ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកស្រី យូ ចន្ថា មុខងារ​ជា​មន្ត្រីរាជការ ចង់ស៊ី​ដាច់​លុយ​ចិន​ជាង ២ លាន​ដុល្លារ រឿង​លក់​ដី​តែ​មិន​ព្រម​កាត់ឈ្មោះ ត្រូវ​ចាប់ខ្លួន​

99

 

​ព្រះសីហនុ​៖ លោកស្រី យូ ចន្ថា មុខរបរ មន្ត្រីរាជការ បាន​យល់ព្រម​លក់​ដី​មួយកន្លែង​ទៅអោយ​ចិន​តម្លៃ​ជាង ៣ លាន​ដុល្លារ និង​បាន​យកលុយ​កក់​ពី​ចិន​ចំនួន​ជាង ២ លាន​ដុល្លារ តែ​មិន​ព្រម​កាត់ឈ្មោះ​អោយ ទើប​ចិន​ប្ដឹង​ទារ​យកលុយ​វិញ ។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​២៧​ខែឧសភា​ឆ្នាំ​២០២០ លោក ធុច បញ្ច​សន្តិភាព ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ បានចេញ​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន គឺ​លោកស្រី យូ ចន្ថា មុខរបរ មន្ត្រីរាជការ អាសយដ្ឋាន​បច្ចុប្បន្ន​នៅ​ភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ឲ្យ​ចូល​បង្ហាញខ្លួន​នៅ​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២០ ដើម្បី​សាកសួរ​លើ​បណ្តឹង​ព្រហ្មទណ្ឌ ពីបទ​រំលោភ​លើ​ទំនុកចិត្ត ប្រព្រឹត្ត​នៅ​ភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៩​។​

​ទោះយ៉ាងណា កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០២០ បាន​ចុះ​អនុវត្ត​ដីកា ខាងលើ ដោយ​ចាប់ខ្លួន លោកស្រី យូ ចន្ថា ។ លោកស្រី យូចន្ថា ត្រូវបាន ផ្លាស់ប្ដូរទីលំនៅដ្ឋានពីកងរាជអាវុធហត្ថខេត្តសៀមរាប
មកកងរាជអាវុធហត្ថខេត្តព្រះសីហនុម្ដងវិញហើយ ពីបទរំលោភលើទំនុកចិត្ត នៅថ្ងៃទី ៧ ខែ មិថុនា ឆ្នាំ២០២០៕

អត្ថបទដែលជាប់ទាក់ទង