គំនរសំរាម តាមដងផ្លូវ នៅខណ្ឌបឹងកេងកង
ភ្នំពេញ៖តាមការសង្កេតមើលជារៀងរាល់ថ្ងៃនៅតាមដងផ្លូវមួយចំនួនគឺគំនរសំរាមនិងកាកសំណល់ផ្សេងៗជាច្រើនបានដាក់គរជាគំនរនៅតាមដងផ្លូវនានាក្រោយពីអាជីវករលក់ដូររួចកាលពីយប់នៅផ្លូវលេខ២១៧ឬផ្លូវមុនីរ៉េតក្នុងមូលដ្ឋានសង្កាត់ទួលស្វាយព្រៃទី២តែមិនថ្វីនោះទេដោយមានការគិតគូរពីសំណាក់លោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកងបានបង្កើនការយកចិត្តទុកដាក់ខ្ពស់លើការងារសណ្ដាប់ធ្នាប់និងអនាម័យបរិស្ថានតាមដងផ្លូវតួរយ៉ាងនៅព្រឹកថ្ងៃទី៦ខែមិថុនាឆ្នាំ២០២០នេះដោយលោកអភិបាលខណ្ឌបានបញ្ជាដល់លោកណាត សារឿន ប្រធានប្រជាការពារខណ្ឌបឹងកេងកងដឹកនាំកម្លាំងប្រជាការពារចុះសហការណ៍ជាមួយលោកចៅសង្កាត់ដោយបានដឹកនាំកម្លាំងចម្រុះដោយបន្តសកម្មភាពការងាររបស់ខ្លួនយ៉ាងសកម្មផុលផុសនាថ្ងៃចុងសប្ដាហ៍នេះក្នុងការបង្កើនការយកចិត្តទុកដាក់ខ្ពស់ចុះរៀបចំធ្វើសណ្ដាប់ធ្នាប់តាមដងផ្លូវ២១៧ឬផ្លូវមុនីរ៉េតនិងបណ្ដាផ្លូវនានាឯទៀតក្នុងមូលដ្ឋានខណ្ឌបឹងកេងកងនៃរាជធានីភ្នំពេញអោយមានរបៀបរៀបរយល្អប្រសើរនិងបោសសម្អាតធ្វើអនាម័យបរិស្ថានដោយដើរប្រម៉ែប្រមូលសំរាមតាមដងផ្លូវ។
លោកណាត សារឿន ប្រធានប្រជាការពារខណ្ឌបឹងកេងកងបានមានមតិថាចំពោះការងារចុះរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវនានានិងធ្វើអនាម័យ បរិស្ថាននៅតាមដងផ្លូវក្នុងមូលដ្ឋានខណ្ឌបឹងកេងកងនេះគឺជាកត្តាសំខាន់ណាស់ក្នុងការដោះស្រាយបញ្ហាកកស្ទះសំរាមនិងកកស្ទះចរាចរណ៍និងជាការលើកកម្ពស់នូវកិត្តិយសមុខមាត់ខណ្ឌបឹងកេងកងទាំងមូលផងដែរ។ហើយជាពិសេសបងប្អូនអាជីវករលក់ដូរអីវ៉ាន់ពួកគាត់និមួយៗនោះនៅតាមដងផ្លូវនេះសូមចូលរួមអនុវត្តន៍អោយបានផុលផុសគ្រប់ៗគ្នាជាមួយខាងអាជ្ញាធរខណ្ឌបឹងកេងកងដើម្បីលើកមុខមាត់កិត្តិយសសង្កាត់ ខណ្ឌបឹងកេងកងផងដែរ៕