ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរ​ខណ្ឌចំការមន​ ចុះ​កាប់​មែកឈើ​តាម​ ដង​មហាវិថី​ព្រះ​ន​រោ​ត្ដម​បាំង​ភ្លើងស្តុប​

85

​ភ្នំពេញ​៖​ក្រុម​កា​ងារ​រដ្ឋ​បា​ខណ្ឌចំការមន​បានដាក់​កម្លាំង​ចុះមក​កាប់​លះ​មែកឈើ​ដែល​បែកមែក​សាខា​ហ៊ា​លយ​មកលើ​ផ្លូវ និង​មែកឈើ​ស៊ុបទ្រុប​ដោយ​ហ៊ា​មក​បាំង​នូវ​ស្លាក​សញ្ញា​ចរាចរណ៍ នៅតាម​បណ្ដោយ​មហាវិថី​ព្រះ​នរោត្តម​ក្នុង​មូលដ្ឋាន​ខណ្ឌចំការមន​។​ការងារ​អាជ្ញាធរ​ខណ្ឌ​ចំការមន​បានដាក់​កម្លាំង​ចុះ​ធ្វើ​នា​ព្រឹក​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២០​នេះ​
​ដោយមាន​ការចង្អុលបង្ហាញ និង​មានការ​យកចិត្តទុកដាក់​ពី​សុវត្ថិភាព​ចម្បង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ក៏​ដូច​អ្នកដំណើរ​ទូទៅ​ផងដែរ​។​
​លោក ថេ​ង សុ​ថុល អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ចំការមន បាន​ណែនាំ​អោយ​ក្រុមការងារ​រដ្ឋបាល​ខណ្ឌ​ចំការមន ដែល​ដឹកនាំ​ដោយ​លោក អ៉ី​វ ថា​វី នាយករង​រដ្ឋបាល​ខ​ណ្ឌ​ចំការមន បាន​ចុះ​កាប់​លះ​មែកឈើ​ដែល​ដុះ​ស៊ុបទ្រុប​ហ៊ា​មកលើ​ផ្លូវ និង​មែកឈើ​ហ៊ា​មក​បាំង​ស្លាក​សញ្ញា​ចរាចរណ៍ នៅតាម​បណ្ដោយ​មហាវិថី​ព្រះ​នរោត្តម ចាប់ពី​ស្តុ​ប​ក្រសួងមហាផ្ទៃ រហូតដល់​មុខ​ព្រឹទ្ធសភា ដើម្បី​បង្ការ និង​ទប់ស្កាត់​ការគ្រោះថ្នាក់​ជាយថាហេតុ​ដ​ល់បង​ប្អូន​ប្រជាពលរដ្ឋ​ដែល​ពេល​កំពង់ធ្វើដំណើរ​នៅតាម​បណ្ដោយ​មហាវិថី​ខាងលើនេះ​៕​

អត្ថបទដែលជាប់ទាក់ទង