ពុលស្រាថ្នាំចិនសែបណ្តាលឲ្យស្លាប់7 នាក់សំរាកព្យាបាលនូវមន្ទីរពេទ្យ27 នាក់ ស្រាថ្នាំចិនសែ«តាំងកួយ»សារធាតុមេតាណុលក្នុងកម្រិតខ្ពស់ជាង០,៣៥%
បន្ទាយមានជ័យ៖ ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថាអ្នករងគ្រោះមកដល់ថ្ងៃ11/6/20 ម៉ោង10,02 នាទីខេត្តបន្ទាយមានជ័យមានប្រជាពលរដ្ឋចំនួន34 នាក់ស្រី2 នាក់បណ្តាលឲ្យស្លាប់7 នាក់សំរាកព្យាបាលនូវមន្ទីរពេទ្យ27 នាក់ ។
សមកិច្ចនិងអាជ្ញាធរមូលដ្ឋានបានធ្វើការហាមឃាត់និងឃាត់ទុកសិនមិនឲ្យធ្វើការលក់ដូរនូវស្រាប្រភេទនេះបានចំនួន12233 ដបនូវលើ5 ស្រុកក្រុង ក្នុងខេត្ត។សូមបងប្អូនប្រ,ពកុំពិសាស្រាប្រភេទនេះ។ករណីនេះសមកិច្ចកំពុងធ្វើការស្រាវជ្រាវ&ស៊ើបអង្កេតដោយយកចិត្តទុក់ដាក់។
ករណីពុលស្រាថ្នាំចិនសែយីហោ«តាំងកួយ» នៅខេត្តបន្ទាយមានជ័យអគ្គនាយកដ្ឋានក.ប.ប. បើកការស្រាវជ្រាវនិងស៊ើបអង្កេតកន្លែងកើតហេតុស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យដោយបានសាកសួរព័ត៌មាននិងយកគំរូសំណាកស្រាថ្នាំចិនសែនេះមកវិភាគនៅរថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារនិងមន្ទីរពិសោធន៍ខ្នាតតូចរបស់សាខាក.ប.ប. ខេត្តបន្ទាយមានជ័យ។ជាលទ្ធផលមន្ត្រីជំនាញបានធ្វើតេស្តរកឃើញសារធាតុមេតាណុលក្នុងកម្រិតខ្ពស់ជាង០,៣៥% ដែលជាអត្រាខ្ពស់អាចបណ្ដាលឱ្យស្លាប់បានប្រសិនបើទទួលទានច្រើន។
អគ្គនាយកដ្ឋានក.ប.ប. បានកំណត់យកវិធានការណ៍ចំនួន៣ក្នុងករណីពុលស្រាថ្នាំចិនសែយីហោ«តាំងកួយ» នៅខេត្តបន្ទាយមានជ័យ។
នៅថ្ងៃទី១១ខែមិថុនាឆ្នាំ២០២០ក្រោយពីបានទទួលព័ត៌មានពីការពុលស្រាថ្នាំចិនសែនៅខេត្តបន្ទាយមានជ័យនាពេលកន្លងមកនេះអគ្គនាយកដ្ឋានក.ប.ប. បានកំណត់យកវិធានការចំនួន៣សម្រាប់បើកយុទ្ធនាការទ្រង់ទ្រាយធំនៅទូទាំងប្រទេស។
វិធានការណ៍ទី១បើកការស្រាវជ្រាវនិងស៊ើបអង្កេតកន្លែងកើតហេតុស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យដោយបានសាកសួរព័ត៌មាននិងយកគំរូសំណាកស្រាថ្នាំចិនសែនេះមកវិភាគនៅរថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារនិងមន្ទីរពិសោធន៍ខា្នតតូចរបស់សាខាក.ប.ប. ខេត្តបន្ទាយមានជ័យ។ជាលទ្ធផលមន្ត្រីជំនាញបានធ្វើតេស្តរកឃើញសារធាតុមេតាណុលក្នុងកម្រិតខ្ពស់ជាង០.៣៥% ដែលជាអត្រាខ្ពស់អាចបណ្ដាលឱ្យស្លាប់បានប្រសិនបើទទួលទានច្រើន។
វិធានការណ៍ទី២មន្ត្រីជំនាញក.ប.ប. បានបើកប្រតិបត្តិការបង្រ្កាបទីតាំងផលិតនិងចែកចាយស្រាថ្នាំចិនសែនេះដោយសហការជាមួយព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញស្នើសុំបើកទីតាំងផលិតដើម្បីស្វែងរកវត្ថុតាងនិងរឹបអូសផលិតផលស្រាថ្នាំចិនសែទាំងនោះ។
វិធានការណ៍ទី៣អគ្គនាយកដ្ឋានក.ប.ប. បានបញ្ជាឱ្យសាខាក.ប.ប. រាជធានី–ខេត្តទាំងអស់ប្រមូលត្រលប់មកវិញនូវស្រាថ្នាំចិនសែយីហោ«តាំងកួយ» ដែលមានការសង្ស័យមានហានិភ័យដល់សុខភាពនិងគ្រោះថ្នាក់ដល់អាយុជីវិតដល់អ្នកប្រើប្រាស់។
របាយការណ៍បណ្តោះអាសន្នប្រតិបត្តិការទូទាំងប្រទេសមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានក.ប.ប. បានរឹបអូសបានស្រាថ្នាំចិនសែយីហោ«តាំងកួយ» បានចំនួន១៣,៩៨៩ដបស្នើនឹង៦,៩៩៤.៥០លីត្រ។
មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានក.ប.ប. សូមអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ផ្អាកទទួលទានស្រាថ្នាំចិនសែ«តាំងកួយ» នេះជាពិសេសសូមកុំប្រើប្រាស់ឬទទួលទានស្រាឬផលិតផលណាដែលពុំមានស្លាកសញ្ញាច្បាស់លាស់៕