ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្មករ កម្មការនីរោងចក្រ ធី វ៉ាយ ៤៣នាក់ បានដួលសន្លប់ជាបន្ត ដោយសារក្លិនស្អុយជាប់ខ្សែភ្លើង

70

 

ខេត្តស្វាយរៀង ៖ នារសៀលថ្ងៃ៥ ខែមិថុនា ឆ្នាំ២០២០ម្សិលម៉ិញ មានកម្មករ កម្មការនីរោងចក្រ ធី វ៉ាយ ក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀងហ្គីហ្គារី ចំនួន៤៣នាក់ បានដួលសន្លប់ជាបន្តបន្ទាប់ ។

បើតាមការលើកឡើងពីសមត្ថកិច្ចបានអោយដឹងថា មុនកើតហេតុ នៅក្នុងអាគាររោងចក្រ ធី វ៉ាយ បានបើកឃ្លងយកដខ្សែភ្លើងចែកអោយកម្ករ កម្មការនីដើម្បីរអំពូលភ្លើងបញ្ចូលតាមដស្រាប់តែមានជះក្លិនស្អុតសាយភាយពេញក្នុងអាគារ និងហប់ខ្យល់អុកស៊ីសែន បង្កអោយកម្មករ កម្មការនី ដែលកំពុងអង្គុយធ្វើការដួលសន្លប់ជាបន្តបន្ទាប់ ។

ប្រភពខាងលើបន្តថា បន្ទាប់ពីមានការដួលសន្លប់កម្មករ កម្មការនីទាំងអស់ត្រូវបានអនុញ្ញាតអោយចេញក្រៅអាគារ ចំណែកអ្នកដួលសន្លប់មួយចំនួនត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកស្វាយទៀប និងមួយចំនួនទៀតបញ្ជូនទៅកាន់មន្ទីរបង្អែកស្រុកជីភូ ចំពោះកម្មករ កម្មការនីផ្សេងគ្នាក្នុងរោងចក្រ ធី វ៉ាយ ត្រូវបានអនុញ្ញាតអោយឈប់សំរាកមួយថ្ងៃ ។

បើតាមការបញ្ជាក់ពីក្រុមគ្រូពេទ្យជំនាញបានលើកឡើងថា ក្រោយពីក្រុមការងារដាក់សារ៉ូមរួចកម្មករ កម្មការនីទាំងអស់មានសភាពធូរស្រាលច្រើន និងមិនអ្នកស្លាប់នោះទេ ។

បើយោងតាមការសន្និដ្ឋានបណ្តាអាសន្នពីសមត្ថកិច្ច គឺបណ្តាលមកពីក្លឹនស្អុយដែលជាប់និងខ្សែភ្លើង រួមទាំងខ្វះខ្យល់អុកស៊ីសែមក្នុងអាគារផងទើបបណ្តាលអោយកម្មករមកម្មការនីទាំងនោះដួលសន្លប់បែនេះ ។

ប៉ុន្តែករណីនេះមន្ត្រីជំនាញគណៈកម្មការនៃមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងក្រុមការងារអន្តរក្រសួងកំពុងធ្វើការចុះពិនិត្យរកមូលហេតុ ជាក់លាក់សិន ទើបផ្តល់ពត៌មានជូនជាក្រោយ ៕

អត្ថបទដែលជាប់ទាក់ទង