ជនសង្ស័យជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន ត្រូវបានសមត្ថកិច្ចនគរបាលស្រុកឧដុង្គបង្ក្រាប
កំពង់ស្ពឺ ៖ កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៦និង០០នាទី នៅចំនុចព្រៃខាងត្បួងវត្តក្រាំងក្តិប ស្ថិតនៅភូមិស្តុក ឃុំមានជ័យ ស្រុកឧដុង្គ កម្លាំងនគរបាលបានចុះល្បាតនិងឃាត់មុខសញ្ញាប្រើប្រាស់ និងជួញដូរគ្រឿងញៀន ឈ្មោះ ភឿង ថេង ភេទប្រុស អាយុ២៦ឆ្នាំ ដោយមានព័ត៌មានថា មុខសញ្ញានេះជាទូទៅគឺចេញចូលក្នុងព្រៃនោះជារៀងរាល់ថ្ងៃ ។
ក្នុងកិច្ចប្រតិបតិ្ដការ កម្លាំងនគរបាលបានឆែកឆេរកឃើញម្សៅក្រាមពណ៌សសង្ស័យជាគ្រឿងញៀន ចំនួន០៤កញ្ចប់ និងទូរស័ព្ទ ដៃ០១គ្រឿង យោងតាមចម្លើយបឋម សមត្ថកិច្ចបានបន្ដស្រាវជ្រាវនិងឈានទៅឃាត់បានមុខសញ្ញាពាក់ព័ន្ធចំនួន ០២នាក់បន្ថែមទៀត
នៅចំណុចខ្ទម ព្រៃខាងកើតភូមិស្តុកតោលថ្មី ឃុំចាន់សែន ស្រុកឧដុង្គ ” កំពុងធ្វើសកម្មភាពប្រើប្រាស់គ្រឿងញៀនជាក់ស្តែង ”
១)-ឈ្មោះ អ៊ុក ទួច ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិស្តុកតោលចាស់ ឃុំចាន់សែន ស្រុកឧដុង្គ ២)-ឈ្មោះ ឆែម អឿន ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិស្តុកតោលថ្មី ឃុំចាន់សែន ស្រុកឧដុង្គ ដកហូតបានម្សៅក្រាមពណ៍សសង្ស័យថាជាគ្រឿងញៀន ចំនួន ៣៣ កញ្ចប់ ,កាំភ្លើងខ្យល់០៤ដើម និងឧបករណ៍កែច្នៃសំរាប់ប្រើប្រាស់មួុយចំនួន ។
លទ្ធផលបង្ក្រាបខាងលើត្រូវបានលោកវរសេនីយ៍ឯក ខឹម សាម៉ុន អធិការនគរបាលស្រុកឧដុង្គ បញ្ជាក់ឲ្យដឹងថា កិច្ចប្រតិបត្ដិការនេះទទួលបានជោគជ័យ គឺដោយសារតែសមត្ថកិច្ចមានកិច្ចសហការល្អពីរប្រជាពលរដ្ឋ និងការចង្អុលណែនាំពីរថ្នាក់ដឹកនាំខេត្ត លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងដោយមានការសម្របសម្រួលពីរលោកស្រី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ដកំពង់ស្ពឺ ទលបកំលាំងនគរបាលឈានទៅធ្វើការស្រាវជ្រាវបង្ក្រាបបានជោគជ័យ ។
បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាង ផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកបានកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញខេត្ដ ចាត់ការនិតិវិធីបន្ត ៕