ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋ​ទាំងអស់​មុន នឹង​សម្រេចចិត្ត​ទិញ​ផលិតផល​អ្វីមួយ​ត្រូវ ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ត្រូវ​ទិញ​ផលិតផល ដែល​លក់​នៅតាម​ហាង និង​មានឈ្មោះ​មាន​ម៉ាក​ត្រឹមត្រូវ

103

 

ភ្នំពេញ​៖ ឯកឧត្តម រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​មុន នឹង​សម្រេចចិត្ត​ទិញ​ផលិតផល​អ្វីមួយ​ត្រូវ ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ត្រូវ​ទិញ​ផលិតផល ដែល​លក់​នៅតាម​ហាង និង​មានឈ្មោះ​មាន​ម៉ាក​ត្រឹមត្រូវ ហើយ​ចំពោះ​ឱសថ និង​គ្រឿងសម្អាង ត្រូវមាន​បិទ​លេខ​បញ្ជិការ​ត្រឹមត្រូវ ដើម្បី​កុំ​ឲ្យ​ជាវ​ចំ​ផលិតផល​ក្លែងក្លាយ និង​អន់​គុណភាព នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​។​

​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៤ ខែមិថុនា ឆ្នាំ​២០២០ វេលា​ម៉ោង ៧​និង​៣០​នាទី​ព្រឹក នៅ​ទីលាន​ចាក់សំរាម សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ដែល​បង្ក​គ្រោះថ្នាក់​មាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព និង​សុវត្ថិភាព​សង្គម (​គ​.​ប​.​ផ​.​ក​) បានរៀបចំ​ពិធី​កម្ទេចចោល​ឱសថ​ខុសច្បាប់ និង​ផលិតផល​ក្លែងក្លាយ​ទូទៅ​ចំនួន​ជាង ១៣០​តោន ដែល​កម្លាំង​សមត្ថកិច្ច​ចម្រុះ នៃ​គណៈកម្មាធិការ បាន​បង្ក្រាប និង​រឹបអូស​រក្សាទុក​កាលពី​អំ​ទ្បុ​ង​ឆ្នាំ​២០១៩ និង​ដើមឆ្នាំ​២០២០ នាពេល​កន្លងមក​។

​ពិធី​នេះ ក្រោម​អធិបតីភាព ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​មានការ​អញ្ជើញ​ចូលរួម​ពី ឯកឧត្ដម លោកជំទាវ ជា​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយករង ប្រធាន​នាយកដ្ឋាន អនុប្រធាននាយកដ្ឋាន មកពី​តំណាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​អា​ជ្ងា​ធរ​ដែនដី​ទាំងអស់ សរុប​ជាង​២០០​នាក់​។​

​នាឱកាស​នោះ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ មៀ​ច សុផាន់​ណា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ បាន​ថ្លែង​បញ្ជាក់ថា​ឱសថ​ខុសច្បាប់ និង ផលិតផល​ក្លែងក្លាយ​ទូទៅ​ចំនួន​ជាង​១៣០​តោន ដែល​កម្ទេច​នាពេលនេះ​មាន ឱសថ​ហួស​សុពលភាព​ចំនួន​២២៥​មុខ ស្មើនឹង​៦​តោន ឱសថ​បុរាណ​សា​ម័​យ​ចិន អាហា​បំប៉ន គ្រឿងសំអាង​ក្លែងក្លាយ ផលិតផល​ក្លែងក្លាយ​ទូទៅ ផលិតផល​គ្រឿងឧបភោគ បរិភោគ​ខូចគុណភាព​ជាច្រើន​ប្រភេទ​មានដូចជា ៖ ប្រេងឆា ទឹកដោះគោ ទឹកក្រូច ទឹក​ស៊ី​រ៉ូ ទឹកស៊ីអ៊ីវ មី ម្សៅ​មី នំ​ប៉ាវ ស្ករ​គ្រាប់ ស្រា បារី សាប៊ូកក់សក់ ទឹកអប់ ស្ព្រៃ​យ៍​បាញ់​ខ្លួន ទឹក​ថ្នាំ​ព្រី​ន​ធ័​រ ជែ​ល​លាងដៃ ឱសថ​បុរាណ​ចិន​។​ល​។

​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ក៏បាន​បញ្ជាក់បន្ថែម​ផងដែរ ទោសទណ្ឌ​នៃ​ការប្រព្រឹត្ត​បទល្មើស​
​អាចជា​ការផាកពិន័យ ឬ​ជាប់ពន្ធនាគារ​រយៈពេល​ខ្លី ឬ​រយៈពេល​វេ​ងរ​ហូត​ពី​២​ឆ្នាំ ទៅ​៥​ឆ្នាំ និង​ពី​៥​ឆ្នាំទៅ​១០​ឆ្នាំ​។​

​ឆ្លៀត​ក្នុងឱកាស​នោះ​ផងដែរ ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​អំពាវនាវ​អោយ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​មុន នឹង​សម្រេចចិត្ត​ទិញ​ផលិតផល​អ្វីមួយ​ត្រូវ ប្រុងប្រយ័ត្ន​អោយបាន​ខ្ពស់ ត្រូវ​ទិញ​ផលិតផល​ដែល​លក់​នៅតាម​ហាង និង​មានឈ្មោះ​មាន​ម៉ាក់​ត្រឹមត្រូវ ហើយ​ចំពោះ​ឱសថ និង​គ្រឿងសម្អាង​ត្រូវមាន​បិទ​លេខ​បញ្ជិការ​ត្រឹមត្រូវ ដើម្បី​កុំអោយ​ជាវ​ចំ​ផលិតផល​ក្លែងក្លាយ និង​អន់​គុណភាព​នាំអោយ​ប៉ះពាល់​ដល់​សុខភាព​បងប្អូន ហើយ​ចំពោះ​អ្នក​ដែល​ផលិត និង​ចែកចាយ​ផលិតផល​ក្លែងក្លាយ ផលិតផល​ខូចគុណភាព និង​ត្រូវ​បញ្ជូនទៅ​តុលាការ ដាក់ទោស​ទណ្ឌ​តាម​នីតិវិធី​ច្បាប់​។​

​គូសបញ្ជាក់​ផងដែរ​កន្លងទៅ គ​.​ប​.​ផ​.​ក បាន រៀបចំ​ពិធី​កម្ទេច​ចំនួន ៥​លើក នេះ​ជា​លើក​ទី​៦ ៖ លើក​ទី​១ ចំនួន​ជាង​២​តោន លើក​ទី​២​ជាង​៨០​តោន លើក​ទី​៣​ជាង​១០០​តោន លើក​ទី​៤​ជាង​៧០​តោន លើក​ទី​៥​ជាង​៨​តោន និង​លើ​ទី​៦​ជាង​១៣០​តោន បានក​ម្ទេស​ទាំង​៦​លើក​សរុប​ចំនួន​៖ ជិត​៤០០​តោន​៕

អត្ថបទដែលជាប់ទាក់ទង