ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ធ្វើស្រែ​បង្ហាញ​ដោយ​ប្រើ​គ្រឿងយន្ត និង​ឧបករណ៍​សម្រាប់ បម្រើឱ្យ​វិស័យ​ផលិតកម្ម​ស្រូវ បែប​បច្ចេកវិជ្ជា​ទំនើប 

132

 

​កំពង់ចាម ៖ វិស័យ​កសិកម្ម​កម្ពុជា​មានការ​វិវឌ្ឍន៍​រីកចម្រើន​ជា​បន្ត​បន្ទាប់ពី​សម័យកាល​មួ​យមក​សម័យកាល​មួយ ហើយ​ជាក់ស្តែង​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ស្ថិតក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត និង​ចក្ខុវិស័យ​វែងឆ្ងាយ មោះមុត របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ដឹកនាំ​ប្រទេស​ចេញពី​ប្រទេស​អសន្តិសុខ​ស្បៀង មកជា​ប្រទេស​មាន​សមត្ថភាព​ផលិត​ស្បៀង​សម្រាប់​ផ្គត់ផ្គង់​ខ្លួនឯងបាន​គ្រប់គ្រាន់ និង​ឈាន​ជាំ​ហានៗ មកជា​ប្រទេស​ផលិត​ស្បៀង​សម្រាប់ធ្វើ​ការនាំចេញ​។

​ជាក់ស្តែង ផលិតកម្ម​ស្បៀង​ដែល​បាននិងកំពុង​ធ្វើការ​នាំ​ចេញ​យ៉ាង​សស្រាក់សស្រាំ​នាពេល​បច្ចុប្បន្ន​គឺ​ស្រូវ អង្ករ ដំឡូង​មី​ស្រស់ និង​ក្រៀម គាប់​ស្វាយចន្ទី​ស្រស់ និង​ផលិតផល​សម្រេច ស្វាយ​ស្រស់ និង​ផលិតផល​សម្រេច ចេកអំបូង​លឿង មាន​ប៉ៃលិន បន្លែ ផល​ត្រី​ទឹកសាប និង​សមុទ្រ គោ និង​ក្របី​។​ល​។​

​ជា​សក្ខីភាព ដើម្បី​បញ្ជាក់​ឱ្យឃើញ​កាន់តែច្បាស់​អំពី​ការ​វិវឌ្ឍន៍​រីកចម្រើន​នៃ​វិស័យ​កសិកម្ម នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៤ ខែមិថុនា ឆ្នាំ​២០២០ ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខ​ប្រមាញ់ និង​នេសាទ រួមជាមួយ​ឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូត​ប្រទេស​អូស្ត្រាលី ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត ឯកឧត្តម​រដ្ឋលេខាធិកា​រ អនុរដ្ឋលេខាធិការ ឯកឧត្តម​ប្រតិភូ​កម្ពុជា​ទទួល បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម សហការី អាជ្ញាធរ​មូលដ្ឋាន និង​បងប្អូន​កសិករ បាន​អញ្ជើញ​មក​ចូលរួម​សកម្មភាព​ធ្វើស្រែ​បង្ហាញ​ដោយ​ប្រើ​គ្រឿងយន្ត និង​ឧបករណ៍​សម្រាប់ បម្រើឱ្យ​វិស័យ​ផលិតកម្ម​ស្រូវ នៅ​ភូមិ​ផ្តៅ​ជុំ​កើត ឃុំ​ផ្តៅ​ជុំ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម​។​

​បន្ទាប់ពី​បាន​អញ្ជើញ​បញ្ជា​គ្រឿងចក្រ​រួចមក ឯកឧត្តម​រដ្ឋមន្ត្រី ឯកឧត្តម​ឯកអគ្គរដ្ឋទូត និង​ឯកឧត្តម​អភិបាល​នៃ​គណ​អភិបាលខេត្ត បានធ្វើការ​សំណេះសំណាល​ជាមួយ​កសិករ ដោយ​ឯកឧត្តម​អភិបាល​នៃ​គណ​អភិបាលខេត្ត និង​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​បានធ្វើ​ចំណាប់អារម្មណ៍ ទាក់ទង​នឹង​សកម្មភាព​នា​ព្រឹក​នេះ ដោយបាន​រំលេច​នូវ​ចំណុច​សំខាន់ៗ​ទាក់ទង​ការអភិវឌ្ឍ​វិស័យ កសិកម្ម​នៅ​ទូទាំង​ខេត្តកំពង់ចាម ជាពិសេស​ការប្រើប្រាស់​គ្រឿងយន្ត​ស្រប​ពេលដែល​កម្លាំង​ពលកម្ម​ទាំង​មនុស្ស និង​សត្វ​បាន​ធ្លាក់ចុះ​គួរឱ្យកត់សម្គាល់​។

