ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមការងារស្ត្រី និងក្រុមការងា របន្លែសហគមន៍ស្រ្តីខ្មែរ ពិភាក្សាការងារជាមួយ ប្រធានសាខាក្រុមហ៊ុន NH ប្រចាំតំបន់Wanju និងទស្សនកិច្ចនៅកសិដ្ឋាន បន្លែអាស៉ី

121

កូរ៉េខាងត្បូង៖ ក្រោមគំនិតផ្ដួចផ្ដើមរបស់លោកឯកអគ្គរាជទូត ឡុង ឌីម៉ង់ ថ្ងៃនេះក្រុមការងារស្ត្រី និងក្រុមការងារបន្លែសហគមន៍ស្រ្តីខ្មែរ ដែលដឹកនាំដោយលោកស្រី ញឹម ដាវី បានអញ្ជើញជួបសម្តែងការគួរសមនិង ពិភាក្សាការងារជាមួយ លោក Kouk Yongseok ប្រធានសាខាក្រុមហ៊ុន NH ប្រចាំតំបន់Wanju នៃ ខេត្ត Jeollabuk-do ដែល មានចម្ងាយប្រមាណ ២២០ គីឡូម៉ែត្រពីទីក្រុងសេអ៊ូលនិងបានចុះទស្សនកិច្ចនៅកសិដ្ឋាន បន្លែអាស៉ីដែលដាំដុះដោយជនបរទេស និងជនជាតិខ្មែរនៅតំបន់នោះ។ 

ការបង្កបង្កើនផលកសិកម្មនេះ ទទួលបានការណែនាំទាំងផ្នែកបច្ចេកទេសដាំដុះ ទាំងផ្នែកហិរញ្ញវត្ថុ និងទីផ្សារពីសំណាក់ក្រុមហ៊ុន NH។ 

   ឆ្លើយតបចំពោះដំណើរទស្សនកិច្ចនេះ  ក្រុមហ៊ុនNH បានគាំទ្រចំពោះគំនិតផ្ដួចផ្ដើមនេះ ហើយសន្យាថានឹងជួយជ្រុមជ្រែង ដើម្បីឲ្យគម្រោងកិច្ចសហប្រតិបត្តិការផ្នែកកសិកម្មរវាងប្រទេសទាំងពីរកម្ពុជា-កូរ៉េ ទទួលបានជោគជ័យផងដែរ។

ជាមួយគ្នានេះ ក្រុមការងារស្ត្រីបានដកបទពិសោធន៍ពីបច្ចេកទេសនៃការបណ្ដុះគ្រាប់ពូជ បច្ចេកទេសដាំដុះទាំងក្នុងរដូវក្តៅនិងរដូវត្រជាក់ ព្រមទាំងការវេចខ្ចប់ជាលក្ខណៈគ្រួសារដើម្បីផ្គត់ផ្គង់នៅតាមទីផ្សារ  សម្រាប់ជាបទពិសោធន៍ជួយដល់សហគមន៍ខ្មែរទាំងនៅកូរ៉េ និងកម្ពុជាផងដែរ។

ជាថ្មីម្តងទៀត សូមជម្រាបផងដែរថាគម្រោងកសិកម្មនេះមានគោលបំណងចំបងសំដៅជួយទៅដល់ស្រ្តីខ្មែរយើងដែលមានចំណាប់អារម្មណ៍ខាងកសិកម្ម​ និងចង់ស្វែងរកចំណូលបន្ថែមនៅក្នុងគ្រួសារ ហើយសង្ឃឹមថាទស្សនកិច្ចដ៏តូចមួយនេះអាចក្លាយទៅជាកិច្ចសហប្រតិបិត្តការរវាងប្រទេសកម្ពុជានិងកូរ៉េបន្តនៅថ្ងៃអនាគត ស្របតាមគោលនយោបាយកសិកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា ភូមិ១ផលិតផល១។

សូមបញ្ជាក់បន្ថែមថា ក្រុមហ៊ុន NH ជាសម្ព័ន្ធសហករណ៍និងកសិកម្មដែលគ្រប់គ្រងដោយរដ្ឋនិងឯកជន ហើយមានតួនាទីជាអ្នករៀបចំគោលនយោបាយកសិកម្មជាតិ ផ្ដល់ជំនួយទាំងផ្នែកគ្រាប់ពូជ ជី និងហិរញ្ញវត្ថុ ព្រមទាំងជួយប្រមូលផល វេចខ្ចប់មុនពេលបញ្ចេញលក់ផលិតផលកសិកម្មទៅកាន់ទីផ្សារកូរ៉េ៕

 

អត្ថបទដែលជាប់ទាក់ទង