តារាចម្រៀងជើងចាស់ ម៉េង កែវពេជ្ជតា រងបណ្តឹងពីស្ត្រីម្នាក់ពីបទ បរិហារកេរ្តិ៍ជាសាធារណៈ
ភ្នំពេញ៖ តារាចម្រៀង ជើងចាស់ ស្រីល្បីឈ្មោះ អ្នកនាង ម៉េង កែវពេជ្ជតា ត្រូវបានស្ត្រីម្នាក់ ដាក់ពាក្យប្តឹងទៅកាន់សាលាដំបូង រាជធានីភ្នំពេញ ពីបទ បរិហារកេរ្តិ៍ជាសា ធារណៈ ។ នេះគឺជាពាក្យបណ្តឹងលើកដំបូងដែលត្រូវបានផ្សព្វផ្សាយ ក្រោយពីតារាស្រីរូប នេះបានធ្វើការ ផ្សាយផ្ទាល់(Live ) តាមបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់របស់អ្នកនាងអស់រយៈពេលជាច្រើន ថ្ងៃដោយមានទាំងការ បើកកកាយរឿងអតីតស្វាមី រួមទាំងទំនាស់ពាក្យសម្តីជាមួយអ្នកក្នុង និងក្រៅ សិល្បៈមួយចំនួន។
ជារឿងភ្ញាក់ផ្អើលជាថ្មីក្រោយពីពាក្យបណ្តឹង លើតារាចម្រៀងលំដាប់ជួរមុខត្រូវ បាន ដល់ដៃមន្ត្រីតុលាការសាលាដំបូងរាជធានីភ្នំពេញ។
បើតាមក្នុងពាក្យបណ្តឹង ដាក់ចូលតុលាការកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០នេះ ស្ត្រី ឈ្មោះរស់ សោភ័ណ្ឌដែលទំនងជាប្រពន្ធក្រោយរបស់លោក ឧត្តមសេនីយ៍ មួង ឃីម ជាអតីតប្តីរបស់អ្នកនាង ម៉េង កែវពេជ្ជតា បានប្តឹងលើតារាចម្រៀងរូបនេះពីបទ បរិយាកេរ្តិ៍ជា សាធារណៈ និងសម្លុតកុំឲ្យដាក់ពាក្យប្តឹង។ កាន់តែភ្ញាក់ផ្អើលគឺបណ្តឹងនោះទាម ទារ សំណងជំងឺចិត្ត លើសំណងត្រឹម ១០០រៀល និងសុំឲ្យចោទប្រកាន់ ផ្តន្ទាទោសតាមច្បាប់ និងសុំឲ្យប្រកាសសុំទោសលើបណ្តាញសង្គមហ្វេសបុកជាសាធារណៈ ។
យោងតាមពាក្យបណ្តឹងថា បណ្តឹងនេះធ្វើឡើងក្រោយពីតារា ចម្រៀងម៉េង កែវពេជ្ជតា បានធ្វើការផ្សាយផ្ទាល់វិដេអូលើ បណ្តាញសង្គមហ្វេស ប៊ុកកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ ដោយបានវាយប្រហាអ្នកនាង រស់ សោភ័ណ្ឌ និងគ្រួសារ ដែលដើមបណ្តឹងចាត់ទុកថាអ្នកនាងម៉េង កែវពេជ្ជតា បានបំភ្លើសការពិត និងប្រឌិតជារឿងទម្លាក់កំហុសមកលើរូបអ្នកនាងនិងគ្រួសារ។
នៅមិនទាន់អាចស្វែងរកការបញ្ជាក់ណាមួយបាននៅឡើយទេពីតារាចម្រៀងម៉េង កែវពេជ្ជតា។ ទោះជាយ៉ាងណាការLive វិដេអូផ្ទាល់លើបណ្តាញ សង្គមហ្វេសប៊ុកកាល ពីថ្មីៗនេះអ្នកនាងម៉េង កែវពេជ្ជតា បានប្រកាសស្វាគមន៍ នូវរាល់ពាក្យបណ្តឹងពីអតីតស្វាមី និងគូទំនាស់។ អ្នកនាងប្រកាសដែរថានឹងមិនមានជនណាម្នាក់ជួយនាងនៅពីក្រោយខ្នង នោះដែរ ហើយនាងជឿជាក់ថានាងនឹងឈ្នះលើពាក្យបណ្តឹងទាំងអស់ព្រោះតែការបញ្ជាក់ របស់នាងលើបណ្តាញសង្គមទាំងអស់គឺជារឿងពិត។
សូមបញ្ជាក់ថា ផ្តើមចេញពីការLiveវីដេអូ ថ្ងៃបុណ្យអ្នកម្តាយកាលពីដើម សប្តាហ៍នេះ អ្នកស្រី ម៉េង កែវពេជ្ជតា បានរៀបរាប់អំពីជីវិតដែលប្រឹងប្រែងរស់ និងភាពតស៊ូដើម្បីកូនប្រុសស្រីក្រោយលែងលះស្វាមីលោក ឧត្តមសេនីយ៍ឯក មួង ឃីម។ គាប់ជួនមានគណនីយមួយបាន ចូលទៅបញ្ចេញយោបល់ (Comment) អំពីរឿងប្រាក់ដែលបានពីការលែងលះគ្នាធ្វើឲ្យអ្នកស្រី មិនពេញចិត្ត និងចាប់ផ្តើមបើកកកាយរឿងជូរចត់ និងអយុត្តិធម៌គ្រាដែលរួមរស់ជាមួយអតីតស្វាមី និងក្រោយពេលលែងលះ៕