​ដោយឡែក ឯកឧត្តម​ឯកអគ្គរដ្ឋទូត បានធ្វើ​ចំណាប់អារម្មណ៍​ផងដែរ​អំពី​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​ទាំងពីរ​លើ​វិស័យ​កសិកម្ម តាមរយៈ​គម្រោង​កម្មវិធី​ខ្សែសង្វាក់​តម្លៃ​កសិកម្ម​កម្ពុជា​-​អូស្ត្រាលី (CAVAC) និង​គម្រោង​ផ្សេងៗ​ទៀត ជាពិសេស​ជំនួយ​របស់​រដ្ឋបាល​អូស្ត្រាលី​ក្នុង​កាល​:​ទេស​:​ដែល​ពិភពលោក ក៏​ដូច​កម្ពុជា​បាននិងកំពុង​ជួបប្រទះ​វិបត្តិ​ជំងឺឆ្លង​សកល​កូ​វីដ​-១៩​។ មុន​លើកឡើង​ពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម ឯកឧត្តម​ឯកអគ្គរាជទូត​បា​នស​ម្តែ​ង​សមាន​ទុក្ខ​យ៉ាង​ក្រៀមក្រម​ជាមួយ​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ជាពិសេស​ជាមួយ​ក្រុមគ្រួសារ​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស សា​វី ដែល​បាន​បាត់បង​ជីវិត​ដោយសារ​ជំងឺ​កូ​វីដ​-១៩ ក្នុងពេល​បំពេញបេសកកម​ដើម្បី​បុព្វហេតុ​មនុស្សធម៌ និង​អង្គការសហប្រជាជាតិ​ដ៏​ថ្លៃថ្លា​។

​បន្ទាប់មក ឯកឧត្តម​ឯកអគ្គរាជទូត​បាន​រៀបរាប់​ដោយ​សង្ខេប អំពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម រវាង​ប្រទេស​ទាំងពីរ​តាមរយ​:​ការផ្តល់​ជំនួយ​ឧបត្ថម្ភ​ទាំង​បច្ចេកទេស និង​ហិរញ្ញវត្ថុ​តាមរយ​:​គម្រោង​កម្មវិធី CAVAC និង​ជាពិសេស​ការកសាង​វិទ្យា ស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍ​វិស័យ​កសិកម្ម​កម្ពុជា (CARDI) និង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​។

​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​បានផ្តល់​ក្តី​សង្ឃឹមថា រដ្ឋាភិបាល​អូស្ត្រាលី​នឹង​នៅតែ​ជា​ដៃគូ​អភិវឌ្ឍ​យូរអង្វែង ជាមួយ​កម្ពុជា​ក្នុង​កាលៈទេសៈ​កូ​វីដ​-១៩ ធ្វើយ៉ាងណា​ធានា​ឱ្យបាន​នូវ​សន្តិសុខ​ស្បៀង និង​ធ្វើឱ្យ​វិស័យសេដ្ឋកិច្ច​កម្ពុជា ឆាប់​បានជា​សះស្បើយ​បន្ទាប់ពី​វិបត្តិ​កូ​វីដ​-១៩​។​

