ប្រជាពលរដ្ឋរស់នៅតាមដងទន្លេមេគង្គលើ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយសារកម្ពស់ទឹកទន្លេកើនឡើង
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ បានបញ្ជាក់ឲ្យដឹងថា ដោយសារមានភ្លៀងធ្លាក់ ជាបន្ដបន្ទាប់នៅតំបន់ផ្ទៃរងទឹកភ្លៀង របស់ទន្លេមេគង្គក្នុងប្រទេសថៃ និងប្រទេសឡាវ បានបង្កឲ្យទឹកទន្លេមេគង្គលើ ក្នុងប្រទេសកម្ពុជា បន្ដកើនឡើងជាបន្ដបន្ទាប់។
សេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពកម្ពស់ទឹកទន្លេ របស់ក្រសួងធនធានទឹក បានបញ្ជាក់ទៀតថា យោងតាមការព្យាករណ៍នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ ទឹកទន្លេមេគង្គលើ អាចកើនឡើងដល់៖ ១)ទន្លេមេគង្គស្ទឹងត្រែង ទឹកអាចកើនឡើងដល់ ១១,០៥ ម៉ែត្រ (កម្រិតប្រកាសឲ្យប្រុងប្រយ័ត្ន ១០,៧០ ម៉ែត្រ)។ ២) ទន្លេមេគង្គក្រចេះ ទឹកអាចកើនឡើងដល់ ២១,៦៥ ម៉ែត្រ (កម្រិតប្រកាសឲ្យប្រុងប្រយ័ត្ន ២២,០០ ម៉ែត្រ)។ ៣)ទន្លេមេគង្គកំពង់ចាម ទឹកអាចកើនឡើងដល់ ១៤,៨០ ម៉ែត្រ (កម្រិតប្រកាសឲ្យប្រុងប្រយ័ត្ន ១៥,២០ ម៉ែត្រ)។
ក្នុងនោះក្រសួងធនធានទឹក អំពាវនាវឲ្យក្រសួង-ស្ថាប័ន អាជ្ញាធរដែនដីពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងទន្លេមេគង្គលើ ជ្រាបជាព័ត៌មាន និងបង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជ្រៀសវាងនូវគ្រោះថា្នក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ។
ក្រសួងធនធានទឹក ក៏បានបញ្ជាក់ពីស្ថានភាពកម្ពស់ទឹកទន្លេ នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៨ និងស្ថានភាពកម្ពស់ទឹកទន្លេ នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៨ ៖