ឃាត់ខ្លួនបុរសម្នាក់ជនជាតិព្នង ប្រព្រឹត្តបទល្មើស៣ករណី គឺរំលោភកូនស្រីបង្កើត រំលោភប្អូនថ្លៃស្រី និងច្របាច់ដោះរបស់ម្ដាយក្មេក
មណ្ឌលគិរី ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកអូររាំង សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលសែនមនោរម្យ បានឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ តាមពាក្យបណ្ដឹង របស់ឈ្មោះ ចើម ហ៊ាង ភេទស្រី អាយុ២៥ ឆ្នាំ ដែលបានដាក់ពាក្យបណ្ដឹងនៅការិយាល័យប្រឆាំងការជួយដូរមនុស្ស នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួននៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង៨ និង ២០នាទី ឈ្មោះ អុល ហ៊ាង ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិព្នង រស់នៅភូមិពូហ្សាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ប្រព្រឹត្តបទល្មើសកាលពីឆ្នាំ២០១៧ មិនចាំថ្ងៃខែ បានធ្វើការរំលោភទៅលើប្អូនថ្លៃស្រីបានសម្រេចចំនួន១ដង ស្ថិតនៅភូមិចំការតែ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។
នៅថ្ងៃទី២ មិថុនា ២០២០ វេលាងម៉ោងប្រហែល២២ជាង បានធ្វើសកម្មភាពលូកច្របាច់ដោះរបស់ម្ដាយក្មេកដែលស្ថិតនៅផ្ទះចំការ ក្នុងក្រុមពូឡា ភូមិពូហ្សាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។
នៅថ្ងៃទី៣ មិថុនា ២០២០ វេលាម៉ោងប្រហែល២២ បានធ្វើសកម្មភាព ដោយយកម្រាមដៃលូកប្រដាប់ភេទ និងរំលោភ កូនស្រី របស់ខ្លួនឯងរហូតបានសម្រេចចំនួន១ដងដែលស្ថិតនៅផ្ទះចំការក្នុងក្រុមពូឡា ភូមិពូហ្សាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។
ជនរងគ្រោះទាំង៣នាក់ ៖ ១-ឈ្មោះ ច.ទ ភេទស្រី អាយុ ២០ឆ្នាំ ត្រូវជាប្អូនថ្លៃ រស់នៅភូមិដើមស្រល់ សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។ ២-ឈ្មោះ ទ.យ ភេទស្រី ត្រូវជាម្ដាយក្មេក រស់នៅភូមិពូហ្សាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី និង៣-ឈ្មោះ ហ.សរ ភេទស្រី អាយុ៣ឆ្នាំ ត្រូវជាកូនបង្កើត រស់នៅភូមិពូហ្សាម ឃុំសែនមនោរម្យ ស្រុកអូររាំងខេត្តមណ្ឌលគិរី ។
បច្ចុប្បន្ន ជនសង្ស័យបានឃាត់ខ្លួននៅប៉ុស្ដិ៍នគរបាលសែនមនោរម្យ ដើម្បីជំនាញបន្ដនីតិវិធី តាមផ្លូវច្បាប់ ៕ដោយ៖កូឡាប