ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមយុវជនទំនើង បាញ់បោះសេរី គំរាមគូទំនាស់  បន្ទាន់ពីមានជម្លោះនឹងគ្នា

71

 

​ ភ្នំពេញ​ ៖​ យុវជនទំនើង២ក្រុម ទាស់សំដីគ្នានិងគប់ដុំថ្មដាក់គ្នាឈានទៅដល់ការផ្ទុះអាវុធ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនគរបាល និងកំម្លាំងរាជអាវុធហត្តខណ្ឌ​ ចុះមកអន្តរាគមន៍។ ហេតុការណ៍នេះ បានកើតឡើង​ នៅវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០​ តាមបណ្ដោយផ្លូវព្រះនរោត្ដម​ កែងនិងផ្លូវ២០២​ មុខអនុវិទ្យាល័យចតុមុខ​ ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​ ។

​ តាមប្រភពពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវជនមួយក្រុម២ម៉ូតូមានគ្នា៤នាក់​ បានជិះម៉ូតូ (មិនចាំម៉ាកនិងផ្លាកលេខ) បានឈប់ទិញនំ​ដែលលក់កន្លែងចំណតរថយន្តក្រុង មុខរបងសាលាចតុមុខ​ ហើយបានស្រែកថាឲ្យក្រុមយុវជនមួយក្រុមទៀត ដែលជិះម៉ូតូ៣គ្រឿង មានគ្នា៤ទៅ៥នាក់ ដែលកំពុងធ្វើដំណើរស្របទិសគ្នាពីត្បូងទៅជើង​ រួចក៏បានជិះម៉ូតូត្រឡប់ក្រោយវិញ បម្រុងចូលសួរ​ ស្រាប់តែភាគីដែលឈប់ទិញនំ បានយកដុំថ្មគប់ទៅក្រុមនោះ បណ្ដាលឲ្យត្រូវម៉ូតូមួយគ្រឿង ធ្វើឲ្យភាគី ខឹងបានដកកាំភ្លើងខ្លីបាញ់ឡើងលើចំនួន៣គ្រាប់​ ហើយដេញ​ក្រុមដែលប្រើដុំថ្មរត់ចែកជើងគ្នា ដោយម្នាក់រត់ផ្លោះរបងចូលសាលា និង៣នាក់ទៀតរត់ចូលហាង (បបរស) ដែលនៅក្បែនោះ​ ហើយក្រុមដែលមានកាំភ្លើងក៏បានបាញ់បន្ថែមចំនួន២គ្រាប់ទៀត​ រួចបើកម៉ូតូគេចបាត់ស្រមោល​ និងបន្សល់ទុកម៉ូតូ២គ្រឿងរបស់ភាគីខាងគប់ដុំថ្ម​ នៅកន្លែងកើតហេតុ។

​ក្រោយពេលកើតហេតុ​ សមត្ថកិច្ចខណ្ឌដូនពេញ​ បានចុះមកដល់កន្លែងកើតហេតុ​ បានយកម៉ូតូទាំង២គ្រឿងទៅរក្សាទុក​ និងរុករកឃាត់ខ្លួនយុវជនម្នាក់ ទៅសួរនាំ​នៅប៉ុស្តិ៍​ ក្រោយសួរនាំរួចុវជននោះបានសារភាពថា​ ពិតជាបានគប់ដុំថ្មទៅលើភាគីម្ខាងទៀតពិតប្រាកដមែន ទើបសមត្ថកិច្ចចាត់ការតាមនីតិវិធីច្បាប់បន្ត​ ។ ចំណែកក្រុមផ្ទុះអាវុធ​ សមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវ ដើម្បីស្វែងចាប់ខ្លួនយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង