ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្តល់​ឥណទាន ដល់​ពាណិជ្ជករ​កសិករ​សិប្បករ​ខ្នាតតូច​និង​មធ្យម ក្នុង​ខេត្តក្រចេះ ចាប់ពី​៥ ពាន់​ដុល្លារ​រហូតដល់ ៣០​ម៉ឺន​ដុល្លារ​

122

 

​ក្រចេះ ៖ ធនាគារ​ឥណទាន​ធនាគារ​ឥណទាន​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម អាចផ្តល់​ឥណទាន​ឲ្យ​ពាណិជ្ជករ កសិករ​ខ្ចី​ថវិកា​រង្វង់​ចាប់ពី​៥ ពាន់​ដុល្លារ​សហរដ្ឋអាមេរិករ​ហូត​ដល់ ៣០​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​។ ការផ្តល់​ឥណទាន​ដល់​ពាណិជ្ជករ​កសិករ​សិប្បករ​ខ្នាតតូច​និង​មធ្យម​នេះ ក្នុងខណៈ​អំឡុង​ពេលដែល​ស្ថានភាព​ជំងឺ​កូ​វីដ​19 កំពុងតែ​រីក​រាលដាល​ជាស​កល ក្នុង​និង​ក្រៅប្រទេស បានធ្វើ​ឲ្យ​វិស័យ​កសិកម្ម ពាណិជ្ជកម្ម អាជីវករ និង​សិប្បកម្ម​ខ្នាតតូច និង​មធ្យម នៅក្នុង​ខេត្តក្រចេះ បាន​រង​នូវ​ផលប៉ះពាល់​ដល់​ជីវភាព និង​បាត់បង់​ប្រាក់ចំណូល ក្នុង​វិស័យ​កសិកម្ម ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​។​

​នា​ព្រឹក​ថ្ងៃ​ចន្ទ ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០២០ នៅ​សាល​មហោស្រព​ខេត្តក្រចេះ ឯកឧត្តម កៅ ថាច អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម ឯកឧត្តម ហឿ ស៊ី​យ៉ែម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម វ៉ា ថន អភិបាលខេត្ត ដោយមាន​ការចូលរួម​ពី​ប្រធាន​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ ព្រមទាំង​ពាណិជ្ជករ កសិករ​ជាច្រើន​នាក់​។​

​បន្ទាប់ពី​ឯកឧត្តម វ៉ា ថន អភិបាលខេត្ត​ក្រចេះ​មានមតិ​ស្វាគមន៍​ដល់​អង្គ​ដល់​អង្គសិក្ខាសាលា​រួចមក​។ ឯកឧត្តម កៅ ថាច អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម​បាន​មានប្រសាសន៍ថា​÷ នៅក្នុង​អំឡុង​ពេលដែល​ស្ថានភាព​ជំងឺ​កូ​វីដ​19 កំពុងតែ​រីក​រាលដាល​ជាស​កល ក្នុង​និង​ក្រៅប្រទេស បានធ្វើ​ឲ្យ​វិស័យ​កសិកម្ម ពាណិជ្ជកម្ម អាជីវករ និង​សិប្បកម្ម​ខ្នាតតូច នឹង​មធ្យម​នៅក្នុង​ខេត្តក្រចេះ បាន​រង​នូវ​ផលប៉ះពាល់​ដល់​ជីវភាព និង​បាត់បង់​ប្រាក់ចំណូល​ក្នុង​វិស័យ​កសិកម្ម ពាណិជ្ជកម្ម និង​ឧស្សាហកម្ម ហើយ​ដើម្បី​ធានា​នឹង​ការគាំទ្រ​ឲ្យ​ដំណើរការ​ការងារ​កសិក​ម្ម ពាណិជ្ជកម្ម ពិសេស​លើ​ការងារ​ឥណទាន​រដ្ឋបាល​ខេត្តក្រចេះ ដោយមាន​កិច្ចសហការ ពី​ធនាគារ​អភិវឌ្ឍន៍​ជនបទនិង​កសិកម្ម បាន​បើក​សិក្ខាសាលា​នេះ​ឡើង ក្នុង​គោលបំណង​ឲ្យ​ពាណិជ្ជករ​កសិករ អាចមាន​លទ្ធភាព​ខ្ចី​ថវិកា​ពី​ធនាគារ យកទៅ​ប្រើប្រាស់​ក្នុង​វិស័យ​កសិកម្ម សិប្បករ​ខ្នាតតូច និង​មធ្យម ក្នុង​ខេត្តក្រចេះ ដើម្បី​បង្កើន​ការផលិត បង្កើន​ការដាំដុះ ជាដើម សំដៅ​ធ្វើយ៉ាងណា​ឲ​ជីវភាព​របស់​ប្រជាកសិករ ឲ្យ​កាន់​តែមាន​ភាពល្អប្រសើរ​ឡើង​។

