ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទិញ​ថ្នាំញៀន​ពី​ភ្នំពេញ​ ទៅ​លក់​នៅ​កៀនស្វាយ​ជាប់អន្ទាក់​ប៉ូលិស​

76

​កណ្ដាល​៖​លោក​ព្រុំ សំណាង អធិការ​ប៉ូលិស​ស្រុក​កៀនស្វាយ​បានអោយដឹង​នៅ​ព្រឹក​ថ្ងៃទី​០៣​ខែមិថុនា​នេះ​ថា​ដោយ​ស្ដីពី​ករណី​: ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន (​ម៉ា​ទឹកកក​)
​នៅ​ចំណុចៈ​ភូមិ​រទាំង ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល កាលពី​ល្ងាច​ថ្ងៃទី​០២​ខែមិថុនា​ឆ្នាំ​២០២០​នេះ​ដោយ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​មុខសញ្ញា​ជួញដូរ​ថ្នាំញៀន​។​
​លោក​អធិការ​ប៉ូលិស​ស្រុក​កៀនស្វាយ​បាន​អោយដឹងទៀតថា​ចំពោះ​ជនសង្ស័យ ០២ នាក់​ម្នាក់​ឈ្មោះ ឈៀង ផាន់​ណៃ ភេទ​ប្រុស អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​ពុំ​ពិតប្រាកដ​មាន​លំនៅ​ភូមិ​រទាំង ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល (​ឃាត់ខ្លួន​)​និង​ម្នាក់ទៀត​ឈ្មោះ ណុប រ៉ូ​ម៉ា ភេទ​ប្រុស អាយុ ២៦​ឆ្នាំ​ជនជាតិខ្មែរ​មុខ​រពុំ​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​រទាំង ឃុំ​ភូមិធំ​
​ស្រុក​កៀនស្វាយ ខេត្តកណ្តាល (​ឃាត់ខ្លួន​)
ចំពោះ​វត្ថុតាង​ចាប់យក រួមមាន​៖
​ថ្នាំង​ញៀន ចំនួន ០៥​កញ្ចប់​,​សម្ភា​រះ វេច​ខ្ចប់ និង​ប្រើប្រាស់​ថ្នាំញៀន​មួយចំនួន ផងដែរ​។​
លោក​អធិការ​បន្តទៀតថា​នៅ​ថ្ងៃខែ​ខាងលើ​នោះ​កំលាំង​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ភូមិធំ បាន​សហ​ការណ៍​ជាមួយ​កំលាំង​ប្រជា​ការពារ ដោយ​ចុះ​ធ្វើការ​ល្បាត​តាម​គោលដៅ​ស្មុគស្មាញ ក្នុងភូមិ​សាស្ត្រ ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ​។​លុះ​ពេល​ល្បាត​មកដល់​ចំនុច ភូមិ​រទាំង ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ស្រាប់តែ​បានឃើញ​ជនសង្ស័យ ០២​នាក់ ខាងលើ​នោះ​កំពុង​អង្គុយ​នៅក្នុង​រោង​ទុកចោល ហើយ​សមត្ថកិច្ច​ឃើញ​ដូច្នេះ ពេលនោះ​កំលាំង​នគរបាល​ប៉ុស្តិ៍ ឆែក​រកឃើញ ថ្នាំញៀន​ចំនួន ០៥​កញ្ចប់ សំភា​រះ វេច​ខ្ចប់ និង​ប្រើប្រាស់​ថ្នាំញៀន មួយចំនួន ផងដែរ​។ បន្ទាប់មក​ក៏បាន​នាំខ្លួន ជនសង្ស័យ និង វត្ថុតាង មក​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ភូមិធំ ដើម្បី​សួរនាំ នៅ​ចំពោះមុខ​សម​ត្ត​កិច្ច ជនសង្ស័យ បាន​ឆ្លើយ​សារភាពថា​: ចំពោះ​ថ្នាំ ញៀន​(​ម៉ា​ទឹកកក​)​ខាងលើ​ពិតជា​របស់ខ្លួន​ពិតប្រាកដ​មែនហើយ​ខ្លួន​បាន​ទិញ​ពី​ឈ្មោះ​ម៉ាប់​ភេទ​ប្រុស​ប្រហែល ២៨ ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​ពុំ​ពិតប្រាកដ​នៅ​ម្ដុំ​ផ្សា​សូរិយា​ក្រុងភ្នំពេញ មួយកញ្ចប់​ធំ​ក្នុងតម្លៃ​១០០០០០​រៀល​(​ដប់​ម៉ឺន​រៀល​)​យកមក​វិច​ខ្ចប់​ជា​កញ្ចប់​តូចៗ ដើម្បី​លក់​បន្ត​និង​ទុក​ប្រើប្រាស់​ខ្លួនឯង​ខ្លះ​ផង​។ ក្រោយពី​សួរនាំ​រួច​កម្លាំង​សម​ត្ត​កិច្ច​ក៏​បញ្ជូន​ជនសង្ស័យ​ទាំងពីរ​រួមទាំង​វត្ថុតាង​មកកាន់​អធិការ​រដ្ឋា​ន​នគរបាល​ស្រុក​កៀនស្វាយ​ដើម្បី​ចាត់ការ​តាម​និតិ​វិធី ៕​

អត្ថបទដែលជាប់ទាក់ទង