ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីនឹងមានវិធានការ ៣ចំណុច ចំពោះប្រជាពលរដ្ឋ ម្ចាស់អាជីវកម្មសេវាកម្មនិងស្ថាប័នឯកជនដែលពុំទាន់បានទូទាត់បំណុលសរុបថ្លៃសេវាប្រមូលសំរាមនិងសំណល់រឹង នៅភ្នំពេញ

77

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញនឹងមានវិធានការ ៣ចំណុច ចំពោះបងប្អូនប្រជាពលរដ្ឋម្ចាស់អាជី វកម្មសេវាកម្មនិងស្ថាប័នឯកជនដែលពុំទាន់បានទូទាត់បំណុលសរុបថ្លៃសេវាប្រមូលសំរាមនិងសំណល់រឹង  ដោយ ក្នុងនោះរដ្ឋបាលរាជធានីនឹងមានវិធានការបិទអាជីវកម្មឬសេវាកម្មជាបណ្ដោះអាស្ន ហើយនិងអាចបញ្ចេញបញ្ជីឈ្មោះតាមបណ្ដាញសង្គមឬតាមប្រព័ន្ធផ្សព្វផ្សាយនានា

  នេះបើយោងតាមសេចក្តីជូនដំណឹងស្ដីពីការប្រមូលសេវាប្រមូលសំរាមនិងសំណល់រឹងនៅរាជធានីភ្នំពេញសម្រាប់ខែឧសភាឆ្នាំ២០២០ ដែលសារព័ត៌មានយើងទទួលបាននៅរសៀល ថ្ងៃ០៨ មិថុនានេះ ដែលក្នុងសេចក្តីជូនដំណឹងនេះមានន័យថា

រដ្ឋបាលរាជធានីភ្នំពេញសូមជំរាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋម្ចាស់អាជីវកម្ម សេវាកម្មនិងស្ថាប័នឯកជនទាំងអស់ដែលប្រើប្រាស់សេវាប្រមូលសំរាមនិងសំណល់រឹងទាំងអស់ ក្នុងរាជធានីភ្នំពេញឱ្យបានជ្រាបថា៖ បន្ទាប់ពីរដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹងចុះថ្ងៃទី ២៥ ខែឧសភាឆ្នាំ ២០២០ ស្តីពីការជម្រុញការបង់ថ្លៃសេវាប្រមូលសំរាមនិងសំណល់រឹងនៅរាជធានីភ្នំពេញក្នុងដំណាក់កាលអន្តរកាល មានបងប្អូនប្រជាពលរដ្ឋជាច្រើនបានរួសរាន់មកបំពេញកាតព្វកិច្ចបង់ថ្លៃសេវាប្រមូលសំរាមនិងសំណល់រឹងរហូតដល់ខែឧសភាឆ្នាំ២០២០ រួចរាល់ហើយតាមមធ្យោបាយតាមប្រពន្ធទូទាត់អេឡិចត្រូនិច តាមទូរស័ព្ទដៃឬបញ្ជោទូទាត់ប្រាក់នៅធានាគារ តាមភ្នាក់ងារទូទាត់ផ្សេងៗទៀត។  ប៉ុន្តែនៅមានបងប្អូនប្រជាពលរដ្ឋមួយចំនួនតូចមិនទាន់បានបំពេញកាតព្វកិច្ចបងថ្លៃសេវាប្រមូលសំរាមនិងសំណល់រឹងឱ្យបានទាន់ពេលវាលាកំណត់នៅឡើយ។

   ចំពោះបងប្អូនប្រជាពលរដ្ឋម្ចាស់អាជីវកម្មសេវាកម្មនិងស្ថាប័នឯកជនដែលពុំទាន់បានទូទាត់បំណុលសរុបថ្លៃសេវាប្រមូលសំរាមនិងសំណល់រឹង រដ្ឋបាលរាជធានីនិងចេញលិខិតអញ្ជើញរំលឹកជាថ្មីម្ដងទៀតឲ្យទូទាត់បំណុលរួមនិងអនុវត្តវិធានការមួយចំនួនដូចខាងក្រោម៖

  បញ្ចេញបញ្ជីឈ្មោះអ្នកមិនទាន់បានបំផ្លាញសេវាប្រមូលសំរាមនិងសំណល់រឹងជាសាធារណៈតាមបណ្ដាញសង្គមឬតាមប្រព័ន្ធផ្សព្វផ្សាយនានា

កត់ត្រាជាបំណុល ហើយអនុវត្តវិធានការរដ្ឋបាលដោយបិទអាជីវកម្មឬសេវាកម្មជាបណ្ដោះអាស្ន

អនុវត្តវិធានការផ្សេងទៀតតាមការចាំបាច់។

   ទទួលបានសេចក្តីជូនដំណឹងនេះ សូមបងប្អូនប្រជាពលរដ្ឋម្ចាស់អាជីវកម្មដ្ឋានសេវាកម្មនិងស្ថាប័នឯកជនទាំងអស់នៅរាជធានីភ្នំពេញមេត្តាជ្រាបនិងអនុវត្តឲ្យមានប្រសិទ្ធភាព៕

 

អត្ថបទដែលជាប់ទាក់ទង