តារាចម្រៀងលឹម សុគន្ធធារី នៅតែស្អាត ក្រមុំ សុំចាញ់ បើទោះបីធ្លាប់មានរឿងរកាំរកូសក្នុងគ្រួសារយ៉ាងក្ដី
ភ្នំពេញ៖ តារាចម្រៀងមាឌល្អិត អ្នកនាង លឹម សុគន្ធធារី ហៅ ឆី ឆី មានកូនរហូតដល់ទៅ២យ៉ាងណាក្ដី តែបើនិយាយពីរូបសម្រស់ ស្អាតមិនចាញ់ក្រមុំនោះឡើយ ធ្វើឲ្យអ្នកគាំទ្រសរសើរមិនដាច់ពីមាត់ផងដែរ។
ជាក់ស្ដែង កាលពីពេលថ្មីៗនេះ អ្នកនាង លឹម សុគន្ធធារី ហៅ ឆី ឆី បានបង្ហោះរូបថតមួយសន្លឹកនៅមុខវិឡារដ៏ស្កឹមស្កៃតម្លៃជិត១លានដុល្លាររបស់ខ្លួន ធ្វើឲ្យអ្នកគាំទ្រលាន់មាត់សរសើរពីរូបសម្រស់នៅតែស្អាត សាច់សខ្ចីដូចបណ្ដូលចេក កាន់តែក្មេងទៀតផង បើទោះកូន២ទៅហើយក្ដី។ តារាចម្រៀង លឹម សុគន្ធធារី បានរៀបការជាមួយកូនអ្នកមានធនធានម្នាក់ឈ្មោះ កែវ វាសនា ជាអ្នកជំនួញម្នាក់ល្បីឈ្មោះលើវិស័យអាជីវកម្មផងដែរ ។
គូស្នេហ៍មួយគូនេះ ធ្លាប់បានបញ្ជាក់រឿងពួកគេស្រឡាញ់គ្នារហូតដល់១៣ឆ្នាំ ជួបរឿងប្រេះឆារាប់ភ្លេច ព្រមទាំងមានអ្នកតាមបំបែកផងដែរ តែទីបំផុតពួកគេអាចជម្នះបាន រហូតឈានដល់ជីវិតអាពាហ៍ពិពាហ៍មានសុភមង្គលរហូតដល់សព្វថ្ងៃនេះតែម្ដង។
ក្នុងពិធីមង្គលការរបស់នាក់ទាំងពីនោះ គេកត់ សម្គាល់ឃើញថា អ្នកសិល្បៈជិតស្និទ្ធ មួយចំនួនធំ មិនបានទៅចូលរួមដោយផ្ទាល់នោះទេ ពោលគឺពួកគេអាចនឹងចាំ ជួបជុំគ្នា ម្ដងទៀត នៅក្នុងទីក្រុងភ្នំពេញ ក្នុងពិធីកាត់ចំណងដៃ។
ក្រោយរៀបការ បើគិតមកទល់ពេលនេះ លោក កែវ វាសនា បានជោគជ័យយ៉ាងខ្លាំងជាមួយនឹងការសាងសង់វិឡារតម្លៃជាង៨០ម៉ឺនដុល្លាររួចរាល់ ព្រមទាំងមានកូនក្នុងបន្ទុកគ្រួសារចំនួន២នាក់ទៅហើយ តែសម្រាប់ទំនាក់ទំនង និងក្តីស្រលាញ់ រវាងប្រពន្ធ នៅតែស្រលាញ់លើសដើម មិនប្រែប្រួលទៅណាទេ៕ សំរិត