ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នៅសល់តែ ២២ ថ្ងៃ​ទៀត នឹង​អនុវត្ត​ការផាកពិន័យ​លើ​សេវាសាធារណ​:​ដឹកជញ្ជូន​ផ្លូវគោក​ដែល​ហួស​សុពលភាព​

84

 

​ភ្នំពេញ​៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ឲ្យ​បាន​ថា នៅសល់ ២២ ថ្ងៃ​ទៀត ការអនុវត្ត​ពិន័យ​លើ​សេវាសាធារណៈ​ដឹកជញ្ជូន នឹង​ចាប់​អនុវត្ត​។ ក្នុងនោះ​ក្រសួង​សូម​ឲ្យ​បងប្អូន​មេត្តា​រួសរាន់​មក​ធ្វើ​ការបន្ត​សុពលភាព​សេវាសាធារណៈ ឲ្យ​បាន​មុន​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២០​។​

​ក្រសួង​ប្រកាសថា​ការពិន័យ​លើ​សេវាសាធារណ​:​ដឹកជញ្ជូន​មានដូចជា​៖ លិខិតអនុញ្ញាត​ឱ្យធ្វើ​អាជីវកម្ម​ដឹកជញ្ជូន ការចុះបញ្ជី​រថយន្ត AT (​រថយន្ត​នាំចូល​ក្រោម​របប​អនុញ្ញាត​នាំចូល​បណ្តោះអាសន្ន​) ឡើងវិញ​, ការត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​គ្រប់​ប្រភេទ និង​អាជីវកម្ម​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត និង បណ្ណ​បើកបរ​យានយន្ត វិញ្ញាបនបត្រ​បញ្ជាក់​ស​ម​ត្ថ​ភាព​គ្រូបង្រៀន​បើកបរ​យានយន្ត និង​លិខិតអនុញ្ញាត​ឱ្យធ្វើ​អាជីវកម្ម​បង្រៀន​បើកបរ​យានយន្ត​៕​

អត្ថបទដែលជាប់ទាក់ទង