សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ នាំយកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋ ក្រីក្រ ចាស់ជរាគ្មានទីពឹងនិងស្រ្តីម៉េម៉ាយ ចំនួន៣២គ្រួសារនៅ ស្រុកសង្គមថ្មី
ព្រះវិហារ៖ អំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានជាគ្រឿងឧបភោគ បរិភោគនិងថវិកាផងដែរនោះ ត្រូវបាន លោក សំ លាងទ្រីនិងក្រុមការងារ យកទៅផ្តល់ជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ចាស់ជរាគ្មានទីពឹង ស្រ្តីម៉េម៉ាយ សរុបចំនួន៣២គ្រួសារ មកពីភូមិទាំង៦ ក្នុងឃុំរអាង ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។
ពិធីប្រគល់អំណោយនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០នេះ ក្រោមវត្តមានលោក សំ លាងទ្រីអនុប្រធានគៈណកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត តំណាងអោយលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត។
ក្នុងឪកាសនោះ លោកសំ លាងទ្រី បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែគិតគូរពីសុខទុក្ខបងប្អូនប្រជាពល រដ្ឋជានិច្ច ” ពោលគឺទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា“។
លោកក៏បានជម្រុញអោយ ពុកម៉ែ បងប្អូន ចូលរួមថែរទាំសុខភាព ត្រូវមានអនាម័យជាប់ជាប្រចាំ ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលមេរោគកូវីដ–១៩។
សម្ភារផ្តល់ជូនក្នុងមួយគ្រួសារៗថ្ងៃនេះរួមមាន៖ អង្ករ ២៥គីឡូក្រាម មី០១កេស ត្រីខ ០១យួរ ទឹកស៊ីអ៉ីវ ០១យួរ និងថវិកាចំនួន ២០,០០០រៀល ទឹកក្រូចកូកាកូឡា ០៤ កំប៉ុងផងដែរ។ ក្នុងនោះគ្រួសារអាទិភាពចំនួន ០២ គ្រួសារថវិកា២០០,០០០ រៀល។
ប្រគេនព្រះសង្ឃនៅវត្តសំឡាញ អង្ករ ៥០គីឡូ, មី២ កេស, ត្រីខ២ យួរ, ទឹកស៊ីអីវ២ យួរ ថវិកា ១០០,០០០រៀល, លោក សំ លាងទ្រី បានប្រគេនបន្ថែមនូវទឹកសុទ្ធ២កេស ទឹកក្រូច ៥កេស ថវិកា ៣០០,០០០រៀល ផងដែរ៕