ប្រេស៊ីល ជាប្រទេសជាប់លំដាប់ថ្នាក់លេខ១ នៅលើពិភពលោក ដែលមានករណីឆ្លងថ្មី និងមនុស្សបាត់បង់ជីវិតថ្មីប្រចាំថ្ងៃ ច្រើនជាងគេបំផុត
ប្រេស៊ីល ជាប្រទេសជាប់លំដាប់ថ្នាក់លេខ១ នៅលើពិភពលោក ដែលមានករណីឆ្លងថ្មី និងមនុស្សបាត់បង់ជីវិតថ្មីប្រចាំថ្ងៃ ច្រើនជាងគេបំផុត ដែលក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ គិតត្រឹមថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២០នេះ ប្រេស៊ីលមានមនុស្សថ្មីចំនួន ៣០,៤៦៥នាក់ បានឆ្លងវីរុសនេះ និងមនុស្សថ្មីចំនួន ១,២៦១នាក់ បានបាត់បង់ជីវិត ដែលនេះបើតាមការចុះផ្សាយរបស់ Worldometer ។
ចំណែកសហរដ្ឋអាមេរិក មានមនុស្សថ្មីចំនួន ២,៣០០៣នាក់ បានឆ្លងវីរុស Covid-19 ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយផងដែរ និងមនុស្សចំនួន ៨៩៩នាក់ បានបាត់បង់ជីវិត ខណៈដែលការឆ្លងសរុប នៅប្រទេសមហាអំណាចមួយនេះ បានកើនឡើងដល់ ២,០៨៩,៤០៤នាក់ និងមនុស្សស្លាប់សរុបមានចំនួន ១១៦,០២៩នាក់។
សូមបញ្ជាក់ជូនថា ការឆ្លងឆ្លងរាលដាលវីរុស Covid-19 សរុបនៅទូទាំងពិភពលោក គិតត្រឹមថ្ងៃសុក្រនេះ មានចំនួន ៧,៥៨៣,៥២៣នាក់ និងមនុស្សចំនួន ៤២៣,០៨២នាក់ ខណៈអ្នកជំងឺ Covid-19 ចំនួន ៣,៨៣៣,១៦៦នាក់ បានជាសះស្បើយពីវីរុសនេះ៕