​នាឱកាស​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ ពីស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី សម្តេច​កិត្តិ​ព្រឹ​ត្ត​បណ្ឌិត និង​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល មក​ជូន​បងប្អូន​ឃុំ​ផ្តៅ​ជុំ និង​ដោយ ឡែក​បងប្អូន​ដែលមាន​វត្តមាន​នាពេលនេះ ហើយ​សម្តេច​បាន​ជូនពរ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់ៗ​ក្រុមគ្រួសារ​នៅទីនេះ និង​នៅ​ទូទាំង​ខេត្តកំពង់ចាម​ឱ្យ​ជួបតែ​ពុទ្ធពរ​ទាំង ៤​ប្រការ​។
​ឯកឧត្តម​បាន​កោតសរសើរ​ចំពោះ​អគ្គនាយកដ្ឋាន​កសិកម្ម ដែល​បានរៀបចំ​កម្មវិធី​នេះ និង​ជាពិសេស​បាន​ថ្លែង អំណរគុណ​ចំពោះ​វត្តមាន​របស់ ឯកឧត្តម​ឯកអគ្គរដ្ឋទូត ឯកឧត្តម​អភិបាលខេត្ត ដែល​បាន​អញ្ជើញ​ចូលរួម​កម្មវិធី​ដ៏​មាន​អត្ថន័យ​នាពេលនេះ​។

​ឯកឧត្តម​បានបញ្ជាក់​ជូន​អង្គពិធី​ជ្រាបថា កម្មវិធី​នេះ​គឺជា​និមិត្តរូប​នៃ​ការចាប់ផ្តើម​រដូវ​ដាំ​ដុះ​ស្រូវ​រដូវវស្សា​ឆ្នាំ​២០២០ និង​ជាការ​បង្ហាញ​អំពី​ការវិវឌ្ឍ​រីកចម្រើន​នៃ​វិស័យ​ផលិតកម្ម​ដំណាំ​ស្រូវ ពី​ការប្រើប្រាស់​កំលាំង​ពលកម្ម​មនុស្ស និង​សត្វពាហនៈ មកប្រើប្រាស់​គ្រឿងយន្ត​ជំនួស​វិញ​។ សមិទ្ធផល​នា​ថ្ងៃនេះ ស្តែង​ចេញពី​ការខិតខំ​ប្រឹងប្រែង និង​យកចិត្តទុកដាក់​ខ្ពស់បំផុត​របស់​រាជរ​ដ្ឋា​ភិ​បាល ក្នុងការ​ដាក់ចេញ​នូវ​គោលនយោបាយ​ជំរុញ​កំណើន​ផលិតកម្ម​កសិកម្ម ដើម្បី​ជួយ​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច​តាមរយៈ​ការធានាបាន​នូវ​សន្តិសុខ​ស្បៀង អាហារូបត្ថម្ភ និង​ជំរុញ​ការនាំចេញ ដោយ​ការប្រើប្រាស់​បច្ចេកវិទ្យា​ក​សិ​កម្ម​ទំនើប​ទាន់ សម័យ​ធានាបាន​នូវ​ប្រសិទ្ធភាព​សេដ្ឋកិច្ច បរិ​យា​ប័ន នរ​វា​នុ​វត្ត​ន៍ និង​ការប្រែប្រួល​អាកាសធាតុ​។

​ឆ្លៀត​ក្នុងឱកាស​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​រំលឹក​អំពី​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ ក្នុង​វិស័យ​កសិកម្ម គឺមាន​រយៈពេល​ជាង​២៥​ឆ្នាំ​ហើយ​។ រដ្ឋាភិបាល​ប្រទេស​អូស្ត្រាលី​បាន​ជួយ​លើក កម្ពស់​វិស័យ​កសិកម្ម​នៅ​កម្ពុជា គឺ​ចាប់ផ្តើម​ពី​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស ក្នុង​វិស័យ​កសិកម្ម​គ្រប់​កម្រិត​ជំនាញ​។ លើសពីនេះ បាន​ពង្រឹង​ផ្នែក​ស្រាវជ្រាវ​តាមរយៈ​កម្មវិធី​ស្រាវជ្រាវ​កម្ពុជា​អូស្ត្រាលី និង​បង្កើតឱ្យមាន​វិទ្យាស្ថាន CARDI ដែល​វិទ្យាស្ថាន​នេះ​បាននិងកំពុង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ស្រាវជ្រាវ បង្កាត់​ពូជស្រូវ និង​ផ្សព្វផ្សាយ ហើយ​ឈានទៅ​សម្រេចបាន​នូវ​គុណភាព​អង្ករ​ដែល​ពិភពលោក​ទទួលស្គាល់​។

