ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់​ជនសង្ស័យ​ម្នាក់ ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ ដើរ​ហែក​ស្លាក​គណបក្ស​កាន់អំណាច

59

 

​ស្ទឹងត្រែង​៖ អធិការដ្ឋាន​នគរបាល​ស្រុក​សៀម​ប៉ាង នៅ​ថ្ងៃទី​២​ខែមិថុនា​ឆ្នាំ​២០២០​នេះ បានចេញ​ផ្សាយ​ព័ត៌មាន​ថា មាន​ជនសង្ស័យ​ម្នាក់​បានធ្វើ សកម្មភាព​ជិះ​ម៉ូតូ​ដើរ​ហែក​ស្លាក​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ឃុំ​ថ្មកែវ អស់​ចំនួន ៤ ស្លាក និង​ឃុំ សេកុង ចំនួន​២​ស្លាក នៅក្នុង​ស្រុក​សៀម​ប៉ាង កាលពី​ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២០​។​

​ក្រោយ​មាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ និង​តំណាង​គណបក្ស​ឃុំ កម្លាំង​ជំនាញ​អធិការដ្ឋាន និង​ប៉ុស្តិ៍​រដ្ឋបាល​ទាំងពីរ​បាន​ចុះ​ស្រាវ ជ្រាវ​រហូត​ឈានទៅដល់​ការកំណត់​មុខសញ្ញា និង​បាន​ពួនស្ទាក់​ប្រ​ម៉ាញ់​រហូត​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​បាន ១​នាក់ ឈ្មោះ រស់ ចាន់​ពិ​សិទ្ធិ ភេទ ប្រុស អាយុ​៣០​ឆ្នាំ ជិះ​ម៉ូតូ​អាល់​ហ្វា​ពណ៌​ក្រហម​លាយ​ខ្មៅ ស្លៀកខោ​ខូវប៊យ​ពណ៌​ខៀវ ពាក់អាវ​យឺត​ពណ៌​ស ដូច​ការរៀបរាប់ ដែល​កំពុង​ដុតបំផ្លាញ​សម្ភារ​ផ្សេងទៀត​។ ជននេះ​មាន​ទីលំនៅ​មិន​ពិតប្រាកដ និង​កម្លាំង​យើង​បាន​ឆែកឆេរ​រកឃើញ​ថ្នាំញៀន WY ពណ៌​ទឹកក្រូច​ចំនួន ២៩​គ្រាប់ នៅជាប់​នឹង​ហោ​ប៉ាវ​ខោ​របស់​ជនសង្ស័យ ហើយ​ជំនាញ​បានរៀបចំ​សំណុំបែបបទ​បញ្ជូនបន្ត មក​ស្នងការដ្ឋាន​នគ​របាល​ខេត្តស្ទឹងត្រែង ចាត់ការ​តាម​នីតិវិធី​ច្បាប់​។
​សូមបញ្ជាក់​ផងដែរ​ថា ជនសង្ស័យ​ខាងលើ ជា​មុខសញ្ញា​ចែកចាយ និង​ប្រើប្រាស់ និង​ធ្លាប់បាន​កម្លាំង​ជំនាញ​អធិការ​រដ្ឋា​ន​ចាប់បញ្ជូន និង​ធ្លាប់​ជាប់គុក កាលពី​ប៉ុន្មាន​ឆ្នាំមុន​ផងដែរ​៕​

អត្ថបទដែលជាប់ទាក់ទង