ប្រមុខអត្តពលកម្ម៖ ត្រូវប្រកាន់ខ្ចាប់នូវការបង្ការ និងការការពារដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល
ភ្នំពេញ៖សហព័ន្ធខ្មែរកីឡាអត្តពលកម្មស័គ្រចិត្តនាថ្ងៃទី៣ខែមិថុនាឆ្នាំ២០២០បានបើកកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងាររបស់សហព័ន្ធ ព្រមទាំងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីជៀសផុតពីការឆ្លង និងការរីករាលដាលមេរោគកូរ៉ូណា ដោយដឹកនាំពីលោក អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា នឹងប្រធានសហព័ន្ធខ្មែរកីឡាអត្តពលកម្មស័គ្រចិត្តនៅអគ្គនាយកដ្ឋានកីឡា។
ក្នុងកិច្ចប្រជុំនេះផងដែលលោកហ៊ុនបូរីអគ្គលេខាធិការនៃសហព័ន្ធខ្មែរកីឡាអត្តពលកម្មស័គ្រចិត្តបានធ្វើរបាយការណ៍ជូនអង្គប្រជុំនូវវឌ្ឍនភាព បញ្ហាប្រឈម និងទិសដៅការងាររបស់សហព័ន្ធខ្មែរកីឡាអត្តពលកម្មស័គ្រចិត្តនាពេលបច្ចុប្បន្ននេះ។
លោកប្រធានសហព័ន្ធអ៊ុកសិទ្ធិជាតិបានមានប្រសាសន៍ថាគ្រូបង្វឹកត្រូវណែនាំទៅដល់កីឡាករកីឡាការិនីឲ្យប្រកាន់ខ្ចាប់នូវការបង្ការ និងការការពារដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីជៀសផុតពីការឆ្លង និងការរីករាលដាលនៃមេរោគកូរ៉ូណា ។ លើសពីនេះលោកប្រធានបានផ្តល់អនុសាសន៍ណែនាំបន្ថែមលើការងារស្នូលសំខាន់ៗមួយចំនួនរបស់សហព័ន្ធដើម្បីធ្វើយ៉ាងណាឱ្យការអនុវត្តន៍ការងារទទួលបានគុណផល និងមានប្រសិទ្ធភាពខ្ពស់៕