​ដោយឡែក តាមរយៈ​កម្មវិធី CAVAC តំណាក់កាល​ទី​១ បាន​ចូលរួមចំណែក​ក្នុងនោះ​មានការ​ជំរុញ​ក​សិ​ធុរៈកិច្ច (Agribusiness Intervention) ការកសាង​ប្រព័ន្ធធារាសាស្ត្រ (Irrigation Infrastructure)​។ ដំណាក់កាល​ទី​២ គឺ​ផ្តោតលើ​ការជំរុញ​ផលិតភាព និង​គុណភាព​ផលិតកម្ម​ដំណាំ​ដែលមាន​តម្លៃ​ខ្ពស់ សម្រាប់​ទីផ្សារ​ក្នុងស្រុក និង​អន្តរជាតិ ការពង្រឹង​ប្រព័ន្ធ​ទីផ្សារ ការបង្កើន​ផលិតភាព​សម្រាប់​ការប្រកួតប្រជែង ការបង្កើន​ប្រាក់ចំណូល​រយៈពេល​វែង​របស់​កសិករ​ខ្នាតតូច និង​ពាណិជ្ជករ​ផ្នែក​ស្រូវ​អង្ករ​និង​ដំណាំ​ផ្សេងៗ​។

​ក្រៅពីនេះ កម្មវិធី CAVAC ចូលរួម​រៀបចំ​បទដ្ឋាន​គតិយុត្ត ក្រោម​ច្បាប់​ពូជ​ដំណាំ និង​សិទ្ធិ​អ្នក​បង្កាត់​ពូជ​ដំណាំ រៀបចំ​ប្រព័ន្ធ​ត្រួតពិនិត្យ​និង​បញ្ជាក់​គុណភាព​គ្រាប់​ពូជស្រូវ (QDS) ផ្តល់​ការគាំទ្រ​សកម្មភាព​ដល់​នាយដ្ឋាន ពូជ​ដំណាំ​ដោយ​គិត​ទាំង​ការពង្រឹង​សមត្ថភាព​ម​ន្ត្រី គាំទ្រ​ថវិកា​ដល់ CARDI​។ សិក្សា​ស្រាវជ្រាវ​ស្តីពី​ប្រភេទ​ដំណាំ​មាន​សក្តានុពល​សម្រាប់​នាំចេញ ធ្វើការ​ជាមួយ​អគ្គនាយកដ្ឋាន​ស្រាវជ្រាវ​លើ​ជំងឺ​ម៉ូ​សា​អ៊ិ​កលើ​ដំណាំ​ដំឡូង​មី​។​ល​។​

​តាមរយៈ​កម្មវិធី​ជំនួយ​ឧបត្ថម្ភ​ដ៏​ធំធេង​នេះ ឯកឧត្តម​រដ្ឋមន្ត្រី ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ថ្លែងអំណរគុណ​ដល់​ប្រជាជន និង​រដ្ឋាភិបាល​ប្រទេស​អូស្ត្រាលី និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ និង​ជំនួយ​សម្រាប់​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​នៅ​កម្ពុជា​នាពេល​កន្លងមក ហើយ​ពិតណាស់​ជំនួយ​នេះ បាន​ចូលរួមចំណែក​យ៉ាងសកម្ម​ក្នុងការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​កម្ពុជា ដើម្បី​ចូលរួម​សម្រេច​ឱ្យបាន​នូវ​ចក្ខុវិស័យ របស់​រាជរដ្ឋាភិបាល​នា​ឆ្នាំ​២០៣០ និង​២០៥០​។ ឯកឧត្តម​ក៏បាន​សំណូមពរ​ដល់​រដ្ឋាភិបាល​អូស្ត្រាលី ឱ្យ​បន្ត​កិច្ចសហប្រតិបត្តិការ និង​គាំទ្រ​ដល់​វិស័យ​កសិកម្ម ជាពិសេស​ជួយ​បន្ត​កម្មវិធី CAVAC III បន្តទៀត​៕

 

អត្ថបទដែលជាប់ទាក់ទង