ឯកឧត្តម​អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទនិង​កសិកម្ម មានប្រសាសន៍​បន្តថា យើង​ត្រូវ​រួមដៃគ្នា​ដើម្បី​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច ដើម្បី​ធ្វើ​យ៉ាងម៉េច​ឱ្យមាន​លំនឹង​ផ្នែក​សេដ្ឋកិច្ច លំនឹង​ផ្នែក​សង្គម ឯកឧត្តម​កៅ ថាច បានបញ្ជាក់​បន្ថែមថា សម្រាប់​ធនាគារ​ឥណទាន​ធនាគារ​ឥណទាន​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម មាន​កញ្ចប់​ថវិកា​ចំនួន​៥០​លាន​ដុល្លារ ដើម្បី​អាចឱ្យ​បងប្អូន​ជា​ពាណិជ្ជករ កសិករ សិប្បករ​ខ្នាតតូច និង​មធ្យម ក្នុង​ខេត្តក្រចេះ អាចដាក់​ពាក្យ​ស្នើ​ខ្ចី ថវិកា​ពី​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម យកទៅ​ប្រើប្រាស់​តាម​តម្រូវការ​។

​ឯកឧត្តម កៅ ថាច បានបញ្ជាក់​បន្ថែមទៀត​ថា សម្រាប់​ការខ្ចី​លុយ​ពី​ធនាគា អាច​ផ្ដល់ជូន​មុខ​ស​ញ្ញ៉ា ៤​ចំណុច សម្រាប់​យកទៅ​ប្រើប្រាស់​ឲ្យ​ចំ​គោលដៅ ទី​១.​ការដាំ​បន្លែ​ផ្លែឈើ​ចំពោះ​ប្រជាកសិករ សហគមន៍ ទី​២.​ផ្នែក​ចិញ្ចឹមសត្វ សម្រាប់​បម្រើ​ឲ្យ​ការផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក ទី​៣.​ផ្នែក​វារីវប្បកម្ម ដូចជា​ការចិញ្ចឹម ត្រី​អន្ទុង​កង្កែប ជាដើម ទី​៤ ផ្នែក​សហគ្រាស​ធុន​តូច មធ្យម​សម្រាប់​ការ កែច្នៃ​ផលិតផល​កសិកម្ម​ដូចជា​ស្វាយកែវ​ល្មៀត គ្រាប់ស្វាយ​ចាន់ទី ជាដើម​។

​ជាមួយគ្នា​នោះដែរ ឯកឧត្តម អគ្គនាយក​ធានា​គារ អភិវឌ្ឍន៍​ជនបទនិង​កសិកម្ម ក៏បាន​ស្នើ​ដល់​ប្រជាកសិករ ក្នុង​ខេត្តក្រចេះ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការងារ​បង្កបង្កើន​ការដាំដុះ​បន្លែ ផ្លែឈើ ឲ្យ​បាន​ច្រើន​បើសិនជា​អាច​ជៀសវាង​ការហូប​បន្លែ​ផ្លែឈើ​នាំចូល​ពី​ក្រៅប្រទេស ព្រោះថា​អាចមាន​សារធាតុ​គីមី​ច្រើន ដែល​វា​នឹង​បង្ក​ហានិភ័យ ជា​ជម្ងឺ​ផ្សេងៗ​ទៅ​ថ្ងៃក្រោយ​។​

​សូម​បញ្ជាក់ដែរថា ចំពោះ​ធនាគារ​ឥណទាន​ធនាគារ​ឥណទាន​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម​អាច​ឲ្យ​ពាណិជ្ជករ កសិករ​ខ្ចី​ថវិកា​រង្វង់​ចាប់ពី​៥ ពាន់​ដុល្លារ​សហរដ្ឋអាមេរិករ​ហូត​ដល់ ៣០​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក ដែលមាន​អត្រា​ការប្រាក់​ចំនួន​៥​ភាគរយ​ក្នុង​មួយឆ្នាំ​៕

អត្ថបទដែលជាប់ទាក់ទង