ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

៥ខែ ដើមឆ្នាំ២០២០នេះ កម្ពុជានាំអង្ករចេញបានជាង ៣៥ម៉ឺនតោន និងរកចំណូលបានជាង ២៤១លានដុល្លារ

129

ភ្នំពេញ៖ ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២០នេះ កម្ពុជានាំអង្ករចេញបានជាង ៣៥ម៉ឺនតោន និងរកចំណូលបានជាង ២៤១លានដុល្លារ។ នេះបើតាមរបាយការណ៍រ​បស់សហព័ន្ធស្រូវអង្ករកម្ពុជា។

របាយការណ៍ផ្សព្វផ្សាយនៅថ្ងៃទី១ ខែមិថុនានេះ បានឲ្យដឹងថា ប្រទេសចិនបានគ្រប់គ្រងចំនួន ៣៨ភាគរយ នៃទីផ្សារនាំចេញរបស់កម្ពុជា បន្ទាប់មកគឺបណ្តាប្រទេសនៅក្នុងអឺរ៉ុបចំនួន ៣៤ភាគរយ បណ្តាប្រទេសមួយចំនួននៅក្នុងអាស៊ានចំនួន ១៣ភាគរយ និងប្រទេសផ្សេងៗ រួមមានអូស្ត្រាលី ហ្គាប៉ុង សហរដ្ឋ​អាមេរិក​។ល។ មានចំនួន ១៥ភាគរយ៕

អត្ថបទដែលជាប់ទាក់ទង