ផ្សារបឹងកេងកងដាក់ជញ្ជីងគំរូចំនួន១គ្រឿង នៅច្រកទី១១ជូន អាជីវករនិងអតិថិជននៃផ្សារបឹងកេងកងប្រើប្រាស់
ភ្នំពេញ៖លោកឯក និមល ប្រធានផ្សារបឹងកេងកងបានអោយដឹងថាដោយកាលពីព្រឹកថ្ងៃទី០៥ ខែ មិថុនា ឆ្នាំ២០២០ នេះលោក ធិប សុវង់ ប្រធានការិយាល័យ នៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រាជធានីភ្នំពេញ និងមន្ត្រី សហការជាមួយ គណៈកម្មការគ្រប់គ្រងផ្សារបឹងកេងកង ដោយបានដាក់ជញ្ជីងគំរូ ចំនួន១គ្រឿងនៅតាមច្រកចេញ ចូលទី១១នៃផ្សារបឹងកេងកងដេីម្បី សម្រួលការងាយស្រួលក្នុងការប្រើប្រាស់ដល់ បងប្អូន អាជីវករ ក៏ដូចជាបងប្អូនអតិថិជននៃផ្សារបឹងកេងកង ក្នុងការផ្ទៀងផ្ទាត់ភ្នែកជញ្ជីងរកភាពត្រឹមត្រូវហើយច្បាស់លាស់។
លោកប្រធានផ្សារបន្តទៀតថា ផ្សារបឹងកេងកង មានជញ្ជីងគំរូ ដែលទទួលការពិនិត្យពី អតីតមន្ទីរឧស្សាហកម្មសិប្បកម្មរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៧ ចំនួនមួយគ្រឿងរួចហេីយ តែក្នុង សា្មរតីគិតគូពីសំណាក់ថ្នាក់ដឹកនាំ ក្នុងការបញ្ចប់ទាំងស្រុង នូវវិវាទផ្នែក មាត្រសាស្ត្រ មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៏រាជធានីភ្នំពេញ បានបន្ថែមជូនមួយគ្រឿងទៀត ដេីម្បី សម្រួលការងាយស្រួលដល់បងប្អូនប្រើប្រាស់។
លោកឯក និមល ប្រធានផ្សារបឹងកេងកងបានអោយដឹងទៀតថាការដាក់ជញ្ជីងគំរូនៅពេលនេះគឺពិតជាមានសារៈសំខាន់ណាស់នៅពេលបងប្អូនអាជីវករនិងបងប្អូនអតិថិជននៃផ្សារបឹងកេងកងគាត់មកទិញទំនិញតាមតូបនិមួយៗនៅផ្សារបឹងកេងកងហើយមានការសង្ស័យលើភ្នែកជញ្ជីងថាថ្លឹងមិនគ្រប់គីឡូគឺពួកគាត់អាចមកដាក់ថ្លឹងនៅលើជញ្ជីងគំរូដែលដាក់នៅច្រកចេញ ចូលទី១១នៃផ្សារបឹងកេងកងនោះគឺដឹងគីឡូពិតប្រាកដនៃជញ្ជីងគំរូដ៏មានតម្លាភាពបំផុត។
ជាមួយគ្នានេះដែរលោកឯក និមល ប្រធានផ្សារបឹងកេងកងដោយសូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះមន្ទីរឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍រាជធានីភ្នំពេញដោយបានផ្ដល់ជញ្ជីងគំរូមកដល់ខាងគណៈកម្មការផ្សារបឹងកេងកងដើម្បីបម្រើដល់បងប្អូនអាជីវករក៏ដូចបងប្អូនអតិថិជននៃផ្សារបឹងកេងកងទាំងអស់ក្នុងការផ្ទៀងផ្ទាត់ភ្នែកជញ្ជីងរកភាពត្រឹមត្រូវនិងតម្លាភាពផងដែរហើយសូមបញ្ជាក់ផងដែរថាចំពោះជញ្ជីងគំរូនេះគឺដាក់ជូនបងប្អូនអាជីវករនិងអតិថិជននៃផ្សារបឹងកេងកងប្រើប្រាស់នៅច្រកទ្វារចេញ ចូលទី១១នៃផ្សារបឹងកេងកង ខណ្ឌបឹងកេងកង រាជធានភ្នំពេញ៕