គ្រោះថ្នាក់ចរាចរថ្ងៃទី២៩កក្កដា ស្លាប់៥នាក់ របួស៩នាក់
ភ្នំពេញ ៖ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ មានហេតុការណ៍គ្រោះថ្នាក់ចរាចរ នៅទូទាំងប្រទេសកើតឡើងចំនួន១០លើក(យប់៥លើក) បណ្តាលឲ្យស្លាប់ ៥នាក់ របួសធ្ងន់ ៦នាក់ របួសស្រាល ៣នាក់ មិនពាក់មួកសុវត្ថិភាពេលគ្រោះថ្នាក់១១នាក់(យប់៧នាក់) ។
យោងតាមរបាយការពីនាយកដ្ឋានចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅក្នុងករណីគ្រោះថ្នាក់ចរាចរទាំង ១០លើកនេះ បានបង្កឲ្យមានការខូចខាតយានយន្តសរុប ២០១៧គ្រឿង ក្នុងនោះមានម៉ូតូ ១២គ្រឿង រថយន្តតូច ២គ្រឿង រថយន្តធំ ៤គ្រឿង និងយានផ្សេងៗ ២គ្រឿង ។ មូលហេតុ មកពី ល្បឿន ៦លើក(ស្លាប់១នាក់) , មិនគោរពសិទ្ធិ ១លើក(ស្លាប់២នាក់), មិនប្រកាន់ស្តាំ ១លើក, ប្រជែង ១លើក(ស្លាប់២នាក់) និងងងុយដេក ១លើក ។ គ្រោះថ្នាក់នៅលើដងផ្លូវ មានផ្លូវជាតិ ៤លើក ផ្លូវខេត្ត ៥លើក ផ្លូវលំ ១លើក ។ ដោយឡែក យានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ៧លើក រថយន្តតូច ១លើក រថយន្តធំ ២លើក ។ ខេត្ត-រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ៖ ខេត្តកំពត ១លើក ស្លាប់២នាក់, ពោធិ៍សាត់ ២លើក ស្លាប់២នាក់ របួស១នាក់ និងខេត្តស្វាយរៀង ១លើក ស្លាប់១នាក់ របួស២នាក់ ។
របាយការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស រយៈពេល២៩ថ្ងៃ ចាប់គិតពីថ្ងៃទី១ ដល់ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ កើតឡើងចំនួន ២១៥លើក បណ្តាលឲ្យមនុស្សស្លាប់ចំនួន ១១៧នាក់ របួសសរុប ៣៣៣នាក់ របួសធ្ងន់ ២០៣នាក់ របួសស្រាល ១៣០នាក់ ៕