ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរស​ជនជាតិខ្មែរ​អា​យុ ២៦​ឆ្នាំ ជាសះស្បើយ​ពី​ជំងឺ​កូ​វីដ​១៩

97

 

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល បានប្រកាស​ករណី​ជាសះស្បើយ ចំនួន​១​នាក់ និង​មិនមាន​ករណី​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩ ថ្មី នៅ​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ ២០២០​នេះ​។​

​ករណី​ជាសះស្បើយ​មាន​ចំនួន ១​នាក់ បុរស​ជនជាតិខ្មែរ​អា​យុ ២៦​ឆ្នាំ​រស់នៅ​ភូមិរ​កាព​ប្រាំ ឃុំរ​កាព​ប្រាំ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​ជា​សិស្ស​ដែល​បានធ្វើ​ត្រឡប់​មកពី​ប្រទេស​ថៃ​ឆ្លងកាត់ ច្រកព្រំដែន​អូរ​បី​ជាន់ ចូលមកក្នុង​ខេត្តបន្ទាយមានជ័យ ដែល​ត្រូវបាន​ជាសះស្បើយ ដោយ​ទទួលបាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូ​វីដ​១៩ ចំនួន ២​ដង ។​
​បច្ចុប្បន្ន​បុរស​រូបនេះ ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​ខេត្ត​កម្ពុជា​-​ជប៉ុន​មង្គល​បូរី នៃ​ខេត្តបន្ទាយមានជ័យ​៕​

អត្ថបទដែលជាប់ទាក់ទង