ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជា​វិធី​ដោះស្រាយ​ការលិចលង់​ ដោយ​ជំនន់​ទឹកភ្លៀង ​ជាបន្ទាន់​នៅក្នុង​មូលដ្ឋាន​ អភិបាលខណ្ឌ​ដឹកនាំ​ចុះ​កាយ​សំរាម​និង​កំទេច​ថ្ម​នៅមុខ​អណ្ដូង​លូ​

70

 

​ភ្នំពេញ​៖ ថ្មីៗ​នេះ​ជា​វិធី​ដោះស្រាយ​ការលិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​ជាបន្ទាន់​នៅក្នុង​មូលដ្ឋាន​លោក​ហែម ដា​រិ​ទ្ធិ អភិបាលខណ្ឌ​ពោធិ​សែន​ជ័យ​ដឹកនាំ​ចុះ​កាយ​សំរាម​និង​កំទេច​ថ្ម​នៅមុខ​អណ្ដូង​លូ​ដើម្បី​បើកមុខ​ទឹក​ឱ្យ​ហូរ​បាន​លឿន​កាត់បន្ថយ​ការលិចលង់​ផ្លូវ​សា​ធា​រណះ​និង​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ​បាន​ទាន់ពេលវេលា​។​
​ក្នុង​សកម្ម​ភាពចុះ​កាយ​សំរាម​និង​កំទេច​ថ្ម​នៅមុខ​អណ្ដូង​លូ​នេះ​គ​ឃើញ​ទាំង​មេ ទាំង​កូនចៅ ចុះ​មូល​ជើងខោ លាត់​ដៃ​អាវ​ទាំងអស់គ្នា ក្រោយពី​មេឃ​ភ្លៀង​មួយ​មេ​ធំ កាលពីពេល​កន្លងមក​។​
​គួរ​បញ្ជាក់ថា​៖​លោក ហែម ដា​រិ​ទ្ធិ អភិបាលខណ្ឌ​ពោធិ​សែន​ជ័យ បាន​ដឹកនាំ​ក្រុមការងារ ចុះ​បា​សំរាម តាម​មាត់​លូ នឹង​ប្រឡាយ ក្នុង​មូលដ្ឋាន​សង្កាត់​ទាំង​៧ ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​
​កាលពីពេល​កន្លងទៅនេះ​ដែរ​លោក ហែម ដា​រិ​ទ្ធិ អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ និង​លោក អភិបាលរងខណ្ឌ បាន​ចុះ​ពិនិត្យ​សកម្មភាព​ស្តា ប្រឡាយ​រំដោះ​ទឹក​ប្រវែង​ជាង ២០០០​ម៉ែត្រ នៅ ចំណុច​ប្រឡាយ​ទួល​ពង្រ​ទី​១ សង្កាត់​ចោមចៅ​ទី​១​។​
​ក្នុងឱកាស​នោះដែរ​លោក​អភិបាលខណ្ឌ​បាន​អំពាវ​នារ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​រស់នៅ​តាម​បណ្ដោយ​ផ្លូវ​និង​បងប្អូន​ដែល​នៅជាប់​មាត់​លូ​និង​មាត់​ប្រឡាយ​សូមកុំ​ចោល​សំរាម​កំទេច​ថ្ម​ឬ​កាកសំណល់​ផ្សេងៗ​ពិសេស​ចាន​ស្នោរ​ដាក់ចូល​ប្រឡាយ​និង​មាត់​លូ​នាំអោយ​ស្ទះ​ពេល​ភ្លៀង​មក​បងប្អូន​ត្រូវ​ទុកដាក់​វិ​ខ្ចប់​សំរាម​ឱ្យបាន​ត្រឹមត្រូវ​ដើម្បី​ភូមិដ្ឋាន​និង​សង្កាត់ ខណ្ឌ​រាជធានី​យើង​ល្អ​គ្មាន​សំរាម​និង​កាកសំណល់​អណ្ដែត​តាម​ទឹក​តទៅទៀត​៕​

អត្ថបទដែលជាប់ទាក់ទង