រោះ​ប្លន់​យក​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌ ខ្មៅ សេរី​ឆ្នាំ ២០១៦ លេខ​តួ លេខ​ម៉ាស៊ីន ៩៥៨៧៨៤១ ពាក់​ស្លាក​លេខ ភ្នំពេញ​១DK០៨៨៩ ) ប្រព្រឹត្ត​នៅ​ចំណុច​មុខ​ដី​ឡូ​តិ៍​ទំនេរ ផ្លូវ​បុរី​អង្គរ ក្រុម​១ ភូមិ​បឹងរាំង សង្កាត់​ទួល​សង្កែ​២ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០២០ វេលា​ម៉ោង​ប្រហែល ០១ និង ៤០ នាទី​រំលងអធ្រាត្រ និង​ចាប់យក​ម៉ូតូ​របស់​ជនរងគ្រោះ បញ្ជូនមក​ការិយាល័យ​ចាត់ការ​តាម​នីតិវិធី​មាន ៖
​ជនសង្ស័យ​ឃាត់ខ្លួន​
-​ឈ្មោះ នី សំណាង ភេទ ប្រុស អាយុ ១៦ ឆ្នាំ​ជនជាតិ ខ្មែរ មុខរបរ បុគ្គលិក​ផ្នែក​ទីផ្សារ​
​ ​-​ស្នាក់​នៅផ្ទះ​លេខ​៨៤ ផ្លូវ​លេខ​៥១៤ ភូមិ​១៣ សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​
​វត្ថុតាង​ចាប់យក​
-​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌ ខ្មៅ លេខ​តួ លេខ​ម៉ាស៊ីន ៩៥៨៧៨៤១ ពាក់​ស្លាក​លេខ ភ្នំពេញ ១DK០៨៨៩
​ជនរងគ្រោះ​
-​ឈ្មោះ សឿន គឹម​ស៊ែ​ន ភេទ ប្រុស អាយុ ៥៤ ឆ្នាំ ជនជាតិ ខ្មែរ​
-​មុខរបរ សន្តិសុខ​ធនាគារ​ឯក​ទេស​អាន​កូ​
-​ស្នាក់នៅ​ផ្ទះជួល ផ្លូវ​លេខ​៣ ភូមិ​កប់​កង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​
​ហេតុ​ការ​ណ៏ៈ កាលពី​ថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០២០ វេលា​ម៉ោង​ប្រហែល ០១ និង ៤០ នាទី​រំលងអធ្រាត្រ មាន​ករណី អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​ការ​ប្រព្រឹត្ត​អំពើហិង្សា (​យក​កាំបិត​អា​រក​ជនរងគ្រោះ​ប្លន់​យក​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១៦ លេខ​តួ លេខ​ម៉ាស៊ីន ៩៥៨៧៨៤១ ពាក់​ស្លាក​លេខ ភ្នំពេញ​១DK០៨៨៩) ប្រព្រឹត្ត​នៅ​ចំណុច​មុខ​ដី​ឡូ​តិ៍​ទំនេរ ផ្លូវ​បុរី​អង្គរ ក្រុម​១ ភូមិ​បឹងរាំង សង្កាត់​ទួល​សង្កែ​២ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ បង្កឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ នី សំណាង ភេទ ប្រុស អាយុ ១៦ ឆ្នាំ​ជនជាតិ ខ្មែរ នៅពេល​ជនសង្ស័យ​លេង​ហ្គេម អ៊ី​ន​ធឺ​ណេ​ត​នៅ​ម្តុំ​ផ្សារ​កោសដូង សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ចាញ់​អស់ប្រាក់ ជនសង្ស័យ​ក៏មាន​គំនិត​ចេញ​ធ្វើ​សកម្មភាព​ប្លន់​ម៉ូតូ​របស់​ប្រជាពលរដ្ឋ​ដើម្បី​យកប្រាក់​មកលេង​ហ្គេម​បន្ត ពេលនោះ​ជនសង្ស័យ​បាន​ហៅ ជនរងគ្រោះ​ជា​អ្នករត់ម៉ូតូឌុប​នៅមុខ​កន្លែង​លេង​ហ្គេម​អ៊ី​ន​ធឺ​ណេ​ត​ឲ្យ​ឌុប​ខ្លួន​ទៅ​កាំ​កូ​ស៊ី​ធី សង្កាត់​ទួល​សង្កែ​២ ខណ្ឌ ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ពេល​ជនរងគ្រោះ​ឌុប​ជនសង្ស័យ​មកដល់​មុខ​សាលាសង្កាត់​បឹងកក់​២ ជនសង្ស័យ​បាន​ឲ្យ ជនរងគ្រោះ​ឈប់​ម៉ូតូ ហើយ​ជនសង្ស័យ​បាន​ដើរចូល​ទៅក្នុង​ម៉ា​ត​ដែល​នៅមុខ​សាលាសង្កាត់​ទិញ​កាំបិត​មួយ​ដើម​យកមក​លាក់​ក្នុង​អាវ រួច​ហើយក៏​ឲ្យ​ជនរងគ្រោះ​ឌុប​បន្តទៅទៀត ។ លុះ​ពេល​ជនរងគ្រោះ​ឌុប​ជនសង្ស័យ​មកដល់​ចំណុចកើតហេតុ​ខាងលើ ឃើញ​ស្ងាត់​មិនមាន​មនុស្ស ជនសង្ស័យ​ក៏បាន​យក​កាំបិត​ដែល​លាក់ទុក​ក្នុង​អាវ​មក​អា​រក​ជនរងគ្រោះ បណ្តាល​ឲ្យ​ចេញឈាម​រងរបួស​ធ្ងន់ ជនរងគ្រោះ​ក៏​ដួល​ម៉ូតូ ជនសង្ស័យ​ឃើញ​ដូច្នោះ​ក៏​បោះ​កាំបិត​ចោល ហើយ​លើក ម៉ូតូ​របស់​ជនរងគ្រោះ​ជិះ​គេចខ្លួនបាត់​តែម្តង ។​
​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង​ខាងលើ ការិយាល័យ​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី ។​

អត្ថបទដែលជាប់ទាក់ទង