ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកវេង សាខុន ៖ រយៈពេល៥ ខែមកនេះ កម្ពុជា នាំចេញម្ទេសស្រស់ទៅប្រទេសថៃជាង៣ ម៉ឺនតោន

135

 

ភ្នំពេញ៖ រយៈពេល៥ខែឆ្នាំ២០២០នេះ កម្ពុជា បាន នាំចេញម្ទេសស្រស់ទៅប្រទេសថៃចំនួនជាង៣ម៉ឺនតោន ។ នេះបើតាមការបញ្ជាក់អោយដឹងពី លោក វេ ង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនិងនេសាទ នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០។
លោករដ្ឋមន្ត្រី វេ ង សាខុន បានបន្តថា៖ នៅ ឆ្នាំ២០១៥ នាំចេញ ម្ទេសបានចំនួន ១,០០២ តោន, ឆ្នាំ ២០១៦ចំនួន១,៤៩០ តោន, ឆ្នាំ ២០១៧ ចំនួន១,៧៥០តោន, ឆ្នាំ២០១៨ ចំនួន ១៥,៤៩៤តោន, ឆ្នាំ ២០១៩ ចំនួន ៥៥,៥១៣តោន, និងរយៈពេល៥ ខែ ឆ្នាំ ២០២០ ចំនួន ៣០,៨៥២ តោន ។
លទ្ធផលនៃការនាំចេញម្ទេសស្រស់ទៅប្រទេសថៃ រយៈពេល ៦ឆ្នាំ ចុង ក្រោយ នេះ មានការកើនឡើងជាលំដាប់ ។
លោករដ្ឋមន្រ្តីបញ្ជាក់ថានៅ ឆ្នាំ២០១៩ កម្ពុជា បាន នាំចេញ កសិផល សំខាន់ៗ ទៅ ទីផ្សារ អន្តរជាតិ ចំនួន៦,៩៣៩,៩៦៨ តោន ដែលមាន អង្ករ, ចំណិត ដំឡូង មី ក្រៀម ដំឡូង មី ស្រស់ និងម្សៅដំឡូង ,គ្រាប់ស្វាយចន្ទី ,គ្រាប់ពោត, ចេក, ស្វាយ , ស ណ្តែ កសៀង, ម្រេច , ម្ទេស ស្រស់, និង ដំណាំ ផ្សេងៗ ជាច្រើន តោនទៀតផង។
ដោយឡែកចេកកម្ពុជា កំពុងមានទីផ្សារ នៅប្រទេសជប៉ុន ដែលពេលខាងមុខនេះ កម្ពុជា និងនាំចេញមកដែរ៕

អត្ថបទដែលជាប់ទាក់ទង