ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេច​ហ៊ុន សែន : អាងទឹក​ស្អុយ​ស្ទឹងមានជ័យ ក្លាយជា​ប្រឡាយ​បេតុង ស្រស់ស្អាត គ្មាន​ក្លិនស្អុយ និង​ជា​ច្រក​រំដោះ​ទឹក​គ្រប់​តំបន់ !

87

 

​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី ប្រែក្លាយ​ប្រឡាយទឹក​ស្អុយ​ស្ទឹងមានជ័យ ទៅជា​ប្រឡាយ​បេតុង​ស្រស់ស្អាត គ្មាន​ក្លិនស្អុយ និង​ជា​ច្រក​រំដោះ​ទឹក​គ្រប់​តំបន់​។​

​ការស្ថាបនា​ប្រព័ន្ធ​ប្រឡាយ​ស្ទឹងមានជ័យ ដោយ​បុក​ស៊ី​ផាយ​ហៅ​ជញ្ជាំង​បេតុង ចាប់ពី​គល់ស្ពាន​ស្ទឹងមានជ័យ ដល់​ប្រឡាយ​ដើម​ស្លែង មកដល់ពេលនេះ​ការដ្ឋាន​ទាំងមូល សម្រេចបាន​ប្រមាណ​៩០​ភាគរយ​ហើយ ហើយ​នៅក្នុង​ពេលនេះ អាជ្ញាធរ​និង​ក្រុមការងារ​បាននិងកំពុង​ដោះស្រាយ​ផលប៉ះពាល់​បញ្ចប់ និង​កាយ​ភក់ សំរាម ជាមួយនិង​បុក​ស៊ី​ផាយ​បេតុង​ជញ្ជាំង​ប្រឡាយ ដែល​គ្រោង​នឹង​រួចរាល់​នៅក្នុង​ឆ្នាំនេះ ដើម្បី​បញ្ជៀ​ស​ការលិចលង់​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​ដោយ​ជំនន់​ទឹកភ្លៀង​។​

​លោក​សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បានឱ្យដឹង​កាលពី​ថ្ងៃទី​៩​មិថុនា​នេះ​ថា​៖ ការស្ថាបនា ប្រឡាយ​ស្ទឹងមានជ័យ ចាប់ពី​គល់ស្ពាន​ស្ទឹងមានជ័យ ដល់​ប្រឡាយ​ដើម ស្លែង​ការដ្ឋាន ទាំងមូល​សម្រេចបាន ប្រមាណ​៩០​ភាគរយ​ហើយ ដោយ​ក្នុង​ពេលនេះ អាជ្ញាធរ​និង​ក្រុមការងារ​បាននិងកំពុង​ដោះស្រាយ​ផលប៉ះពាល់​បញ្ចប់ កាយ​ភក់ សំរាម ជាមួយនិង​បុក​ស៊ី​ផាយ​បេតុង​ជញ្ជាំង​ប្រឡាយ ។ ការដ្ឋាន​នេះ​នឹង​រួចរាល់​នៅក្នុង​ឆ្នាំនេះ ឬក៏​ឆាប់​ជាង​នេះ ដែល​អាច​បញ្ជៀ​ស​ការលិចលង់​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​ដោយ​ជំនន់​ទឹកភ្លៀង​បានល្អ​ប្រសើរ​។​

​គួរ​បញ្ជាក់ថា​៖ ដោយមាន​ការណែនាំ​រប​ស់ស​ម្តេច​តេ​ជោ​ក្រោម​នយោបាយ​ដឹកនាំ និង​ការអនុវត្ត​រៀបចំ​ដោយផ្ទាល់​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​ដឹកនាំ​ដោយ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ធ្វើឱ្យ​ប្រឡាយ​ស្ទឹងមានជ័យ ដែលជា​ច្រ​រំដោះ​ទឹក​ពី​គ្រប់​តំបន់​នេះ នៅ​រដូវ​ស្សា​នេះ​ភូមិសាស្ដ្រ​ខណ្ឌ​ពោធិ៍​សែន​ជ័យ សែន​សុខ​និង​ខណ្ឌមានជ័យ កាត់បន្ថយ​បានការ​លិចលង់​ហើយ​។​

​បើតាម​ការផ្សាយ​ព័ត៌មាន​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក Samdech Hun Sen, Cambodian Prime Minister បាន​ឲ្យ​ដឹងថា ក្រោយពី​ការដាក់ចេញ​នូវ​គោលនយោបាយ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន តាមរយៈ​សាលា​រាជធានី​ភ្នំពេញ​នៅពេលនេះ ប្រឡាយទឹក​ស្ទឹងមានជ័យ បានប្រែក្លាយ​ប្រឡាយ​ស្ទឹងមានជ័យ ពី​អាង​ស្ដុក​ទឹកស្អុយ ទៅជា​ប្រឡាយ​បេតុង យ៉ាង​ស្អាត​គ្មាន​ក្លិនស្អុយ និង​អាច​រំដោះ​ទឹក​ចេញពី​គ្រប់​តំបន់ ជាពិសេស​នឹង​ដោះស្រាយ​បញ្ហា​ទឹក​ជន់​លិច នៅ​ខណ្ឌមានជ័យ និង​ខណ្ឌ​សែន​សុខ ខណៈដែល​ប្រជាពលរដ្ឋ​ដែល​រស់​តាម​មាត់ច្រាំង​ប្រឡាយ​ស្ទឹងមានជ័យ​ទទួលបាន​ដី សម្រាប់​សាងសង់​ផ្ទះ និង​ជា​កម្មសិទ្ធិ​ស្របច្បាប់ នៅ​ហ្នឹង​កន្លែង​តែម្តង​តាម​គោលនយោបាយ ឈ្នះ ឈ្នះ របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​។​

​សូម​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​ប្រើប្រាស់​សមិទ្ធផល ដែល​បាន​កសាង​នេះ​ឲ្យ​បាន​គង់វង្ស នឹង​រួមគ្នា​ធ្វើ​អនាម័យ​ក្នុងការ​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​រក្សា​ភាព​ស្អាត​នៅតាម​ទីក​ន្លែ​រស់នៅ​៕


អត្ថបទដែលជាប់ទាក់ទង