កងកម្លាំងអាមេរិចជាច្រើននាក់មានផ្ទុកវីរុស COVID-19 ក្រោយការដាក់ពង្រាយក្នុងពេលបាតុកម្ម
សមាជិកជាច្រើននាក់នៃកងកម្លាំងជាតិក្នុងទីក្រុងវ៉ាស៊ីនតោន មានផ្ទុកវីរុសកូរ៉ូណា ក្រោយពួកគេត្រូវបានដាក់ពង្រាយក្នុងអំឡុងការតវ៉ាកាលពីពេលថ្មីៗនេះ នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ នេះបើតាមការបញ្ជាក់របស់កងកម្លាំងនៅថ្ងៃអង្គារ។
អ្នកនាំពាក្យកងកម្លាំងជាតិ អ្នកស្រី Brooke Davis បាននិយាយថា ពួកគេមិនអាចបង្ហាញពីចំនួន នៃអ្នកឆ្លងពិតប្រាកដនោះទេដោយសារតែបញ្ហាសន្តិសុខ។
អ្នកស្រីបន្តថា ពួកគេបានមក ក្រោយពេលសមាជិកចំនួន ១.៧០០នាក់ត្រូវបានរំសាយក្រោយពេលចប់ភារកិច្ច កំពុងពេលតវ៉ាដែលផ្ទុះឡើងនៅមុខសេតវិមាន និងកន្លែងផ្សេងជុំវិញការស្លាប់របស់ជនជាតិអាមេរិចអាហ្វ្រិច George Floyd។
កងកម្លាំងទាំងអស់ត្រូវបានប្រមូលផ្តុំដោយអភិបាលក្រុង និងបន្ទាប់មកដោយរដ្ឋាភិបាលនៅថ្ងៃទី ១ ខែមិថុនា ដើម្បីជួយរក្សាសណ្តាប់ធ្នាប់ បន្ទាប់ពីការតវ៉ាបានប្រែក្លាយជាកុបកម្ម និងារការលួចប្លន់។
កងកម្លាំងទាំងអស់ត្រូវបានពិនិត្យមើលរក COVID-19 មុន និងក្រោយពេលការដាក់ពង្រាយ។ នេះជាការបញ្ជាក់បន្ថែមរបស់អ្នកស្រី។
សូមបញ្ជាក់ថា អាមេរិចជាប្រទេសដែលរងការវាយប្រហារខ្លាំងជាងគេពីវីរុសកូរ៉ូណា ដោយវីរុសដ៏កាចសាហាវនេះបានសម្លាប់ជីវិតពលរដ្ឋអាមេរិចជាង ១១២.០០០នាក់ និងបានចម្លងទៅកាន់មនុស្សជាង ២លាននាក់៕