ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សត្វ​ក្រៀល​មាន​វត្ត​មាននៅ​កម្ពុជា​ធ្វើ​ឲ្យ​គេ​នឹកឃើញ​បទ សម្រែកសត្វ​ក្រៀល​

156

 

​បន្ទាយមានជ័យ​៖ សត្វ​ក្រៀល​ជា​សត្វ​ស្លាប​មួយ​ប្រភេទ សម្បុរ​ប្រផេះ ចំពុះ​វែង​, កវែង​, ក្បាល​ត្រ ងោ​ល​ជើងវែង​, ខ្ពស់​ជ​ង្គ្រោ​ងៗ និង​មាន សម្រែក​ឮ​ខ្លាំង ។ ក្រៀល មាន​ទំហំ​ខ្លួន​ចាប់ពី ១៥២ ទៅ ១៥៦​ស​.​ម ចូលចិត្ត​រស់នៅ​តំបន់​ទំនាប​លិច​ទឹក វាលស្រែ តាម​តំបន់​វាលស្មៅ​ក្នុង​ព្រៃរបោះ​ដែលមាន​សំណើម​។ នៅ​រដូវប្រាំង​វា​រកស៊ី​ជា​ហ្វូង​ឯ រដូវវស្សា​វា​បន្ត​ពូជ​តែ​ឯកឯង​។​
នៅ​ប្រទេស​កម្ពុជា​យើង​ក្រៀល​មាន​វត្ត​មាននៅ​ភាគ​ខាងជើង​បឹង​ទន្លេសាប ជាពិសេស​ខេត្តបន្ទាយមានជ័យ និង​តាកែវ ហើយ​រដូវវស្សា​វា​បន្ត​ពូជ​ចាប់ពី​ខេត្តបាត់ដំបង ព្រះវិហារ ដល់​ខេត្តមណ្ឌលគិរី​
​ដែល​រដូវ​បន្ត​ពូជ​នេះ​ចាប់ផ្តើម​ពី​ខែមីនា ដល់​ខែតុលា ហើយ​មាន​ពង​ចំនួន​ពី​១ ទៅ​៣​គ្រាប់​ក្នុង​ក្រៀល​ញី​មួយ​ក្បាល​។​
កាលពី​៣​ឆ្នាំមុន​នៅ​តំបន់​ការពារ​សត្វ​ក្រៀល​អន្លង់​ព្រីង​ជាប់​ព្រំដែន​ប្រទេស​វៀតណាម​ស្ថិត នៅក្នុង ឃុំ បឹង សាលា ខាងត្បូង ស្រុក កំពង់ត្រាច ដែល គ្រប់គ្រង ដោយ មន្ទីរ​បរិស្ថាន ខេត្តកំពត ដោយសារ​អាកាសធាតុ​ក្តៅ​ខ្លាំង​ធ្វើឱ្យ​ដើម ផ្លុ ង និង មើម ផ្លុ ង ដែល ដុះ នៅ​កន្លែង សត្វ ក្រៀល ចុះ មក រក​ចំណី​ស៊ី ត្រូវបាន ងាប់​ហើយ មាន ក្លិនស្អុយ ធ្វើ ឲ្យ​សត្វ​ក្រៀល និង​សត្វ​ស្លាប មួយ ចំនួន បាន បាត់បង់​លែង​ចុះមក​រកស៊ី​ចំណី នៅ តំបន់ មួយ នេះ រួម​ជា​មួ​ុ​យ​អ្នកប្រមាញ់​ផង​ធ្វើ​ឲ្យ​សត្វ​កម្រ​មួយ​នេះ​ចង់​ផុត​ពូជ​។​
​ពេល​ជួបគ្នា​ម្តងៗ​ហ្វូង​សត្វ​ក្រៀល​តែង​ចឹក​ប្រឡែង​គ្នា​លេង​ដោយ​បញ្ចេញ​សំឡេង​ស្រែក​ឮ​ខ្លាំងៗ​ហាក់ដូច​ជាមាន​ការឈឺ​ចាប់​នឹង​រឿង​អ្វី​មូ​យ​។​
យ៉ាងណា​ពេលនេះ​គម្រោង​Usaid​ព្រៃ​ឡង់​កំពុង​រួមគ្នា​ការពារ​សត្វ​ក្រៀល​ដែល​កំពុង​រង​ដោយ​ជិត​ផុត​ពូជ​នៅ​ព្រៃ​ឡង់​នោះ​ហើយ​។​
​ដោយសារ​សត្វ​ក្រៀល​ស្រែក​ឮ​ខ្លាំង​នេះហើយ​ទើប​កវីនិពន្ធ​ក្នុង​ទសវត្ស​ឆ្នាំ​៦០-៧០ បាន​តាក់តែង​បទ​ចម្រៀង​មួ​ុ​យ​បទ យក​សត្វ​ក្រៀល​មក​ប្រដូច​និង​ជីវិត​ស្នេហា​យ៉ាង​ពីរោះ​លន្លង់លន្លោច គឺ​បទ សម្រែកសត្វ​ក្រៀល​ដែល​បកស្រាយ​ដោយ​អធិរាជ​សំឡេង​មាស ស៊ិន ស៊ី​សាមុត ល្បី​មកដល់​សព្វថ្ងៃនេះ​។ អត្ថន័យ​នៃ​បទ​នេះ​គឺ​ចង់បង្ហាញ​ពី​ចិត្ត​កាកី​របស់​ស្ត្រី​ម្នាក់​ដែល​ប្រែចិត្ត​សាវា​ក្បត់ចិត្ត​សង្សារ​ទៅ​មាន​គូ​ថ្មី​។​អ្នក​កវីនិពន្ធ​បាន​ប្រដូច​សម្រែកសត្វ​ក្រៀល​ក្នុង​បទ​នេះ​ថា សម្រែក សត្វ​ក្រៀល វា​ដៀល​ជេរ​ស្តី មនុស្ស​ដូច​កាកី ស្រី​ចិត្ត​សាវា ៕ សំរិត​

អត្ថបទដែលជាប់ទាក់ទង