ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន ប្រគេន​ទៀន​ព្រះវស្សា​និង​ទេយ្យវត្ថុ របស់ សម្តេច​តេ​ជោ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ដល់​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​នៅ​វត្ត​ច័ន្ទ​គិរី កំពង់ស្ពឺ

80

 

 

​ភ្នំពេញ​៖ លោកស្រី​កិត្តិ​សង្គហ បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ទំនាក់ទំនង ជាមួយ​រដ្ឋសភា​- ព្រឹទ្ធសភា និង អធិការកិច្ច​ព្រមទាំង​លោកស្រី ទ្រី សុខា ពិធីការ​សម្តេច​តេ​ជោ និង​លោកស្រី ឧកញ៉ា អ៉ឹ​ង ស៊ីស្រ៊ន ប្រគេន​ទៀន ព្រះវស្សា​និង ទេយ្យវត្ថុ ព្រមទាំង​ថវិកា​ជិត​៤០​លាន​រៀល​ជា​អំណោយ​ដ៍​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ដល់​ព្រះសង្ឃ​គង់ ចាំ​ព្រះវស្សា រ​អស់​ត្រីមាស នៅ​វត្ត​ច័ន្ទ​គី​រី (​ហៅ​វត្តភ្នំ​ចាស់​) ស្ថិតក្នុង​ស្រុក​ឪ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ នា​ព្រឹក​ថ្ងៃ​ពុធ​១៣​កើត ខែជេស្ឋ ឆ្នាំជូត​ទោស័ក​ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ​២០២០​។​
ក្នុងឱកាស​នោះ​លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត​ក៏បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ដោយ​ក្តី​នឹករលឹក​ពី​សំណាក់ សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូន​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​នៅ​ទូទាំង​ខេត្តកំពង់ស្ពឺ​ដោយ​សម្តេច​ទាំង​ទ្វេរ​តែងតែ​គិតគូរ​ខ្ពស់​ចំពោះ​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​។​
លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត​បាន​ថ្លែងថា ក្រោយ​ថ្ងៃ​រំដោះ​៧​មករា ឆ្នាំ​១៩៧៩ មកដល់​បច្ចុប្បន្ននេះ អាស្រ័យ​ដោយមាន​ការគាំទ្រ​យ៉ាងរឹងមាំ ពី​សំណាក់​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់​ជាន់ថ្នាក់ គណបក្ស ប្រជាជន​កម្ពុជា​ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រធាន​និង​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ខិតខំ​ប្រឹងប្រែង​បាន​ដឹកនាំ​ប្រទេស ឆ្លងកាត់​ឧបសគ្គ និង​ការលំបាក​យ៉ាងច្រើន​ឥត គណនា បាន​ស្តារ កសាង​ជាតិ ឱ្យ​ឆ​មានការ​រីកចម្រើន រក្សាបាន​នូវ សុខសន្តិភាព​ពេញលេញ​នៅ​ទូទាំងប្រទេស​ព្រមទាំង សម្រេចបាន​សមិទ្ធិផល​ធំៗ ជាច្រើន​ទៀត​ជា ប្រវត្តិសាស្ត្រ មិនអាច​កាត់ថ្លៃ​បាន ជូន​ជាតិ​មាតុភូមិ និង​ប្រជាជន​។ ក្រោម​ការដឹកនាំ​ប្រកប ដោយ​កិត្តិ​បណ្ឌិត របស់​សម្តេច​តេ​ជោ ក្រោម​ទស្សនវិស័យ​វែងឆ្ងាយ គណបក្ស​បានធ្វើ​ជា​ស្នូល​នៃ​សាមគ្គីភាព​ជាតិ ឯកភាព​ជាតិ​តែមួយ និង​សន្តិភាព ហើយ​ដឹកនាំ​ប្រទេស​ឈានទៅ​មុខ ជានិច្ច តាម ទិសដៅ​ដ៏​ត្រឹមត្រូវ និង​បាន​បំពេញ​តួរ​នាទី​ដឹកនាំ​ប្រទេស​ប្រកប ដោយ​ការទទួលខុសត្រូវ​ខ្ពស់បំផុត​ដោយ​ធានា​គ្រប់​ដំណើរការ នយោបាយ សេដ្ឋកិច្ច សង្គមជាតិ ប្រព្រឹត្តទៅ​យ៉ាង​ល្អ ធានាបាន​នូវ​សន្តិភាព ស្ថិរភាព ឯកភាព​ជាតិ និង​ការរស់នៅ​ដ៏​សុខដុមរមនា​របស់​ប្រជាជន​ទូទាំងប្រទេស​។​
លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ក៏បាន​ក្រើនរំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ លោកយាយ​លោក​ពុទ្ធ​បរិ​ស័ត​ចំណុះជើងវត្ត​ទាំងអស់ ឱ្យ​បន្ត​ការប្រុងប្រយ័ត្ន​ខ្ពស់ ពី​ជំងឺឆ្លង​ដ៏​កាច​សាហាវ​កូ​វីដ​១៩ ដោយ​បង្កើន​ការធ្វើ​អនាម័យ​ដើម្បី​សុខភាព​រស់នៅ​ឱ្យបាន​ល្អ ជាពិសេស​ត្រូវ​ពាក់​ម៉ាស ឬ​ក្រ​ម៉ា និង​ត្រូវ​ដុសលាង​សម្អាត​ដៃ​ឱ្យបាន​ស្អាត​ជាប្រចាំ ជាមួយ​សាប៊ូ ទឹក​អាល់កុល ឬ​ជែ​ល​កម្ចាត់​មេរោគ​។​
លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​បញ្ជាក់ថា ការចូល​ព្រះវស្សា គឺជា​ព្រះ​វិ ន័យ​ដែល​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​បញ្ញត្តិ​ឡើង ដើម្បីឱ្យ​ព្រះសង្ឃ​សាវ័ក​គ្រប់ អង្គ​ប្រតិបត្តិ​តាម ដែលមាន​រយៈពេល​៣​ខែ គឺ​ចាប់​ថ្ងៃ​១​រោច ខែ អាសាធ ដល់ទី​១៥ កើត ខែអស្សុជ​។ ការ​បញ្ញត្តិ​ឱ្យមាន​ការ​កាន់​ព្រះវស្សា គឺ​ព្រះពុទ្ធ​ជា​ម្ចាស់​ទ្រង់មាន​ព្រះ​បំណង ចង់ឱ្យ​ព្រះសង្ឃ មាន​ភាពងាយស្រួល​ក្នុង​រដូវវស្សា​រយៈពេល​បី​ខែ​នេះ ដែលជា​រដូវភ្លៀង ធ្លាក់​ជោកជាំ​។ ពិធីបុណ្យ ចូល​ព្រះវស្សា គឺជា​ពិធីបុណ្យ​មួយ​ដែល មាន​សារៈសំខាន់ ក្នុង​ព្រះពុទ្ធសាសនា ជា​ពេល វេលា​ដ៏​សំខាន់​សម្រាប់​ភិក្ខុសង្ឃ និង​សាមណេ​បាន​រៀន​ធម៌ និង​វិន័យ​យ៉ាង​ខ្ជាប់ ខ្ជួន​តាម​ពុទ្ធឱវាទ​។​
លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ថ្លែងបន្តថា ពិធីបុណ្យ​នេះដែរ ក៏មាន​ជួបជុំ​ព​ទ្ធ​បរិស័ទ នមស្សការ ព្រះ​រតនត្រ័យ និមន្ត​ព្រះសង្ឃ ចម្រើន​ព្រះ​បរិត្ត ដើម្បី​ឧទ្ទិស​មហាកុសល​ផល​បុណ្យ​ជូន​ដល់​ញ្ញាតិ​ការ​ទាំង ៧​សណ្តាន និង​បុព្វការី​ជន​ដែល​បាន​ចែក​ឋាន​ទៅកាន​បរលោក​ខាងមុខ មក​ទទួលយក​ផល្លា​អា​និ​សង្ឃ ដែល​កើតចេញ​អំពី​បុណ្យ​ក្នុងថ្ងៃនេះ តាមបែប​ប្រពៃណី​ព្រះពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ​។​
លោកស្រី កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ក៏​បួងសួង បួងសួង​ថ្វាយព្រះពរ​ជ័យ​ថ្វាយ​ព្រះមហាក្សត្រ ព្រះមហាក្សត្រី ជា​សម្តេចម៉ែ សម្តេច​យាយ សម្តេច​យាយទួត មុនីនាថ សីហនុ និង ប្រគេន​ពរ​ដល់​ព្រះសង្ឃ គ្រប់​ព្រះអង្គ និង ឧទ្ទិស​កុស​ល្យ​ផល​បុណ្យ​គោរព​ជូន​សម្តេច​អគ្គមហាសេនា ប​តី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ថ្នាក់ដឹកនាំ សមាជិក ព្រឹទ្ធសភា ថ្នាក់ដឹកនាំ សមាជិក​រដ្ឋសភា ព្រមទាំង​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស​សូម​ឲ្យ​ជួប​សេចក្តី​សុខសន្តិភាព​និង​សេចក្តី ចម្រើន​គ្រប់ៗ​គ្នា​ជា​រៀងរហូត​។​
ក្នុងឱកាស​នេះដែរ​លោកស្រី​ក៏បាន​រៀបចំ​ពិធី​ពុទ្ធា​ភិ​សេក​ព្រះអង្គ តម្កលទុក​ក្នុង ភ្នំ​ចាស់​សម្រាប់​ទុកជា​ទីសក្ការៈ​ផងដែរ​៕ សំរិត

អត្ថបទដែលជាប់ទាក់ទង