បុរសម្នាក់បាន លោតសម្លាប់ខ្លួន ពីលើស្ពានអាកាសស្ទឹងមានជ័យរងរបួសធ្ងន់ធ្ងរ
ភ្នំពេញ ៖ មានបុរសម្នាក់បានលោតពីលើស្ពានអាកាសស្ទឹងមានជ័យធ្លាក់ដល់ផ្លូវក្រោមដីបណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធរ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩និង ៤០នាទីយប់ ថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២០ នៅត្រង់ចំណុចលើស្ពានអាកាសស្ទឹងមានជ័យ នៅក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះដែលលោតពីលើស្ពានមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា មានរាងធាត់សម្បុរខ្មៅស្រអែម ស្លៀកខោខូប៊យពណ៌ខៀវពាក់អាវដៃវែងកាឡាការ៉ូ កម្ពស់ប្រហែល ១,៦០ម៉ែត្រ ។
បេីតាមប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនដំបូងឡើយ គាត់ឃើញបុរសរងគ្រោះខាងលើបានអឺត ពីលើស្ពានអាកាសស្ទឹងមានជ័យ មួយសន្ទុះក្រោយមកស្រាប់តែឃើញលោតចុះមកពីលើស្ពានធ្លាក់មកដល់ផ្លូវក្រោមដី ដោយស្ថានភាពបាក់ដៃបាក់ជើងរងរបួសធ្ងន់ធ្ងរហេីយក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវ ព្រមទាំងសមត្ថកិច្ចទាក់ទងទៅរថយន្តសាមុយដឹកជនរងគ្រោះយកទៅមន្ទីរពេទ្យលោកសង្ឃដើម្បីសង្គ្រោះជីវិត។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ហេីយបានសម្រួលចរាចរណ៍ឲ្យប្រជាពលរដ្ឋធ្វើដំណើរនិងស្រាវជ្រាវរកសាច់ញាតិជនរងគ្រោះឲ្យទៅមេីល និងដើម្បីឲ្យដឹងពីមូលហេតុពិតប្រាកដផងដែរ ៕