ចៅសង្កាត់ច្បារអំពៅទី១៖បង្កើន ការយកចិត្តទុកដាក់ លើការងារសណ្ដាប់ធ្នាប់ និងអនាម័យបរិស្ថាន
ភ្នំពេញៈកាលពីព្រឹកថ្ងៃទី០៣ខែមិថុនាឆ្នាំ២០២០នេះលោកពៅ ហួត ចៅសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅគាត់បានដឹកនាំកម្លាំងចម្រុះដោយបន្តសកម្មភាពការងាររបស់ខ្លួនយ៉ាងសកម្មផុលផុសក្នុងការបង្កើនការយកចិត្តទុកដាក់ខ្ពស់ចុះរៀបចំធ្វើសណ្ដាប់ធ្នាប់តាមដងផ្លូវជាតិលេខ១,ផ្លូវលេខ៣៦៩,ផ្លូវបេតុងប្រឡាយព្រែកបារាំងក្នុងមូលដ្ឋានសង្កាត់ច្បារអំពៅទី១អោយមានរបៀបរៀបរយល្អប្រសើរនិងបោសសម្អាតធ្វើអនាម័យបរិស្ថាននៅក្រោមស្ពានព្រះមុនីវង្សចាស់និងក្រោមស្ពានព្រះមុនីវង្សថ្មីក្នុងមូលដ្ឋានសង្កាត់ច្បារអំពៅទី១ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។
លោកពៅ ហួតចៅសង្កាត់ច្បារអំពៅទី១បានមានមតិលើកឡើងដោយសង្កត់ធ្ងន់ថាចំពោះការងារចុះរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវនានានិងធ្វើអនាម័យ បរិស្ថាននៅតាមដងផ្លូវនិងនៅក្រោមស្ពានព្រះមុនីវង្សចាស់ ,ថ្មីនេះគឺជាកត្តាសំខាន់ណាស់ក្នុងការដោះស្រាយបញ្ហាកកស្ទះសំរាមនិងកកស្ទះចរាចរណ៍និងជាការលើកកម្ពស់នូវកិត្តិយសមុខមាត់សង្កាត់ច្បារអំពៅទី១ទាំងមូលផងដែរដោយមិនត្រូវមើលរំលងឡើយហើយការងារនេះមហាជនទូទៅដែលគាត់ធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវជាតិលេខ១,ផ្លូវលេខ៣៦៩,ផ្លូវបេតុងប្រឡាយព្រែកបារាំងនិងស្ពានព្រះមុនីវង្សចាស់,ថ្មីក្នុងមូលដ្ឋានសង្កាត់ច្បារអំពៅទី១គឺពួកគាត់មានការគាំទ្រយ៉ាងពេញទំហឹងមកលើអាជ្ញាធរសង្កាត់ក្នុងការចុះបំពេញការងារនេះហើយពេលពួកគាត់ធ្វើដំណើរឆ្លងកាត់តាមដងផ្លូវនេះនាព្រឹកព្រលឹមនិងពេលល្ងាចនិងកាត់បន្ថយភាពអាណាធិបតេយ្យតាមដងផ្លូវផងដែរ។ដូចនេះដើម្បីអោយសណ្ដាប់ធ្នាប់តាមដងផ្លូវនិងចរាចរណ៍អោយកាន់តែល្អប្រសើរសូមបងប្អូនប្រជាជនទូទៅដែលធ្វើដំណើរមកកាន់ទីក្រុងភ្នំពេញដើម្បីទៅបម្រើការងារតាមអង្គភាពក្រសួងមន្ទីរឬតាមបណ្ដាក្រុមហ៊ុនសហគ្រាសឯកជននិងរកទិញទំនិញតាមទីផ្សារច្បារអំពៅនិងផ្សារបន្លែច្បារអំពៅឬផ្សារក្រោមនោះហើយជាពិសេសបងប្អូនអាជីវករលក់ដូរអីវ៉ាន់តាមមុខផ្ទះតាមឬតាមហាងគុយទាវកាហ្វេនានារបស់ពួកគាត់និមួយៗនោះនៅតាមដងផ្លូវនេះសូមចូលរួមអនុវត្តន៍អោយបានផុលផុសគ្រប់ៗគ្នាជាមួយខាងអាជ្ញាធរសង្កាត់ច្បារអំពៅទី១ដើម្បីលើកមុខមាត់កិត្តិយសសង្កាត់ផងដែរ។ហើយការងារនេះអាជ្ញាធរសង្កាត់និងបន្តចុះធ្វើជាប្រចាំរាងរាល់ថ្ងៃអោយដូចភ្លៀងរលឹម។
លោកពៅ ហួត ចៅសង្កាត់ច្បារអំពៅទី១ក៏បានលើកឡើងបន្តទៀតថាចង់បានអនាម័យ និង បរិស្ថានសណ្ដាប់ធ្នាប់ល្អប្រសើរនៅក្នុងមូលដ្ឋានភូមិសង្កាត់របស់យើងនិមួយៗនោះហើយបងប្អូនមានសុខភាព ល្អនិងទីក្រុងស្អាតមានផាសុខភាព ,សោភ័ណ្ឌភាពនោះដ៏រាបណាយើងគ្រប់ៗគ្នារួមទាំងមន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាននិង បងប្អូនប្រជាជនទូទៅរួមដៃគ្នាសហការណ៍គ្នាជាមួយគ្នាយ៉ាងផុលផុសទើបនៅក្នុងមូលដ្ឋានសង្កាត់យើងមានភាពល្អប្រសើរផងដែរ៕