វៀតណាម បន្តប្ដេជ្ញាថានឹងធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣១ទាល់តែបាន
ភ្នំពេញ៖ប្រទេសវៀតណាមដែលនឹងត្រូវធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣១ឆ្នាំ២០២១នោះបានប្ដេជ្ញាមិនរាថយឡើយទោះបីពិភព
លោកមិនទាន់ស្ងប់ស្ងាត់ពីការរាតត្បាតនៃមេរោគកូវីដ ១៩ក៏ដោយ ។
គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមរបស់វៀតណាមមិនត្រឹមតែប្រកាសថានឹងត្រូវតែធ្វើជាម្ចាស់ផ្ទះនោះទេតែគេ
បានពង្រឹងសមត្ថភាពអត្តពលិកនិងធនធានរបស់គេទាំងមន្ត្រីរៀបចំការប្រកួតអ្នកបច្ចេកទេសនិងបន្តរៀបចំកែលម្អទីលាននានាសម្រាប់
បម្រើឲ្យការប្រកួត ។
លោកវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាមានប្រសាសន៏ថាដោយសារតែវៀតណាមមានការប្ដេជ្ញា
ខ្ពស់បែបនេះហើយទើបកម្ពុជារៀបចំបញ្ជូនកីឡាករ កីឡាការិនីទៅហ្វឹកហាត់រយៈពេលយូរនៅក្រៅប្រទេសនោះ ។លោកបានបញ្ជាក់ថាឆ្នាំ
២០២១គឺជាឆ្នាំដែលសំខាន់ចុងក្រោយមុនពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២៣ ។
កម្ពុជាត្រូវការពីនិត្យពីសមត្ថភាពកីឡាករ កីឡាការិនីរបស់ខ្លួនជាចុងក្រោយនៅឆ្នាំ២០២១នេះឯង ។ឆ្នាំ២០២៣កម្ពុជាធ្វើជាម្ចាស់
ផ្ទះហេតុនេះកម្ពុជាត្រូវតែដណ្ដើមបានមេដាយក្នុងកម្រិតសមស្របមួយ ។ឆ្នាំ២០២៣គឺជាឆ្នាំដែលការប្រកួតកីឡាស៊ីហ្គេមស្អាតស្អំជាងគេ
ព្រោះកម្ពុជាមិនឆ្លៀតយកព្រឹត្តិការណ៍នេះធ្វើជាវេទិកាចែកមេដាយគ្នាឡើយ ។នរណាមានសមត្ថភាពគឺដណ្ដើមបានមេដាយច្រើន ។
ស៊ីហ្គេមលើកទី៣១ដែលនឹងធ្វើនៅទីក្រុងហាណូយនោះគណៈកម្មាធិការជាតិអូឡាំពិកវៀតណាមត្រៀមកីឡាចន្លោះពី៣៦ទៅ៤០ប្រភេទដើម្បីដាក់ឲ្យប្រកួត ។តាមការគ្រោងទុកការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី២១វិច្ឆិកាដល់ថ្ងៃទី២ធ្នូឆ្នាំ២០២១ ៕