ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សូម្បី​រូបថត​មួយ​សន្លឹក​ក៏ អាចធ្វេីឲ្យទូរស័ព្ទដែល ប្រេីប្រាស់ប្រព័ន្ធប្រតិបត្តិការ Android​ គាំង​បាន​ដែរ​

84

ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅខ្មៅទី 6 ខែមិថុនា ឆ្នាំ 2020 នេះបានចេញផ្សាយព័ត៌មានថា ប្រសិនបើ​លោកអ្នក​បាន​តាមដាន​ព័ត៌មាន​បច្ចេកវិទ្យា​នៅ​លើ​ផេក​របស់​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​កន្លង​ៗ​មក​នោះ​ លោកអ្នក​ប្រហែលជា​បាន​ដឹង​ហើយ​ថា​ ទូរស័ព្ទ​ iPhone នឹង​គាំង​ភ្លាមៗ​ នៅ​ពេល​ទទួល​សារ​ជា​អក្សរ​ ឬ​ជា​និមិត្តសញ្ញា​ផ្សេងៗ​ ដែល​មាន​ដូចជា​៖​ រូប​សញ្ញា​ទង់ជាតិ​អីតាលី​ និង​ការ​ផ្ញើសារ​ជា​ភាសា​អារ៉ាប់​ជាដើម​។

ប្រភពដដែល បានបន្តថា ឥឡូវនេះ​ក៏​ស្រាប់តែ​មាន​បញ្ហា​ ដែល​អាច​ធ្វើឲ្យ​ទូរស័ព្ទ​ដែល​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android​ ជាពិសេស​ទូរស័ព្ទ​ Samsung គាំង​បាន​ដែរ​ នៅ​ពេល​ដែល​អ្នក​ប្រេីប្រាស់​យក​រូបភាព​មួយចំនួន​មកធ្វើ​ជា​ Wallpaper នោះ​។

ការ​គាំង​នេះ​ធ្វើឲ្យ​ទូរស័ព្ទ​ជាប់​នៅ​ក្នុង​ភាព​បិទ​បេីក​ Lock Screen ដែល​គេ​ហៅថា​ Soft-Bricking ។ Soft-Bricking​ គឺជា​បញ្ហា​តូចតាច​ទេ​ហេីយ​ក៏​ជា​មិន​បញ្ហា​អ្វី​ធំ​នោះទេ​ ប្រសិនបើ​លោកអ្នក​មាន​ចំណេះដឹង​ផ្នែក​បច្ចេកទេស​ លោកអ្នក​អាច​ចូល​លុប​រូបភាព​ចោល​តាមរយៈ​ safe mode ឬ​ប្រើ​ bootloader ដើម្បី​ reset ទូរស័ព្ទ​ឡេីងវិញ​បាន​ ក៏ប៉ុន្តែ​បេី​លោកអ្នក​គ្រាន់តែ​បិទ​ហើយ​បេីក​ទូរស័ព្ទ​វិញ​ធម្មតា​នោះ​ (Restart)​ នឹង​ពុំអាច​កែតម្រូវ​បញ្ហា​នេះ​បានទេ​។

បេី​តាម​ប្រភព​ពី​អ្នក​តាមដាន​ទូរស័ព្ទ​ដែល​ប្រេី​​ប្រព័ន្ធ​ប្រតិបត្តិការ​ Android​ បាន​ឲ្យ​ដឹង​ថា​ នេះ​អាចជា​បញ្ហា​មេរោគ​ malware ឬ​នេះ​កេីតមានឡេីង​ដោយសារ​រូបភាព​នេះ​ប្រេី​គំរូ​ពណ៌​ RGB ប៉ុន្តែ​ Android វិញ​ ប្រេី​គំរូ​ពណ៌​ sRGB ។ ម៉្យាងវិញទៀត​ប្រព័ន្ធ​ប្រតិបត្តិការ​ Android​ 10​ ពុំបាន​ធ្វេីការ​ផ្លាស់ប្ដូរ​លេី​ប្រភេទ​គំរូ​ពណ៌​នេះ​ទេ​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មាន​បញ្ហា​បែបនេះ​។ ប្រសិនបើ​លោកអ្នក​ប្រើ​ទូរស័ព្ទ​ ដែល​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android​ 10​ ឬ​ទាប​ជាង​នេះ​ លោកអ្នក​គួរតែ​ជៀសវាង​យក​រូបភាព​ ដែល​ពុំមាន​ប្រភព​ច្បាស់លាស់​មកធ្វើ​ជា​ Wallpaper ជាពិសេស​រូបភាព​ដែល​បាន​បង្ហាញ​ខាងក្រោម​ ព្រោះ​ជនខិលខូច​អាច​ប្រេី​កំហុស​ឆ្គង​នេះ​ ដេីម្បី​ធ្វេីឲ្យ​លោកអ្នក​ឈឺក្បាល​បាន​៕

 

អត្ថបទដែលជាប់ទាក់ទង