ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ចាប់​ជនល្មើស​ម្នាក់ ចោទប្រកាន់​ពីបទ ទទួលផល​ចោរកម្ម​

251

 

​បាត់ដំបង​៖ ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃ សុក្រ​ទី ៥ ខែ មិថុនា ឆ្នាំ​២០ ២០​វេលា​ម៉ោង ៨​និង​៥០​នាទី​អនុវត្តតាម​យោបល់​ដឹកនាំ​របស់​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច សុខុន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កំរៀង ដែលមាន​លោក​វរសេនីយ៍ឯក គឹម ពន្លក ជា​អ​ធិ ការ​នគរបាល​ស្រុក បាន​ដឹកនាំ​ឱ្យមាន​ការអនុវត្ត​ដីកា​បង្គាប់​ឱ្យ​នាំខ្លួន​៣២៥ ត​.​ព្រ ចុះ​ថ្ងៃទី ២៨ ខែមេសា ឆ្នាំ​២០២០​ចេញ​ដោយ​ចៅក្រម​ស៊ើបសួរ រ​ត្ន័ ស៊ីថា នៃ​សាលាដំបូង​ខេត្តបាត់ដំបង បង្គាប់​អោយ​អនុវត្ត​លើ​ឈ្មោះ ម៉េង សុខ​ឆេង​ភេទ​ប្រុស​អាយុ ៣២​ឆ្នាំមាន​ទីលំនៅ​ភូមិ​ដូង​ឃុំ​បឹងរាំង​ស្រុក​កំរៀង​ខេត្តបាត់ដំបង និង​បាន​ចោទប្រកាន់​ពីបទ​(​ទទួលផល​ចោរកម្ម​)​ប្រព្រឹត្ត​នៅ​ចំណុច​ភូមិ​អូរ​ដា​លើ ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង កាលពី​ថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០២០ ហើយ​មិន ព្រម​ចូលខ្លួន​មក​សាលាដំបូង​តាម​ដីកា​កោះហៅ​របស់​សាលាដំបូង​ខេត្តបាត់ដំបង​។​

​ក្រោយពេល​អនុវត្តន​គ​របាល​ស្រុក​បាន​បញ្ជូនមក​ការិយាល័យ​ជំនាញ​ដើម្បី​ចាត់ការ​បន្តទៅ​សាលាដំបូង​ខេត្តបាត់ដំបង​តាម​នីតិវិធី​៕​

អត្ថបទដែលជាប់ទាក់ទង