ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឡាន​បើក​បុក​ម៉ូតូ​ ស្លាប់​ម្នាក់​នៅ​កៀនស្វាយ​

82

​កណ្ដាល​៖​បុរស​ម្នាក់​ស្លាប់បាត់​បង់ជីវិត​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ឡាន​បើក​បុក​ខណៈពេល​ជិះ​ម៉ូតូ​ធ្វើដំណើរ​ទិសដៅ​បញ្ច្រាស់​គ្នា​។​
គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​នៅលើ​កំ​ណាត​ផ្លូវជាតិ​លេខ​១​ក្នុង​គីឡូម៉ែត្រ​លេខ​៤២​និង​៤៣​នៅ​ភូមិ​ព្រែកត្រែង​២​ឃុំ​សំរោង​ធំ​ស្រុក​កៀនស្វាយ​ខេត្តកណ្ដាល​កាលពី​មោង​ជាង​៨​យប់​នា​ថ្ងៃទី​៩​ខែមិថុនា​ឆ្នាំ​២០២០​នេះ​។​
ជនរងគ្រោះ​ដល់​ជីវិត​ឈ្មោះ​ពៅ សុ​រ៉ាត់​ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​មុខរបរ​បើកបរ​ឡាន​ស្នាក់នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ​នោះ​។​
​ចំណែក​តៃកុង​ឡាន​មិន​ស្គាល់ឈ្មោះ​ពោលគឺ​លោត​ចុះ​ពីលើ​ឡាន​រត់​គេចខ្លួនបាត់​ទាំងយប់​ភ្លាមៗ​ផងដែរ​។​
​ក្រុម​ស​ត្ថ​កិច្ច​ប៉ូលិស​បានអោយដឹងថា​នៅ​យប់​ថ្ងៃកើតហេតុ​ខាងលើ​នោះគេ​ឃើញ​រថយន្ត​ម៉ាក​ដេ​វ៉ូ​ធុន​ធំ​ប្រភេទ​
​សណ្តោង ពណ៍​ក្រហម​.​ផ្លាកលេខ ព្រះ​
​សីហនុ​3A-4931​ក្បាល​កន្ទុយ​ស​ណ្តោ​
​ង​លេខ​ភ្នំពេញ​4A-4928​បើ​បរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​រត់គេច​ខ្លួន​។​ដោយ​បើក​មាន​ទិសដៅ ភ្នំពេញ​ទៅ​អ្នក​លឿង ពេលមកដល់​ចំណុច​កើ​ហេតុ បាន​បុក​ជាមួយ​អ្នកជិះ​ម៉ូតូ​ម៉ាក​HONDA DRAM
C125​ពណ៍​ខ្មៅ​ផ្លាកលេខ​ព្រៃវែង​1E-4546 បើកបរ​ដោយ​ជនរងគ្រោះ​ខាងលើ​បណ្តាលអោយ​ស្លាប់​នៅ​
​និង​កន្លែង​)​បើក​ច្រាស់ទិស​គ្នា​អ្នក​លឿង ​ភ្នំពេញ​។​ជនរងគ្រោះ​ត្រូវបាន​សាច់​ញ្ញា​
​ត្តិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​ចំណែក​រថយន្ត​ត្រូវបាន​រក្សាទុក​នៅ​កន្លែងកើតហេតុ​ជំនាញ​ចុះ​វាស់វែង​យកទៅ​រក្សា​​ទុក​នៅ​អធិការដ្ឋាន​ស្រុក ដើម្បី​បន្ត​តា​នីតិវីធី​។​
តាម​ការសន្និដ្ឋាន​ពី​សំណាក់​ក្រុម​សមត្ថកិច្ច​ប៉ូលិស​ជំនាញ​បាន​បញ្ជា​កើ​ថា​ករណី​ខាងលើ​គឺ​រថយន្ត​បើក​លំ​លោភ​
​ទៅលើ​ចំណែក​ផ្លូវ​នៃ​យាន​មកពី​ទិស​​ដៅ​ផ្ទុយ ៕​

 

 

អត្ថបទដែលជាប់ទាក់ទង